ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ​ទី​មួយ​ នឹង​មាន​វិធី​​ព្យាបាលជា?

នាទីសុខភាពនិងអនាម័យ

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ភេទ​ស្រី​ នៅ​ប្រទេស​​ចិន អាយុ​២៥​ឆ្នាំ​ម្នាក់​ អាច​ផលិត​អរមូន​អាំង​ស៊ូលីន​បាន​ឡើង​វិញ បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាបាល​ដោយការ​​បន្សាំ​សរីរាង្គ ជា​កោសិកា​ដែលកាត់​ចេញ​ពី​ជាលិកា​របស់​អ្នក​ជំងឺ​​ខ្លួន​ឯង​ផ្ទាល់។ លទ្ធផល​​នេះ កំពុង​ផ្តល់​ក្តី​សង្ឃឹមដល់​ពិភពអ្នក​ស្រាវជ្រាវរក​វិធី​​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​​ ដែល​ពិភពលោកតែង​​ប្រារព្ធ​ទិវាពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោមជា​រៀង​រាល់ឆ្នាំ​នៅ​​ថ្ងៃ ១៤​វិច្ឆិកា។

ជា​ករណី​ដំបូង​បង្អស់​នៅលើ​ពិភពលោក ! ស្ត្រីវ័យ​២៥​ឆ្នាំម្នាក់​​ មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីមួយ​ អាចផលិត​អាំងស៊ុយលីនបាន​ដោយ​ខ្លួនឯង​​ឡើង​វិញ​ បន្ទាប់​បាន​ទទួល​​​​​កោសិកា​បន្សាំ ដែលបង្កាត់​ចេញ​ពី​ជាលិកាខ្លាញ់​​របស់​អ្នក​ជំងឺ​ខ្លួន​ឯង​ផ្ទាល់។ ពិត​ជា​របក​គំឃើញ​ដ៏​អស្ចារ្យ​មែន ប៉ុន្តែគេ​ត្រូវ​រង់ចាំ​៥​ឆ្នាំ​ទៀត​ទើប​អាច​ប្រកាស​ចាត់​ទុក​ថា​អ្នក​ជំងឺ ពិត​ជា​​បាន​ជា​សះស្បើយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​បាន។​

បទពិសោធន៍​ចិន មាន​ដំណើរការ​យ៉ាង​ដូចម្តេច?

ក្រុម​អ្នក​វេជ្ជសាស្ត្រ​ចិន​នៅ​សាកលវិទ្យាល័យ​ប៉េកាំង ដែល​ជា​អ្នក​ដឹកនាំ​ការ​សិក្សា​ ​បន្សាំកោសិកា​​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​នេះ បានទម្លាយ​​លម្អិត​អំពីបទ​ពិសោធន៍ និង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ខ្លួន កាលពី​ថ្ងៃទី ២៥​កញ្ញា​២០២៤ ក្នុង​ទស្សនាវដ្តី​Cell ថា ធ្លាក់​ខ្លួន​ឈឺ​ទឹកនោម​ផ្អែមនៅ​អាយុ​១២​ឆ្នាំ នាងត្រូវការចាក់​ថ្នាំ​អាំងស៊ូលីន​ក្នុង​បរិមាណ​ច្រើន​ណាស់​ក្នុង​មួយ​ថ្ងៃ​​ៗ កាលពី​ពេល​មុន ដើម្បី​មាន​លំនឹង​​ជាតិ​ស្ករ​ក្នុង​ខ្លួន​។ ឥលូវ ស្រ្តី​អ្នក​ជំងឺ​អាច​ទទួល​ទាន​ស្ករ​ និង​បញ្ចេញ​អរមូន​អាំងស៊ុយលីន​ ដោយ​គ្មាន​ជំនួយវេជ្ជសាស្ត្រ​​អ្វី​ទាំងអស់​ តាំងពី​ជាង​មួយ​ឆ្នាំ​មក​ហើយ​។ ​ពោល​គឺ​តាំងពី​អ្នក​ជំងឺ​បាន​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​បច្ចេកវិទ្យាដ៏ជឿន​លឿន​​ថ្មីនោះ​មក។

​បទ​​ពិសោធន៍ថ្មី​​នេះ ប្រព្រឹត្ត​ទៅ​ជា​បឋម​ ដោយ​ការ​ច្រិប​យក​ជាលិកា​ខ្លាញ់​ ចេញ​ពី​ខ្លួន​ប្រាណ​របស់​អ្នក​ជំងឺ​ផ្ទាល់​ មក​បង្ហាត់​បង្ហាញ​ចិញ្ចឹម​ក្នុង​កែវ​មន្ទីរពិសោធន៍ ដើម្បីក្លាយ​ជា​កោសិកា​ថ្មី មាន​សមត្ថភាព​ភ្ជាប់​ជាមួយគ្រប់​​ជាលិកា​របស់​សីររាង្គកាយ។ កោសិកា​នេះ​ត្រូវ​បាន​បណ្តុះ​ឱ្យ​ចេះ​ផលិត​អាំងស៊ុយលីន ដែល​ជា​អរមូន​គ្រប់គ្រង​អត្រា​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​លែង​អាច​ផលិត​បាន។ នៅ​ខែ​មិថុនា​ឆ្នាំ​២០២៣ ក្រុម​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រចិន​បាន​ចាក់​កោសិកា​បង្ហាត់​រួច​ ចូល​ទៅ​ក្នុង​ដាច់​ដុំ​ពោះ​របស់ស្ត្រី​​អ្នក​ជំងឺ​ ប្រមាណ​ជាង​មួយ​លានកន្លះ​​កោសិកា។ ការ​ចាក់​បន្សាំ​កោសិកា​ចូល​ក្នុង​ខ្លួន​អ្នក​ជំងឺ​ ប្រើ​ពេល​មិន​ដល់កន្លះ ម៉ោង​ទេ។ ពីរ​ខែ​កន្លះ​ក្រោយ​មក កោសិកាបន្សាំ​នៅក្នុង​ខ្លួន​ស្ត្រី​អ្នក​ជំងឺ​ចាប់​ផ្តើម​ផលិត​ អាំង​ស៊ូលីន។ ជា​អាំងស៊ូលីន ក្នុង​បរិមាណ​ដ៏​គ្រប់គ្រាន់​សម្រាប់​ឱ្យ​អ្នក​ជំងឺ​រស់​ដោយ​មិន​ចាំបាច់​ត្រូវ​ចាក់​ថ្នាំ​អាំងស៊ូលីន​ ដែល​ធ្លាប់​ជា​ថ្នាំប្រើ​​ប្រចាំ​ថ្ងៃ​ដោយ​មិន​អាច​ខ្វះ​បាន​ពី​មុន។ មួយ​ឆ្នាំ​ក្រោយ​មក​ទៀត​ កោសិកា​បន្សាំ​នៅ​តែ​បន្ត​ផលិត​អាំងស៊ុយលីន​ក្នុង​បរិមាណ​ខ្ពស់​ដដែល ហើយ​ស្ត្រី​អ្នក​ជំងឺ​បន្ត​រស់​ដោយ​មិន​ត្រូវ​ការ​ចាក់​អាំងស៊ុយលីន​ដែរ។ អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​គាត់​ មាន​លំនឹង​ល្អ ក្នុង​កំរិត​ដល់​ទៅ​៩៨%​នៅ​ពេល​ថ្ងៃ ដែល​ជា​អត្រា​ធម្មតា​របស់​មនុស្ស​ជា។ ស្ត្រី​អ្នក​ជំងឺ លែង​ឈឺ​សាច់​ដោយសារ​ម្ជុល​ចាក់​អាំងស៊ូលីន​ និង​ក៏​លែង​មាន​អាការៈ​ស្ករ​ធ្លាក់​ចុះរួច​​ធ្វើ​ទុក្ខ​ខ្លាំង​ដែរ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំកន្លង​មក​នេះ។

​​សូម​បញ្ជាក់​ថា​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ​ទីមួយ ច្រើន​កើត​ឡើង​លើ​អ្នក​ជំងឺ​វ័យ​ក្មេង មួយ​ភាគ​បីនៅមុន​​អាយុ​១៥ឆ្នាំ​ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជំងឺ​ស៊ាំ​នឹង​ខ្លួន​ឯង។ កោសិកា​នៃ​ប្រព័ន្ធការពារ​ខ្លួន (គ្រាប់​ឈាម​ស) របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីមួយ ​​ បាន​ទៅ​បំផ្លាញ​កោសិកាBêta​របស់​​លំពែង​ ដែល​ជាមាន​ភារៈ​ផលិត​អាំងស៊ុយលីន ដោយ​លែង​ស្គាល់​ថា​ជា​កោសិការបស់​សរីរាង្គ​ឯង។ គ្មាន​អាំង​ស៊ុយលីន គ្មានការ​ចាត់​ចែង​ជាតិ​ស្ករ​ ទើបអ្នក​ជំងឺ​ត្រូវ​ចាក់​ថ្នាំ​អាំងស៊ុយល

सुस्पष्ट एपिसोड सुनने के लिए साइन इन करें।

इस कार्यक्रम के साथ अप-टू-डेट रहें

कार्यक्रम फ़ॉलो करने, एपिसोड सहेजने और सबसे नवीनतम अपडेट प्राप्त करने के लिए साइन इन या साइन अप करें।

कोई देश या क्षेत्र चुनें

अफ़्रीका, मध्य पूर्व और भारत

एशिया प्रशांत

यूरोप

लैटिन अमेरिका और कैरिबियाई

संयुक्त राज्य और कनाडा