បារី​អេឡិចត្រូនិក​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ជាង​បារី​ធម្មតា?

នាទីសុខភាពនិងអនាម័យ

​ទិវា​ពិភពលោក​ប្រឆាំងនឹង​ថ្នាំ​ជក់ ​ឆ្នាំ​២០២៥ ​ផ្តោត​ប្រធានបទ​ទៅ​លើ​ឥទ្ធិពល​អាក្រក់​នៃ​ឧស្សាហកម្ម​ថ្នាំជក់​ទៅ​លើ​យុវវ័យ។ ដើម្បី​ទាក់ទាញ​ក្មេង​ឱ្យ​ជក់ ឧស្សាហកម្ម​បាន​ប្រើ​ក្លិន ប្រើ​រសជាតិ​បន្ថែម កែច្នៃប្តូរ​ទម្រង់ ​ផ្លាស់​របៀប​ជក់​ បង្កើត​ផលិតផល​បារី​អេឡិចត្រូនិកថ្មី​ៗ​ ប្លែកៗ។ បើ​តាម​​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ការ​ជក់​បារី​អេឡិចត្រូនិក​បាន​កើន​ឡើង​នៅ​ទូទាំងពិភពលោក ក្នុង​ចំណោម​ក្មេង​ជំទង់​និង​ក្មេង​ទើប​ពេញ​វ័យ​​។ តើ​បារីអេឡិចត្រូនិក​ជា​អ្វី ? អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​នាំ​ឱ្យ​ញៀន​ដូច​បារី​ធ្វើ​ពី​ថ្នាំជក់​ដែរទេ?

បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ នៅប្រទេស​ចិន​ដោយHon Lik បារី​អេឡិចត្រូនិក​ផលិត​ឡើង​ក្នុង​ទម្រង់​ជា​ស្រដៀង​នឹង​បារី​បូរាណ​ ក្នុង​​គោលការណ៍​តែ​មួយ គឺ​បឺ​ត​បង្ហុយ​ផ្សែង​ ដែល​បាន​មក​ពី​ដុត​​​កម្តៅល្បាយ​រាវ ក្នុង​សីតុណ្ហភាព​​ស្រទន់ត្រឹ​ម​ប្រមាណ​​៦០​អង្សា។ ល្បាយ​រាវ​ក្នុង​បារី​អេឡិចត្រូវ​និក ឬ​ហៅ​កាត់​ថា​ល្បាយ​អេឡិចត្រូនិក​នេះ មាន​សមាសធាតុ​ផ្សំ​ច្រើន​មុខ​ខ្លាំង​ណាស់ ដោយ​អាច​មាន​ទាំង​ជាតិ​នីកូទីនមួយ​ដែរ​​ផង។ ចំណែក​​ក្លិនក៏​មាន​ច្រើន​ប្លែកៗ​គ្នា។ បច្ចុប្បន្ន​នេះ​បារី​អេឡិចត្រូនិក​ (E-cigarette) មាន​រសជាតិ និង​ក្លិន​ជាង​៧៧០០​មុខ កំពុង​ធ្វើ​ចរាចរណ៍​ និ​ងមាន​ឈ្មោះ​ហៅ​ប្លែកៗ​គ្នា​ច្រើន។ នៅ​ប្រទេស​កម្ពុជា ​គេ​ច្រើន​ហៅ​ខ្លី​ថាវ៉ាប់។

គ្រោះ​ថ្នាក់​នៃ​​បារី​អេឡិចត្រូនិក

កាន់​តែ​ពេញ​និយម ​គ្រោះ​ថ្នាក់​នៃ​បារី​អេឡិចត្រូនិកចំពោះ​សុខភាព ក៏​ត្រូវ​បាន​រក​ឃើញ​កាន់​តែ​ច្រើន​ឡើងៗ​ដែរ។​

