បទសម្ភាស

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  1. 12 H FA

    លោក ស៊ិន ចាន់សេរីវត្ថា៖ ព្រលានយន្តហោះថ្មីនឹងបើកប្រតិបត្តិការហោះហើរដូចបានគ្រោងទុក

    នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តតាកែវបានដាក់បម្រាមមិនឱ្យមានការបង្ហោះដ្រូន ឬប៉េងប៉ោងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា ដោយពន្យល់ហេតុផលថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងធ្វើតេស្តសាកល្បងការហោះហើរពេញលេញ មុននឹងព្រលានយន្តហោះខ្នាតធំលំដាប់ 4F របស់កម្ពុជាមួយនេះនឹងបើកប្រតិបត្តិការហោះហើរជាផ្លូវការនៅថ្ងៃទី៩ កញ្ញា។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ ខែកញ្ញានេះ លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ការធ្វើតេស្តសាកល្បងការហោះហើរពេញលេញ ការត្រួតពិនិត្យឧបករណ៍ឃ្លាំមើលដែនអាកាស និង ផ្លូវចុះចត គឺទទួលបានជោគជ័យជាបន្តបន្ទាប់។ តាមលោក ស៊ិន ចាន់សេរីវត្ថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងក្លាយជាសមិទ្ធិផលដ៏សំខាន់នៃភាពរីកចម្រើនក្នុងវិស័យអាកាសចរណ៍កម្ពុជា។

    15 min
  2. 2 GG FA

    តើជំនួបរវាងមេដឹកនាំកម្ពុជា-វៀតណាម អំឡុងពេលជម្លោះកម្ពុជា-ថៃ មានអត្ថន័យយ៉ាងណា?

    លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមខួបអនុស្សាវរីយ៍ទី៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១ និងទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសវៀតណាម។ អ្វីដែលជាការកត់សម្គាល់នោះ គឺជំនួបរវាងលោក ហ៊ុន សែន និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ ក្នុងជំនួបនេះមេដឹកនាំកំពូលកម្ពុជា-វៀតណាម នៅតែអះអាងពីការពង្រីកទំនាក់ទំនងគ្នារវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច យោធា និងពាណិជ្ជកម្ម។ តើអ្វីទៅជាអត្ថន័យពិសេសនៅក្នុងជំនួបរវាងលោក ហ៊ុន សែន និងលោក តូ ឡឹម លើវិស័យនយោបាយ និងយោធា នៅក្នុងបរិបទ ដែលកម្ពុជាកំពុងប្រឈមមុខជាមួយថៃ?

    10 min
  3. 3 GG FA

    លោក អឿង ចន្ថា៖ កម្ពុជានឹងទទួលរងព្យុះជាង១០ទៀត តែព្យុះខ្លះមិនមានឥទ្ធិពលធំដុំទេ

    ក្រសួងធនធានទឹក និងឧត្តុនិយមឲ្យដឹងថា ព្យុះទី១៤ ឈ្មោះ ណងហ្វា នឹងមានឥទ្ធិពលលើសមុទ្រអានដាម៉ាន ឈូងសមុទ្រថៃ អាងទន្លេមេគង្គលើរបបមូសុងនិរតី និងនៅលើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ដល់ថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៥។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមបានថ្លែងថាកម្ពុជានៅទទួលរងឥទ្ធិពលពីព្យុះជាង១០ទៀត ក្នុងចំណោមព្យុះសរុបប្រចាំឆ្នាំ២០២៥ ប្រមាណ ២៥ព្យុះ។ តាមលោក អឿង ចន្ថា ព្យុះខ្លះមិនមានឥទ្ធិពលធំដុំដល់កម្ពុជាទេ និងព្យុះខ្លះទៀតក៏អាចនាំមកនូវទឹកភ្លៀងច្រើន និងបង្កជាទឹកជំនន់ដែរចំពោះតំបន់ខ្លះ។

    8 min
  4. 30 LUG

    លោក អ៊ិន ចាន់នី៖ ការលុបបំណុលទាំងស្រុងដល់យុទ្ធជនពលី ​ជាការតបស្នងគុណដ៏ធំធេង

    ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានសម្រេចលុបចោលបំណុលទាំងស្រុង និងបំណុលតាមការកំណត់ទឹកប្រាក់ណាមួយ ដល់យុទ្ធជន ដែលបានពលី ពិការ និងរងរបួសក្នុងការប្រយុទ្ធគ្នាជាមួយថៃនៅតាមព្រំដែនកាលពីពេលថ្មីៗកន្លងទៅ។ ដោយឡែក ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការសម្រេចលុបចោលបំណុលទាំងស្រុងដល់យុទ្ធជនពលី ដែលជាកូនបំណុលរបស់អេស៊ីលីដា និងអ្នករួមកម្ចី គឺជាការដឹងគុណដ៏ធំធេងដល់យុទ្ធជន ដែលបានតស៊ូច្បាំងនឹងថៃ។ ជាការច្បាំងដ៏ប្តូរផ្តាច់ និងលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី សេចក្តីសុខសាន្តរបស់ពលរដ្ឋ ព្រមទាំងផ្តល់នូវបរិយាកាសល្អដល់ការធ្វើអាជីវកម្មនៃវិស័យធនាគារផងដែរ។

