ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើជម្លោះខ្មែរ-ថៃ នឹងវិវត្តទៅជាយ៉ាងណាប្រសិនប្រទេសទាំង២ ឈានដល់ការទម្លាក់កម្រិតការទូត?

លោក ភូមិថាំ វីឆាយ៉ាឆ័យ នាយករដ្ឋមន្ត្រីថៃស្តីទី បានថ្លែងប្រាប់កាសែតថៃនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ថា ថៃនឹងកោះហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំកម្ពុជាទៅប្រទេសវិញ ប្រសិនបើថៃរកឃើញថា  កម្ពុជា​បាន​បង្កប់មីនប្រឆាំងមនុស្ស ដែលធ្វើឲ្យទាហានថៃ ៣នាក់ រងរបួសកាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ។ អ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិនានាមើលឃើញថាជម្លោះរវាងខ្មែរ និងថៃ នឹងឈានដល់ដំណាក់កាលមួយធ្ងន់ធ្ងរ ប្រសិនបើថៃកោះហៅឯកអគ្គរាជទូតរបស់ខ្លួនទៅប្រទេសវិញ។ ដោយឡែក កម្ពុជាក៏អាចមានលទ្ធភាពកំដរនយោបាយថៃបានដែរ រហូតថៃទទួលស្គាល់កំហុសរបស់ខ្លួន។