​ការ​សិក្សាថ្មី​ដំបូងរបស់​​​សកលវិទ្យាល័យ​Manchester បាន​រក​ឃើញ​ថា ការ​បឺត​បារីអេឡិចត្រូវ​និក អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំង​ជាងជក់​​បារី​បូរាណ​ទៅ​ទៀត។ អ្នក​ប្រព្រឹត្ត​ការ​ជក់​បារី​អេឡិច​ត្រូនិក មាន​ហានិភ័យ​ខ្លាំង​​នឹង​កើត​ជំងឺ​ភ្លេច​ ជំងឺ​បេះ​ដូង និង​ជំងឺ​ខូច​សរីរាង្គ។ វេជ្ជបណ្ឌិត Maxime Boidin អ្នក​ទទួល​ខុស​ត្រូវលើ​​ការ​សិក្សា ស្តីអំពី​ឥទ្ធិពល​រយៈ​ពេល​យូរ​នៃ​ការ​បឺត​បារី​អេឡិច​ត្រូនិក​ ចំពោះ​សុខភាព បាន​ពន្យល់​ថា អ្នក​ជក់​បារី​ធម្មតា ត្រូវ​ដើរ​ចេញ​ទៅ​ក្រៅ​ដើម្បី​ជក់ ​អស់​មួយ​ដើមត្រូវ​អុជ​ជក់​មួយ​ដើម​ទៀត។ ប៉ុន្តែ​សម្រាប់​អ្នក​បឺត​បារី​អេឡិចត្រូនិក គេ​អាច​បឺត​មួយ​ខ្សឺត​ហើយ​មួយ​ខ្សឺត​ទៀត តគ្នា នៅ​កន្លែង​ណា​ក៏​បាន​ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ពិបាក​រាប់​​បរិមាណនៃការ​ជក់​ណាស់។ ម្យ៉ាងទៀត បើ​តាម​លោក​វេជ្ជបណ្ឌិត​ដដែល បារី​អេឡិចត្រូនិក​ ជា​ល្បាយ​នៃធាតុ​​រ៉ែ​និង​ផលិតផល​គីមី​ ព្រមទាំង​សារធាតុ​បន្ថែម​ក្លិន​និង​រសជាតិ​សិប្បនិម្មិត ដែល​អាច​បង្ក​ឱ្យ​មាន​ការ​រលាក​ និងកំណើន​កោសិកា​សេរី​ ធ្វើឱ្យ​យន្តការ​ការពារ​ខ្លួន​ចុះ​ខ្សោយ​។ ជា​ផលវិបាក បើ​តាម​​លោក​វេជ្ជបណ្ឌិតMaxime Boidin ​ការ​បឺត​​ល្បាយ​អេឡិចត្រូនិកនឹង​ធ្វើ​ឱ្យ​​ផ្ទៃខាង​ក្នុង​​នៃ​សរសៃ​អាទែមាន​​របួស មាន​ដំបៅ ហើយ​កោសិកាល្អ​ងាប់។ នៅ​ពេល​​មាន​ស្នាម​មាន​របួស សរសៃ​ឈាម​អាទែច្បាស់​ជា​គ្មាន​សមត្ថភាព​រលាស់​ រីក​រួម​ ​ជា​រោគ​សញ្ញា​នាំ​ទៅ​មាន​ជំងឺសរសៃ​ឈាម​​បេះ​ដូង​ធ្ងន់ធ្ងរ​។ ឯ​លំហូរ​ចរន្ត​ឈាម​ទៅ​ចិញ្ចឹម​សរីរាង្គ និង​ខួរ​ក្បាល​​ក៏​លែង​ត្រឹម​ត្រូវ​​គ្រប់គ្រាន់ ​​វិបត្តិ​ខួរ​ក្បា​ល​ចុះ​ខ្សោយ អន់​បញ្ញា​ស្មារតីពោល​គឺ​ការ​ភ្លេច​ភ្លាំង​​នឹង​លេច​ឡើង​។ សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​នេះ បារី​អេឡិចត្រូនិក គួរ​តែ​ស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​យ៉ាង​ហ្មត់ចត់បំផុត​ពីអាជ្ញាធរ និង​អាច​ប្រើប្រាស់​បាន​តាម​រយៈ​វេជ្ជបញ្ជា ក្នុង​រយៈ​ពេល​ដ៏​ខ្លី សម្រាប់​ជួយ​ផ្តាច់​ការ​ញៀន​បារី។

បារី​អេឡិចត្រូនិក​នឹង​ក្លាយ​ជាអាវុធ​មុខ​ពីរ។

បារីអេឡិចត្រូនិក​អាច​ញៀន​ដូច​ជក់​បារីបូរាណ?

​ត្រូវ​បាន​គេ​ចាត់​ទុកកាលពី​ដំបូង ​ថា​ជម្រើស​​មួយ សម្រាប់​ផ្តាច់​បារី​ ផ្តាច់​ភាព​ញៀន​នឹង​ជាតិ​នីកូទីន បារី​អេឡិច​ត្រូនិកកំពុង​​ពេញ​និយមកាន់​តែ​ខ្លាំង​ឡើង​ក្នុង​ស្រទាប់​យុវវ័យ​ជា​ក្មេង​ជំទង់​និង​ក្មេង​ទើប​ធំ​ពេញ​វ័យ ដែល​ជា​វ័យ​ងាយ​រងគ្រោះ​ខ្លាំង។ និន្នាការ​នេះបាន​​ក្លាយ​ជា​ក្តី​បារម្ភ​ពិត​និងយ៉ាង​​ជាក់​ស្តែង​សម្រាប់​សុខភាព​សាធារណៈ ព្រោះ​បារី​អេឡិចត្រូនិក​អាច​ជា​ឱកាស​ស្រូប​បឺត​យក​​ជាតិ​ដ៏​គ្រោះថ្នាក់ ដែល​ធ្វើ​ប៉

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada