លោកចូបៃដិនដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតី តើនរណានឹងអាចក្លាយជាបេក្ខជ

នៅទីបំផុត ក្រោមសម្ពាធរបស់ក្រុម និងដើម្បីប្រយោជន៍ជាតិព្រមទាំងបក្សលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាស នៅរសៀលថ្ងៃអាទិត្យទី២១កក្កដា ដកខ្លួនចេញពីការប្រកួត។ ការបោះបង់បេក្ខភាពប្រធានាធិបតីរបស់លោកចូបៃដិន បាននិងកំពុងធ្វើឱ្យការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក មានភាពកាន់តែមិនជាក់លាក់ ព្រោះ នៅបីខែមុនសម័យបោះឆ្នោត គណបក្សប្រជាធិបតេយ្យបែរជាគ្មានបេក្ខជនប្រធានាធិបតីសម្រាប់ប្រកួតប្រជែងជាមួយលោកដូណាល់ត្រាំនៃបក្សសាធារណរដ្ឋ។ ចំណែកគណបក្សសាធារណរដ្ឋក៏ត្រូវប្តូរផ្លាស់យុទ្ធសាស្ត្រឃោសនាដែរ។
តាំងពីបរាជ័យនៅក្នុងការតស៊ូមតិតាមកញ្ចក់ទូរទស្សន៍ជាមួយលោកត្រាំមក សំឡេងទាមទារឱ្យលោកចូបៃដិន ប្តូរចិត្តឈប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាណត្តិទីពីរ បានចាប់លាន់ឮឡើងយ៉ាងរងំ។ ហើយបើទោះបីជាលោកចាស់ ភ្លេចភ្លាំង និយាយខុសច្រើន ដើរដួល ... ក៏លោកនៅតែបន្តអះអាងថាលោកជាបេក្ខជនតែម្នាក់ដែលអាចយកឈ្នះលើលោកត្រាំ។ តែនាប៉ុន្មានថ្ងៃចុងក្រោយនេះ សុខភាពលោកបៃដិនចុះខ្សោយកាន់តែខ្លាំង ឥស្សរជនគ្រាក់ៗរបស់បក្ស ដូចយ៉ាងលោកស្រីប្រធានសភា ណាន់ស៊ី ប៉េឡូស៊ី ឬអតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ក៏លែងគាំទ្របេក្ខភាពលោកបៃដិន។ ម្ចាស់ឧបត្ថម្ភកម្មវិធីឃោសនាធំៗ មានជាអាទិ៍ម្ចាស់ក្រុមហ៊ុនDisney លែងផ្តល់ប្រាក់វិភាគទាន។ លទ្ធផលនៃការស្ទង់មតិក៏បង្ហាញថាលោកធ្លាក់ប្រជាប្រិយភាពខ្លាំង ទើបលោកព្រមពិចារណាជាថ្មីនិងសម្រេចចិត្តភ្លាមតែម្តងថា ដកខ្លួនចេញពីការប្រកួត។
ដំណើរការជ្រើសរើសបេក្ខជនប្រធានាធិបតីជំនួសនឹងប្រព្រឹត្តទៅយ៉ាងដូចម្តេច?
ប្រមុខគណបក្សប្រជាធិបតេយ្យ បានសន្យាថាដំណើរការជ្រើសរើសបេក្ខជនមកជំនួសលោក ចូ បៃដិននឹងប្រព្រឹត្តទៅប្រកបដោយតម្លាភាពនិងតាមវិន័យ ឱ្យសមជាបក្សប្រជាធិបតេយ្យមានសាមគ្គីជាធ្លុងមួយ និងបេក្ខជនម្នាក់ដែលមានសមត្ថភាពយកឈ្នះលោកដូណាល់ត្រាំ។
ទោះបីជាមានការព្រមព្រៀងលើរូបបេក្ខជនណាម្នាក់រួចហើយក៏ដោយ ក៏ដំណើរការតែងតាំងបេក្ខជនប្រធានាធិបតីថ្មីមកជំនួសលោកចូបៃដិន ត្រូវឆ្លងកាត់បែបបទបច្ចេកទេសខ្លាំងបន្តិចដោយចៀសមិនរួចទេ។ ព្រោះ ប្រធានាធិបតីដែលត្រូវបានជ្រើសរើសឱ្យឈរឈ្មោះជាថ្មី បានឆ្លងកាត់ការបោះឆ្នោតតាមរដ្ឋជាបន្ទាប់តាំងពីខែមករាដល់ខែមិថុនា២០២៤ និងត្រូវប្រកាសតែងតែងជាផ្លូវការនៅថ្ងៃទី១៩សីហាខាងមុខ។ ឥលូវលោកបានដកខ្លួនចេញ ប្រតិភូបក្សទាំង៣៩០០រូប ត្រូវសម្រេចចិត្តជាថ្មី និងមានសេរីភាពពេញលេញក្នុងការជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត។ ដូច្នេះចរន្តនីមួយៗរបស់បក្សអាចស្នើ និងជំរុញបេក្ខជនរបស់ខ្លួនឱ្យបានក្លាយបេក្ខជនរបស់បក្ស ដែលគេពិបាកនឹងស្មានដឹងជាមុនណាស់។
វិធានច្បាប់ផ្ទៃក្នុងរបស់បក្សប្រជាធិបតេយ្យ បានចែងថា ក្នុងករណីបេក្ខជនជ្រើសរើរួច ស្លាប់ លាលែង ឬបាត់បង់សមត្ថភាព ប្រធានគណបក្សនឹងពិគ្រោះជាមួយមេដឹកនាំបក្សប្រចាំសភា និងប្រចាំសមាគមអភិបាល មុននឹងជ្រើសតាំងបេក្ខជនម្នាក់ ដែលនឹងត្រូវតែងតាំងជាផ្លូវការនៅខែសីហា។ សម្រាប់ពេលនេះ មានការគាំទ្រច្រើនកំពុងស្រោចទៅលើរូបលោកស្រី ខាម៉ាឡា ហារីស។ តែលោកស្រីអនុប្រធានាធិបតី ខាម៉ាឡា ហារីស ដែលលោកចូបៃដិន ជ្រើសរើសជាបេក្ខជនអនុប្រធានាធិបតី សម្រាប់អាណត្តិថ្មី មិនប្រាកដថានឹងក្លាយជាបេក្ខជនប្រធានាធិបតីទេ។
តើនរណាអាចនឹងមកជំនួសបេក្ខភាពលោកចូបៃដិន?
គ្មានក្បួនច្បាប់ណា កំណត់ថា បេក្ខជនអនុប្រធានាធិបតី ត្រូវក្លាយជាបេក្ខជនប្រធានាធិបតីជាស្វ័យប្រវត្តិនោះទេ។ ដូច្នេះ លោកស្រីខាម៉ាឡា ហារីស មិនប្រាកដជាប់ឈ្មោះជាបេក្ខជនប្រធានាធិបតី ជំនួសលោកបៃដិនឡើយ។ ប៉ុន្តែលោកស្រីបានដាក់បេក្ខភាពឱ្យគណបក្សជ្រើសរើសហើយ។ ហើយលោកស្រីអាចមានប្រៀបជាងគេ លេចឈ្មោះលឿនជាងគេ ព្រោះលោកស្រីធ្លាប់ជាអនុប្រធានាធិបតី និងបា
Information
- Show
- Channel
- FrequencyUpdated daily
- Published22 July 2024 at 12:14 UTC
- Length7 min
- RatingClean