ដោយរំលាយសភាបារាំង ក្រោយបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុប លោកម៉ាក្រុងកំពុងលេងល្បែងដ៏គ

នៅប្រទេសបារាំង លោកប្រធានាធិបតី លោកអេម៉ានុយអែល ម៉ាក្រុងបានធ្វើមជ្ឈដ្ឋានអ្នកនយោបាយភ្ញាក់ផ្អើលគ្រប់គ្នា នៅពេលលោកសម្រេចចិត្តរំលាយសភាបារាំង និងរៀបចំការបោះឆ្នោតមុនកាលកំណត់។ ការសម្រេចចិត្តរបស់លោកម៉ាក្រុងធ្វើឡើង នៅមួយម៉ោងក្រោយការប្រកាសលទ្ធផលបោះឆ្នោតសភាអឺរ៉ុបដែលបង្ហាញថា គណបក្សរបស់លោកម៉ាក្រុងបរាជ័យ ចាញ់ដាច់គណបក្សស្តាំនិយមជ្រុល ដែលបានទទួលសំឡេងឆ្នោត ដល់ទៅ ៣១% នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃអាទិត្យទី៩មិថុនា។
គណបក្សស្តាំនិយមជ្រុលកំពុងមានសន្ទុះគាំទ្រច្រើន សឹងនៅគ្រប់ប្រទេសនៅអឺរ៉ុប មិនមែនមានតែនៅបារាំងនោះទេ ប៉ុន្តែ ហេតុអ្វីបានជាប្រធានាធិបតីបារាំង លោកម៉ាក្រុងចាំបាច់ប្រកាសរំលាយសភា និងរៀបចំការបោះឆ្នោតមុនកាលកំណត់?
កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងបានធ្វើគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន។ ភ្ញាក់ផ្អើលនៅត្រង់ថា នៅតែមួយម៉ោងក្រោយ លទ្ធផលនៃការបោះឆ្នោតសភាអឺរ៉ុបបង្ហាញថា គណបក្សកណ្តាលនិយមរបស់លោកបរាជ័យ ចាញ់ដាច់គណបក្សស្តាំនិយមជ្រុល ដែលទទួលបានសំឡេងគាំទ្រ ជាង៣១% លោកប្រធានាធិបតីបារាំង បានចេញមុខប្រកាសនៅកញ្ចក់ទូរទស្សន៍ជាតិ រំលាយសភាចោលតែម្តង និងប្រកាសរៀបចំការបោះឆ្នោតមុនកាលកំណត់ នៅចុងខែមិថុនានេះ (ដោយការបោះឆ្នោតជុំទី១ ធ្វើឡើងនៅថ្ងៃទី ៣០ មិថុនា និងជុំទី២ នៅថ្ងៃទី៧កក្កដា)។
បើតាមការពន្យល់របស់លោកម៉ាក្រុង នៅចំពោះមុខសន្ទុះកើនឡើងរបស់ក្រុមបក្សស្តាំនិយមជ្រុល ជាពិសេសនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប លោកបានសម្រចចិត្តរំលាយសភាបារាំងដើម្បីផ្តល់ឱកាសឲ្យប្រជាជនបារាំងអាចសម្រេចចិត្តសាជាថ្មី ជ្រើសរើសអ្នកតំណាងរបស់ខ្លួននៅក្នុងសភា។ នៅលើបណ្តាញសង្គមX លោកម៉ាក្រុងបានសរសេរបន្ថែមថា លោកមានជំនឿទុកចិត្តថា ប្រជាជនបារាំងមានសមត្ថភាពជ្រើសរើសដ៏ត្រឹមត្រូវដើម្បីខ្លួនឯង និងដើម្បីអនាគតជំនាន់ក្រោយ។
