ហេតុអ្វីឪពុកម្តាយត្រូវនិយាយជាមួយទារកឱ្យបានច្រើនតាំងពីកើតមកភ្លាម?

នាទីសុខភាពនិងអនាម័យ

រៀន​និយាយ​ រៀន​ដើរ រៀន​បរិភោគ រៀន​ស្លៀកពាក់ខ្លួន​ឯង រៀន​លេង​ ... ទាំង​អស់​នេះ​ជា​ដំណាក់កាលដ៏​សំខាន់​នៃ​ការ​លូត​លាស់ធំធាត់​របស់​ក្មេង។ ការ​និយាយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ទារក​តាំង​ពី​កើត​មក​ភ្លាម ​ចាំបាច់​ខ្លាំងណាស់​​ ក្នុង​ដំណើរ​ចម្រើន​វ័យវឌ្ឍនាការ​របស់​ក្មេង បើ​ទោះ​បី​ជា​ក្មេង​មិន​ទាន់​ចេះ​និយាយ​តប​វិញ​ក៏​ដោយ។ និយាយ​ច្រើន​ជាមួយ​ទារក​តាំងពី​កើត​មក​ភ្លាម បង្កើន​សំណាង​កូនទ្វេ​ដង​នាពេល​អនាគត។ នេះ​បើ​តាមការ​សិក្សារ​បស់​អ្នក​ស្រាវជ្រាវ​អាមេរិក។ ហេតុអ្វី? តើ​ការ​និយាយ​រក​ទារក​​​ផ្តល់​ប្រយោជន៍​យ៉ាងណា?

និយាយ​ជាមួយ​កូន​តាំង​ពី​នៅ​ក្នុង​ពោះ និង​តាំងពី​ទារកទើប​កើត​មក​ភ្លាម​នៅ​​មិន​ទាន់​ចេះ​និយាយជា​កាយវិការ​គួរ​ឱ្យ​អស់​សំណើច​ណាស់​សម្រាប់​មនុស្ស​ធំ​ ប៉ុន្តែ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​កូន​របស់​អ្នក។​ ការ​និយាយ​ជាមួយ​ទារក​ មាន​ចំណែក​ដ៏​ធំ​​ក្នុង​ការ​ជួយ​កូន​ឱ្យ​ចាប់​ផ្តើម​ជីវិតក្នុង​លក្ខខណ្ឌ​ដ៏​ល្អ​បំផុត​មួយ​។​ បើ​តាម​វេជ្ជបណ្ឌិត Marina Kalashnikova អ្នក​ស្រាវជ្រាវ​ផ្នែក​ភាសា​ទារក​ “ការ​និយាយ​ជាមួយ​ទារក​គឺ​ជា​ភាសា​ដ៏​សំខាន់​ជាង​គេ​បំផុត​នៅលើ​ភព​ផែន​ដី” ព្រោះ​​ក្នុង​រយៈ​ពេល​១ពាន់​ថ្ងៃ​ដំបូង​នៃ​ជីវិត​ ខួរ​ក្បាល​របស់​ទារកលូត​លាស់​មហាសែន​លឿន​ ដោយ​គ្មាន​ល្បឿន​អ្វី​មក​ប្រៀប​បាន​ឡើយ។ ក្មេង​អាយុ​ពីរ​ឆ្នាំ មាន​ប្រព័ន្ធ​ប្រសាទ​ប្រទាក់​គ្នា​លឿន​ជាង​មនុស្សធំ​ពេញ​វ័យ​ដល់​ទៅ​ពីរ​ដង​ឯណោះ។ ​

ហេតុ​អ្វី​ត្រូវ​និយាយ​ច្រើន​ជាមួយ​ទារក?

និយាយ​ជាមួយ​ទារក​មិនមែន​ត្រឹម​តែ​ជា​ការ​បញ្ចេញ​បញ្ជោ​ពាក្យ​សំដី​ល្អ​ពិរោះ​ៗ​​ ​និង​គួរ​ឱ្យ​អស់​សំណើច​ដាក់​កូន​ទេ តែ​ជា​ការ​បង្ហាត់​បង្រៀនកូនឱ្យ​ចេះ​​​​ច្រើន​យ៉ាង​ណាស់ និង​ការ​ជំនួយ​ដ៏​ប្រពៃ​ក្នុង​ការ​បង្កើន​សមត្ថភាព​ភាសា​​របស់​ទារក។ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី​វេជ្ជបណ្ឌិត​ Marina Kalashnikova ដដែល​ ដោយ​ពន្យល់​ថា​ នៅ​ពេល​អ្នក​ជា​ឪពុកម្តាយ​និយាយ​ទៅ​កាន់​កូន​តូចៗ អ្នក​មិន​ត្រឹម​តែ​ប្រើភាសា​មនុស្ស​ទេ តែ​អ្នក​និយាយ​ពាក្យ​ដដែលៗ និយាយ​មួយ​ៗ​យឺតៗ ហើយ​មាន​និន្នាការ​និយាយ​បែប​ស្រទន់ ដោយ​បញ្ចេញ​ទឹក​មុខ​ខុស​ពី​និយាយ​ជាមួយ​មនុស្ស​ធំ ដោយ​បញ្ចេញ​ទឹក​មុខ ធ្វើ​មុខ​ធ្វើ​មាត់ ដូច​ជា​បើក​មាត់ធំៗ ​ បំប៉ោង​ចិញ្ចើម​ ញញឹម​ញញែម​ ... ដូច្នេះ​ទារក​បាន​ឮ​សំឡេង​ ហើយបាន​​ឃើញ​ទៀត។ និយាយ​ជាមួយ​ទារក​ ជាការ​បង្ហាត់​ក្មេង​ឱ្យ​ចេះ​ផ្ចង់​អារម្មណ៍​ស្តាប់។ នៅពេល​ឮ​សំឡេង​ ទារក​នឹង​ផ្ទៀង​ស្តាប់ និង​ផ្ចង់​ត្រចៀក​ស្តាប់។

មុន​នឹង​ចេះ​និយាយ​ ទារក​ចេះស្តាប់​តាំងពីនៅ​ក្នុង​ពោះ និង​ចេះ​​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ធំ​ តាម​រយៈ​ការ​បញ្ចេញ​សំឡេង​កេកឺ រួច​បញ្ចេញ​សំឡេង​កាន់​តែ​មាន​ទ្រង់ទ្រាយ​ច្បាស់​លាស់​ឡើងៗ។ ក្មេង​តូច​អាច​បញ្ចេញ​សំឡេង​ និង​ចេះ​​និយាយ​បាន ដោយ​សារ​តែ​ពួកគេ​បា​នស្តាប់​សំដី​របស់​មនុស្ស​ធំ និង​មាន​អន្តរកម្ម​​ ទៅ​វិញ​ទៅមក​ជាមួយ​យើង​។ ដូច្នេះ​ការ​និយាយ​ជាមួយ​ទារក​ គឺ​ជា​វិធីសាស្ត្រ​ដ៏​ប្រពៃ​បំផុត​ក្នុងការ​ជួយអម​ដំណើរ​​លូតលាស់​របស់​កូន។

ដំណើរ​លូត​លាស់​នៃ​ភាសា​ទារក

ការ​លូត​លាស់​ធំធាត់​របស់​ក្មេង​មិន​ដូច​គ្នាទេ។ ការ​វិវឌ្ឍន៍​ផ្នែក​ភាសា​និយាយ​ក៏​ខុស​គ្នា​ពី​ទារក​ម្នាក់​ទៅទារក​ម្នាក់ដែរ។ ​ជា​ទូទៅ ក្មេង​ចាប់​ផ្តើម​ចេះ​និយាយ នៅ​ពេល​ចូល​ដល់​​អាយុចាប់​ពី​២​ទៅ​បី​ឆ្នាំ។ ប៉ុន្តែទារក ឬ​ក្មេង​តូចៗ​នេះ ចេះ​ទាក់ទង និងចេះ​ប្រើភាសា​របស់​គេ តាំងពី​យូរ​មក​ហើយ។

  • នៅ​អាយុ​ ពីរ​ទៅ​បួន​ខែ ទារក​ចាប់​ផ្តើម​បញ្ចេញ​ភាសា​ កេ-ក​។ បន្ទាប់​មក​ទារក​អាច​បញ្ចេញ​សំឡេង​ ba ta និងចាប់​យល់​ ដឹង​ថា​សំដី​មាន​បង្កប់​អារម្មណ៍​ បង្កប់​ព័ត៌មាន
  • ចន្លោះ​ពី​៤ទៅ​៩​ខែ ទារក​ចេះ​ថាពាក្យ​មួយ​ព្យាង្គ babbababa tattattata meuj meuh … និង​យល់​ពាក្យ​សាមញ្ញៗ ពាក្យ​ស្រួលៗ​ ឈ្មោះ​ខ្លួន​ឯង ប៉ាប៉ា ម៉ាម៉ា ម៉ែ​...
  • អាយុ​មួយ​ឆ្នាំ ក្មេង​មួយ​ចំនួន​ធំ​ចេះ​និយាយ​ ចេះ​បើ​ពាក្យ​ចំៗ​ មួយៗ។ ចេះ​និយាយ​បាន​ពីរបី​ម៉ាត់​ជាប់​គ្នា ប៉ុន្តែ​ចាប់​យល់​ច្រើន។ បើ​តាម​អ្នក​ជំនាញ​ភាសាវិទ្យា​កុមារ ក្នុង​វ័យ​មួយ​ខួបនេះ ក្មេង​ចេះ​យល់​ប្រមាណ​៨០ពាក្យ​ហើយ។ មាន​ន័យ​ថា​ក្មេង​ចេះ​ស្តាប់​ ពាក្យ​សំខាន់ៗ​ក្នុង​ការ​រស់​ថ្ងៃ​ប្រចាំ​ថ្ងៃ ដូច​ជា គេង ញ៉ាំ មុជ​ទឹក ជុះនោម ...គ្រាន់​តែ​ថា​ក្មេង​ខ្លះ​ឆាប់​ចេះ​និយាយ​ខ្លាំង ខ

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada