បទយកការណ៍

សិប្បកម្ម​កែច្នៃត្រីប្រាសំយ៉ុងនៅខេត្តសៀមរាប ជំរុញការលើកកម្ពស់អាជីវកម្មក្នុងស្រុក

ត្រីប្រាសំយ៉ុង ឬហៅថា ត្រីប្រហើម ជាអាហារដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ ក៏ព្រោះតែវាមានក្លិនឈ្ងុយ ឬស្អុយតែឆ្ងាញ់។ ចាប់ផ្តើមក្នុងឆ្នាំ២០១៦ អ្នកស្រី យន់ ស៊ីនួន បានប្រែក្លាយខ្លួនពីម្ចាស់អាជីវកម្មកែច្នៃត្រីងៀតលក់ជាលក្ខណៈគ្រួសារ មកជាសិប្បកម្មកែច្នៃត្រីធម្មជាតិប្រចាំខេត្តទេសចរណ៍។ អ្នកស្រីបានចាប់ឱកាសផលិតត្រីប្រាសំយ៉ុង ដើម្បីជួយបង្កើតទីផ្សារដល់អ្នកចិញ្ចឹមត្រីប្រាក្នុងសហគមន៍។ ជា​មួយ​រស​ជាតិ ​គុណភាព​ អនាម័យ និងការ​វេច​ខ្ចប់ បាន​ធ្វើ​ឲ្យ​សិប្បកម្មស៊ីនួនពិភពត្រីធម្មជាតិ​ទទួលបានការ​គាំ​ទ្រ​ពី​អតិថិជន​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​​ថ្ងៃ​​។