ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 4 घं॰ पहले

    តើបេសកកម្មរបស់លោក Michael Alfaro ទៅកាន់ព្រំដែនកម្ពុជាឆ្លុះបញ្ចាំងពីអ្វីខ្លះ?

    លោក ​Michael Alfaro ​ជា​ជន​ជាតិ​អាមេរិកាំង​ម្នាក់​បាន​ និង​កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំ​ណាក់​ពល​រដ្ឋ​កម្ពុជា​ ដោយ​សារ​តែ​លោក​ចុះ​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ព្រំ​ដែន​កម្ពុជា ​និង​បាន​រាយការណ៍​ពី​ផល​វិបាក​នៃ​លទ្ធ​ផល​ដែល​កើត​ចេញ​ពី​សង្គ្រាម​៥​ថ្ងៃ​រវាង​កម្ពុជា ​និង​ថៃ​។ ​ប្រធាន​ក្រុម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ប្រ​ចាំ​សេត​វិមាន​បាន​បញ្ជាក់​ថា​ លោក ​Michael Alfaro​ មក​កម្ពុជា​ក្នុង​នាម​ជា​អ្នក​កាសែត​ម្នាក់​ ដោយ​រ៉ាប់​រង​ការ​ចំណាយ​ខ្លួន​ឯង​ និង​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​រដ្ឋា​ភិបាល​កម្ពុជា​ទេ​។ តើ​បេសក​កម្ម​របស់​លោក​ Michael Alfaro ទៅ​កាន់​ព្រំ​ដែន​កម្ពុជា​ឆ្លុះ​បញ្ចាំង​យ៉ាង​ដូច​ម្តេច​ខ្លះ​?

    9 मिनट
  2. 1 दिन पहले

    តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ នៅពេលផ្អាកអនុវត្តច្បាប់ចរាចរណ៍?

    លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣សីហាឆ្នាំ២០២៥ បានបង្ហាញចេតនា រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ក្នុងពេលឆាប់ៗខាងមុខនេះ ជាថ្មីឡើងវិញ។ នេះក៏ព្រោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ កត់សម្គាល់ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលថ្មីៗនេះបានកើនឡើងខ្ពស់ អំឡុងពេលដែលកម្ពុជាបានផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកឃ្លាំមើលសង្គម យល់ថា សមត្ថកិច្ចត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ តែត្រូវពិនិត្យមើលពីតម្លាភាពនៃការអនុវត្តច្បាប់របស់មន្ត្រីចរាចរណ៍ផងដែរ។

    13 मिनट
  3. 3 दिन पहले

    តើវត្តមានរបស់អ្នកសង្កេតការណ៍អន្តរកាលនៅព្រំដែន មានឥទ្ធិពលបែបណាលើបទឈប់បាញ់?

    ក្រុមអ្នកសង្កេតការណ៍អន្តរកាល មកពី៧ប្រទេស កំពុងបំពេញបេសកកម្មចុះពិនិត្យទីតាំង ដែលរងផលប៉ះពាល់ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ មើលឃើញថា នេះជាជំហានដ៏ល្អរបស់កម្ពុជា ដើម្បីបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ក្នុងការគោរពបទឈប់បាញ់ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ បើតាមក្រុមអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ក្រុមអ្នកសង្កេតការណ៍អន្តរកាល នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើជាសាក្សី នៃជម្លោះព្រំដែន កម្ពុជា-ថៃ។

    13 मिनट
  4. 4 दिन पहले

    តើកម្ពុជាគួរពង្រឹងផ្នែកព័ត៌មានវិទ្យាឲ្យខ្លាំងក្លា ឬយ៉ាងណា ក្រោយការប្រយុទ្ធគ្នា៥ថ្ងៃជា

    គិតចាប់តាំងពីផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីពេលកន្លងទៅ គេអាចកត់សម្គាល់ឃើញពីការវិវត្តនៃបច្ចេកវិទ្យាថ្មីៗនៅក្នុងការប្រើប្រាស់គ្រឿងសព្វាវុធរបស់ភាគីទាំងសងខាង។ ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក ឬដ្រូន ការប្រើប្រាស់កាំភ្លើងធំ ការផ្តាច់និងកំណត់សេវាបញ្ជាជាដើម​ ទាំងអស់នេះសុទ្ធតែផ្សាភ្ជាប់នឹងជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ក្នុងន័យនេះអ្នកជំនាញសង្កត់ធ្ងន់ថា កម្ពុជាគួរដកបទពិសោធន៍ពីសង្គ្រាមជាមួយថៃនាពេលនេះ ដោយត្រូវពង្រឹងការអប់រំបន្ថែមក្នុងមុខវិជ្ជា ឬជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាឲ្យខ្លាំងក្លាជាមុន។

    12 मिनट
  5. 5 दिन पहले

    តើសន្ទុះនៃការគាំទ្រផលិតផលខ្មែរ មានប្រសិទ្ធភាពកំរិតណាអំឡុងពេលឈ្លោះជាមួយថៃ?

    ចាប់តាំងពីមានជម្លោះជាមួយថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក ពលរដ្ឋខ្មែរបានផ្តើមរុញឲ្យមានចលនាជាតិនិយមជាបន្តបន្ទាប់ តាមរយៈពហិការទំនិញថៃ។ គំនិតជាតិនិយមនេះ បានកើតឡើងពេញទំហឹងមកទល់បច្ចុប្បន្ន ក្រោយថៃបើកការវាយប្រហារដើម្បីឈ្លានពានទឹកដីកម្ពុជាអស់រយៈ៥ថ្ងៃ នៅចុងខែកក្កដា ឆ្នាំ២០២៥។ អ្នកតាមដានសង្គមនានាកត់សម្គាល់ថា មានពលរដ្ឋខ្មែរមួយចំនួននៅតែបន្តប្រើប្រាស់ទំនិញថៃ ដោយសារការបិទច្រកនាំចូលមិនទាន់មានប្រសិទ្ធភាព និងខ្លះទៀតបោះបង់ចោលទាំងស្រុងចំពោះការប្រើប្រាស់ទំនិញថៃ ហើយឈានទៅប្រើផលិតផលក្នុងស្រុក និងទំនិញនាំចូលពីប្រទេសផ្សេងក្រៅពីថៃ។

    12 मिनट
  6. 6 दिन पहले

    តើវិស័យទេសចរណ៍អាចរងផលប៉ះពាល់កម្រិតណា ពីសង្គ្រាមព្រំដែនកម្ពុជា និងថៃ?

    ក្រ​សួង​ទេស​ចរណ៍​បាន​កោះ​ប្រជុំ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ដើម្បី​ដាក់​ចេញ​វិធាន​ការ​គន្លឹះ​ ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​ដែល​កើត​មាន​ពី​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ។​ ក្រុម​អ្នក​តាម​ដាន​វិស័យ​ទេសចរណ៍ លើក​ឡើង​ថា ​សង្គ្រាម​រវាង​កម្ពុជា និង​ថៃ​នាពេល​កន្លង​មក​នេះ​ គឺ​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​។​ ប៉ះ​ពាល់​ខ្លាំង​គឺ​ភ្ញៀវ​ជា​ជន​ជាតិ​ខ្មែរ​ទៅ​ប្រទេស​ថៃ ​និង​ភ្ញៀវ​ជា​ជន​ជាតិ​ថៃមក​កាន់​កម្ពុជា​។​ តែ​សម្រាប់​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ផ្សេងៗ​ ហាក់​ដូច​ជា​ពុំ​ទាន់​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​នៅ​ឡើយ​៕

    12 मिनट
  7. 11 अग॰

    កម្ពុជាគួរប្រកាន់ជំហរយ៉ាងណា ក្រោយមេទ័ពថៃប្រកាសឈ្លានពានកម្ពុជាជាថ្មីមុនចូលនិវត្តន៍?

    មេទ័ពភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាតក្លាង បានប្រកាសថាលោក នឹងដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសរបស់មេទ័ពភូមិភាគ២ថៃរូបនេះ ត្រូវបានធ្វើឡើងមុនលោកចូលនិវត្តន៍ ដែលនៅសល់ពេល ៥១ថ្ងៃទៀត។ ចំពោះការប្រកាសបង្កហេតុរបស់មេទ័ពថៃពេលនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជា អ្នកតាមដានសង្គម និងនយោបាយខ្មែរនានាមើលឃើញថា ជាចេតនាឈ្លានពានគិតទុកជាមុនរបស់ថៃ គប្បីកម្ពុជាត្រូវរក្សាភាពស្ងប់ស្ងាត់ផង និងត្រូវមានការប្រុងប្រយ័ត្នផង។

    13 मिनट
  8. 10 अग॰

    តើករណីផ្ទុះមីនរបួសទាហានថៃជាថ្មី អាចជាល្បិចដើម្បីឈ្លានពានមកលើកម្ពុជាម្តងទៀត?

    ថៃអះអាងថាទាហានរបស់ខ្លួន៣រូប បានរងរបួសក្នុងហេតុការណ៍ផ្ទុះមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃសៅរ៍ទី៩សីហា អំឡុងពេលពួកគេដើរល្បាត រាយលួសបន្លា។ ក្រសួងការបរទេសថៃក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបានចោទប្រកាន់ភាគីកម្ពុជាថា បានដាក់មីនថ្មី នៅតាមព្រំដែន ដែលជាការរំលោភមកលើដែនអធិបតេយ្យភាពរបស់ថៃ។ ព័ត៌មាននេះ ត្រូវបានបដិសេធដោយភាគីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិ បង្ហាញកង្វល់ថា ហេតុការណ៍ផ្ទុះមីនជាថ្មីនេះ អាចជាចេតនារបស់ថៃ ចិញ្ចឹមចិត្តចង់ឈ្លានពានកម្ពុជាជាថ្មីម្តងទៀត។

    10 मिनट

परिचय

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

RFI ខេមរភាសា / RFI Khmer से और अधिक

शायद आपको ये भी पसंद आएँ