បើតាមអ្នកវិភាគមួយចំនួន ដោយសម្រេចចិត្តរំលាយសភាបារាំង និងរៀបចំការបោះឆ្នោតនៅមុនកាលកំណត់នៅពេលនេះ លោកម៉ាក្រុងចង់ទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើប្រជាជនបារាំង ដើម្បីឲ្យពួកគេជ្រើសរើសថា តើបន្តគាំទ្រនយោបាយរបស់គណបក្សកាន់អំណាច ឬជ្រើសរើសក្រុមស្តាំនិយមជ្រុលឲ្យចូលដឹកនាំរដ្ឋាភិបាល។
លោកម៉ាក្រុងដឹងថា មានប្រជាជនបារាំងច្រើនដែលមិនចង់ឃើញគណបក្សស្តាំនិយមជ្រុលដែលស្អប់អឺរ៉ុប និងស្អប់រើសអើង ប្រឆាំងជនអន្តោប្រវេសន៍ ចូលកាន់អំណាចនៅបារាំង។ ដូច្នេះ ដោយរំលាយសភា និងរៀបចំការបោះឆ្នោតមុនកាលកំណត់ លោកម៉ាក្រុងសង្ឃឹមថា គណបក្សRenaissanceរបស់លោកនឹងអាចទទួលសំឡេងឆ្នោតច្រើនមកវិញ ដើម្បីចូលគ្រប់គ្រងសំឡេងភាគច្រើន នៅសភាបារាំង។ គួរបញ្ជាក់ថា ដោយសារតែបរាជ័យនៅក្នុងការបោះឆ្នោតសភា កាលពីឆ្នាំ ២០២២ គណបក្សកាន់អំណាចរបស់លោកម៉ាក្រុងចុះខ្សោយ គ្មានសំឡេងភាគច្រើននៅសភា។ អាចថា ជាជាងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ គ្មានអំណាចនៅសភា លោកម៉ាក្រុងចង់ឆ្លៀតឱកាសរំលាយសភាលើកនេះ ដើម្បីផ្តល់សន្ទុះដល់គណបក្សរបស់លោកដើម្បីចូលគ្រប់គ្រងសំឡេងភាគច្រើននៅសភា។
បើតាមអ្នកជំនាញ ការរំលាយសភានេះអាចជាយុទ្ធសាស្រ្តមួយរបស់លោកម៉ាក្រុង ដើម្បីទាក់ទាញប្រជាជនបារាំងឲ្យបោះឆ្នោត ផ្តល់ទំនុកចិត្តសាជាថ្មីដល់គណបក្សកាន់អំណាចរបស់លោក។ ទោះនេះ ជាលើកទី១នៅក្នុងរយៈពេល២៧ឆ្នាំ ដែលប្រធានាធិបតីបារាំង ប្រកាសរំលាយសភា ប៉ុន្តែ និន្នាការរំលាយសភា រៀបចំការបោះឆ្នោតមុនកាលកំណត់ដើម្បីផ្តល់សន្ទុះគាំទ្រដល់គណបក្សកាន់អំណាចនៅសភាបារាំង មិនមែនជារឿងថ្មីនោះទេ។ នៅអតីតកាល មានប្រធានាធិបតីបារាំងពីររូបធ្លាប់សម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ ដូចលោកម៉ាក្រុង។ បញ្ហានៅត្រង់ថា នៅសម័យកាលលោក ហ្រ្វង់ស័រ មីទែររ៉ង់ ការរំលាយសភា និងការបោះឆ្នោតមុនកាលកំណត់បានជួយឲ្យលោកប្រធានាធិបតីមីទែរ៉ង់ប្រមូល គ្រប់គ្រងសំឡេងភាគច្រើននៅសភាឡើងវិញ។ ប៉ុន្តែ នៅជំនាន់លោកហ្សាក់ ស៊្ហីរ៉ាក់ ការរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់នៅឆ្នាំ ១៩៩៧ បាននាំមកនូវបរាជ័យដ៏ធ្ងន់ធ្ងរដល់គណបក្សរបស់លោកប្រធានាធិបតី និងវិបត្តិនយោបាយជាប់គាំងគ្មានច្រកចេញនៅបារាំង ព្រោះថា ការបោះឆ្នោតន
Information
- Show
- Channel
- FrequencyUpdated daily
- Published10 June 2024 at 11:35 UTC
- Length9 min
- RatingClean