    13 min
  5. 24 LUG

    លោក ម៉េត មាសភក្តី៖ពលរដ្ឋនៅក្បែរតំបន់ហានិភ័យខ្ពស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព

    កងទ័ពកម្ពុជា និងកងទ័ពថៃ បានបើកការវាយប្រយុទ្ធគ្នានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅតាមព្រំដែននៃប្រទេសទាំងពីរ។ ការផ្ទុះអាវុធនេះ ផ្តើមចេញពីកងទ័ពថៃ ដែលបានបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុននៅចំណុចប្រាសាទតាមាន់ធំ។ ពលរដ្ឋមួយចំនួន ដែលកំពុងរស់នៅជុំវិញតំបន់ដែលមានហានិភ័យខ្ពស់នៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនេះ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។ នៅក្នុងកិច្ចសម្ភាសខ្លីជាមួយវិទ្យុបារាំងRFI នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានថ្លែងថា ពលរដ្ឋនៅជុំវិញតំបន់ហានិភ័យនៃការផ្ទុះអាវុធ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ដែលអាជ្ញាធរខេត្តបានត្រៀមលក្ខណៈមុន ជាយូរមកហើយ។

    5 min
  6. 23 LUG

    លោក អួន ស៊ីឡុត៖ រដ្ឋគួរតែពន្លឿនការបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទីឱ្យបានច្រើន

    នៅថ្ងៃទី២០ ខែកក្កដា សមាគមស្វាយចន្ទីកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា ដែលអាចជួបហានិភ័យ ដោយសារតែការប្រមូលផលដំណាលគ្នាជាមួយចន្ទីអាហ្រ្វិកខាងលិច។ ការព្រមានយ៉ាងដូច្នេះ ធ្វើឡើងក្រោយសមាគមស្វាយចន្ទីកម្ពុជាសង្កេតឃើញគ្រាប់ស្វាយចន្ទីនៅតំបន់អាហ្វ្រិកខាងលិចមានតម្លៃថោក ខណៈបរិមាណ និងគុណភាពផលិតរបស់គេខ្ពស់។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អួន ស៊ីឡុតប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ក្នុងរដូវប្រមូលផលកន្លងទៅ គ្រាប់ស្វាយចន្ទីកម្ពុជាហាក់ធ្លាក់ថ្លៃបន្តិច តែធ្លាក់ក្នុងរយៈពេលខ្លី។ តែជាយន្តការដើម្បីធានាថា ស្វាយចន្ទីកម្ពុជាមិនប៉ះពាល់ផ្នែកតម្លៃ លោក អួន ស៊ីឡុត ជំរុញឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទី ខណៈមានក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីមួយចំនួនកំពុងមានចំណាប់អារម្មណ៍។

    11 min
  7. 17 LUG

    លោក ហ្សាក់ ប៉ឺឡេ៖ បារាំងនឹងផ្តល់ផែនទី និងឯកសារពាក់ព័ន្ធនឹងព្រំដែនដល់កម្ពុជា និងថៃ

    ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ​លោក ហ្សាក់ ប៉ឺឡេ នឹងត្រូវបញ្ចប់អាណត្តិរបស់លោកនៅដំណាច់ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីលោកបានបំពេញបេសកកម្មការទូតនៅកម្ពុជាអស់រយៈពេល៤ឆ្នាំ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក ហ្សាក់ ប៉ឺឡេ បានវាយតម្លៃថាបេសកកម្មការទូតរបស់លោកនៅកម្ពុជាប្រព្រឹត្តទៅបានល្អ។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានលើកឡើងដែរ ពីសមិទ្ធផលការងាររបស់លោកនៅកម្ពុជាលើផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ វេជ្ជសាស្ត្រ នីតិសាស្ត្រ យោធា និងកិច្ចសហប្រតិបត្តិការជាច្រើនទៀត។ លើសពីនេះ លោក ហ្សាក់ ប៉ឺឡេ ក៏បានបញ្ជាក់ជំហររបស់ប្រទេសបារាំងជាថ្មីទាក់ទងទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ថាបារាំងផ្តល់លទ្ធភាពដល់ប្រទេសទាំងពីរ ដែលចង់បានផែនទី និងឯកសារដែលពាក់ព័ន្ធនឹងព្រំដែន។

    14 min

Descrizione

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Altro da RFI ខេមរភាសា / RFI Khmer

Potrebbero piacerti anche…