បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. 13 JAM LALU

    បេក្ខជនបាក់ឌុប៖ ជម្លោះព្រំដែនខ្មែរ-ថៃ ជះឥទ្ធិពលដល់ការសិក្សាត្រៀមប្រឡង

    ការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នឹងត្រូវធ្វើឡើងចំនួន២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ មិនខុសពីឆ្នាំមុនៗទេ សិស្សានុស្សិសជាច្រើន ដែលត្រៀមប្រឡងបាក់ឌុប បាននាំគ្នាមកបន់ស្រន់នៅព្រះអង្គដង្កើ នៅខាងមុខព្រះបរមរាជវាំង ដើម្បីបន្ធូរស្ថានភាពផ្លូវចិត្ត។ ក្នុងកាលៈទេសៈដែលកម្ពុជា-ថៃ កំពុងមានជម្លោះព្រំដែន បណ្តាសិស្សដែលត្រៀមប្រឡងបាក់ឌុបមួយចំនួន បានអះអាងថា ពួកគេមានស្ថានភាពមិនសូវនឹងនរ ពិបាកផ្តោតលើការសិក្សា ដោយសារបារម្ភពីស្ថានភាពប្រទេសជាតិ។

    6 mnt
  2. 21 JAM LALU

    ពលករខ្មែរត្រឡប់មកពីថៃទទួលបានសេវាដឹកជញ្ជូនដល់លំនៅឋានដោយឥតគិតថ្លៃ

    ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៥ ពលករខ្មែរជាច្រើនម៉ឺននាក់បាន​សម្រុក​ចាកចេញ​ពីប្រទេសថៃជាបន្តបន្ទាប់តាមច្រកទ្វារ​អន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ជាពិសេស​នៅក្រោយ​ជម្លោះព្រំដែន​រវាងកម្ពុជា-ថៃ កាន់តែមានសភាពធ្ងន់ធ្ងរឡើងរហូត​ឈានដល់ការរើសអើង និងការប្រើអំពើ​ហឹង្សាផ្សេងៗ។ ប្រឈមនឹង​ស្ថានភាព​នេះ រដ្ឋបាល​ខេត្តជាប់ព្រំដែន សហការ​ជាមួយ​សាលា​រាជធានីភ្នំពេញ ជាពិសេស​អាជ្ញាធរដែនដី ក្រសួង និងស្ថាបន័ពាក់ព័ន្ធ​តាមបណ្តាខេត្តនានា បានជួយសម្របសម្រួល​ការវិលត្រឡប់​របស់​ពលករខ្មែរ ដូចជា​ការផ្តល់ប្រឹក្សាយោបល់ ផ្តល់ព័ត៌មានការងារ និងជាពិសេស​ផ្តល់សេវា​ដឹកជញ្ជូន​តាមរថយន្តក្រុង​ពីព្រំដែន​ដល់លំនៅឋាន​​របស់ពលករដោយឥតគិតថ្លៃ។

    9 mnt
  3. 2 H LALU

    សិប្បកម្ម​កែច្នៃត្រីប្រាសំយ៉ុងនៅខេត្តសៀមរាប ជំរុញការលើកកម្ពស់អាជីវកម្មក្នុងស្រុក

    ត្រីប្រាសំយ៉ុង ឬហៅថា ត្រីប្រហើម ជាអាហារដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ ក៏ព្រោះតែវាមានក្លិនឈ្ងុយ ឬស្អុយតែឆ្ងាញ់។ ចាប់ផ្តើមក្នុងឆ្នាំ២០១៦ អ្នកស្រី យន់ ស៊ីនួន បានប្រែក្លាយខ្លួនពីម្ចាស់អាជីវកម្មកែច្នៃត្រីងៀតលក់ជាលក្ខណៈគ្រួសារ មកជាសិប្បកម្មកែច្នៃត្រីធម្មជាតិប្រចាំខេត្តទេសចរណ៍។ អ្នកស្រីបានចាប់ឱកាសផលិតត្រីប្រាសំយ៉ុង ដើម្បីជួយបង្កើតទីផ្សារដល់អ្នកចិញ្ចឹមត្រីប្រាក្នុងសហគមន៍។ ជា​មួយ​រស​ជាតិ ​គុណភាព​ អនាម័យ និងការ​វេច​ខ្ចប់ បាន​ធ្វើ​ឲ្យ​សិប្បកម្មស៊ីនួនពិភពត្រីធម្មជាតិ​ទទួលបានការ​គាំ​ទ្រ​ពី​អតិថិជន​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​​ថ្ងៃ​​។

    8 mnt
  4. 3 H LALU

    សាលាមធ្យមវិចិត្រសិល្បៈរួមគ្នាក្នុងគ្រាលំបាករៀបចំសិល្បៈសប្បុរសធម៌ដើម្បីវីរៈកងទ័ពកម្ពុ

    កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ សាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំការសម្តែងសិល្បៈសប្បុរសធម៌ដើម្បីវីរៈកងទ័ពកម្ពុជា ជាលើកដំបូងដោយមានការចូលរួមពីសប្បុរសជនពីគ្រប់ទីជិតឆ្ងាយនិងមានការសម្តែងស្នាដៃសិល្បៈរបស់សិស្សានុសិស្សបញ្ចប់ការសិក្សាព្រមទាំងសិល្បករសិល្បការនីរួមអាជីពផ្សេងៗទៀត។  គោលបំណងសំខាន់នៃការរួមគ្នាសម្តែងសិល្បៈសប្បុរសធម៌នេះគឺធ្វើឡើងដើម្បីគាំទ្រនិងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការពារបូរណភាពទឹកដីខ្មែរ និងក៏ដើម្បីរួមចំណែកក្នុងគ្រាលំបាកជួយដល់ជនភៀសសឹកកម្ពុជាដែលកំពុងរងគ្រោះដោយសារសង្គ្រាមឈ្លានពាននៅតាមមណ្ឌលសុវត្ថិភាពមួយចំនួននៃភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

    10 mnt
  5. 4 H LALU

    ភាពយន្តឯកសារ​ភ្នំខ្មោចបង្ហាញពីទុក្ខវេទនារបស់ជនភៀសខ្លួនខ្មែរដែលថៃដឹកមកទម្លាក់ចោល

    បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនប្រទេសថៃ ដោយសង្ឃឹមថា នឹងទទួលបានជំនួយមនុស្សធម៌អន្តរជាតិ។ ប៉ុន្តែផ្ទុយទៅវិញ អំឡុងខែមិថុនា ឆ្នាំ១៩៧៩ អាជ្ញាធរថៃបានបង្ខំឲ្យជនភៀសខ្លួនខ្មែរទាំងអស់ត្រឡប់ទៅចូលក្នុងប្រទេសកម្ពុជាវិញ ដោយអាជ្ញាធរថៃបានដឹកមកទម្លាក់ចោលនៅតំបន់គ្រោះថ្នាក់តាមជួរភ្នំដងរែក។ សោកនាដកម្មភ្នំខ្មោចបានក្លាយជាសុបិន្តដ៏អាក្រក់ សម្រាប់ជនភៀសខ្លួនខ្មែរទាំងអស់ ដែលនៅរស់រានមានជីវិត ក៏ព្រោះតែវាបានរំលឹកពីសេចក្ដីឈឺចាប់នៃដំណើរស្វែងរកសិទ្ធិរស់រានសារជាថ្មី។

    10 mnt
  6. 19 AGU

    ពលករខ្មែរបន្តសម្រុកចាកចេញពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូងដោយបារម្ភពីសុវត្ថិភាព

    រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ពលករខ្មែរចំនួនពី​៥០០ ទៅ១០០០​នាក់ផ្សេងទៀត នៅតែបន្តសម្រុកចាក​ចេញពីប្រទេសថៃ ដើម្បីវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង  ដែលស្ថិតក្នុងស្រុកកំរៀង  ខេត្តបាត់ដំបង។ ការវិលត្រឡប់នេះ ត្រូវបានពលករខ្មែរភាគច្រើនអះអាងថាពួកគេកាន់តែមានការភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ក្រោយការផ្ទុះអាវុធដាក់គ្នារវាងកម្ពុជា-ថៃ និងជាពិសេសពលករខ្មែរក៏មានការខឹងសម្បារចំពោះការប្រមាថមើលងាយរបស់ភាគីថៃ។ រហូតមកដល់បច្ចុប្បន្ននេះ ចំនួនពលករចំណាកស្រុកខ្មែរសរុប ដែលវិលត្រឡប់ចូលមកកម្ពុជាវិញមានចំនួនប្រមាណ ១លាននាក់។

    8 mnt
  7. 17 AGU

    ពលរដ្ឋខ្មែរបាត់ដីនិងផ្ទះនៅខេត្តបន្ទាយមានជ័យទទួចភាគីថៃរើលួសបន្លាចេញពីព្រំដែន

    យ៉ាងហោចណាស់ពលរដ្ឋខ្មែររងគ្រោះចំនួន៦គ្រួសារក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកំពុងរងគ្រោះបាត់បង់ដីធ្លីនិងផ្ទះសម្បែង ដោយការរាយលួសបន្លានិងដាក់កង់ឡានពីសំណាក់កងកម្លាំងថៃនៅតាមព្រំដែន។ នៅចំពោះមុខផលវិបាកនេះ ពលរដ្ឋខ្មែរទទួចឲ្យភាគីថៃរុះរើរបងបន្លាលួសចេញជាបន្ទាន់ បន្ទាប់ពីភាគីថៃបានផ្តើមព័ទ្ធយកទីតាំងនេះ តាំងពីថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥។ នាពេលសព្វថ្ងៃនេះ ប្រជាពលរដ្ឋរងគ្រោះទាំង៦គ្រួសារត្រូវបង្ខំចិត្តរស់នៅជាបណ្តោះអាសន្នក្នុងតង់ក្រោមកំដៅថ្ងៃនិងមេឃភ្លៀងនៅលើទីតាំងក្បែរៗនោះ។

    9 mnt

Mengenai

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Lainnya dari RFI ខេមរភាសា / RFI Khmer

Mungkin Anda Juga Suka