ស្ថិតនៅក្នុងសម័យកាលសកលភាវូបនីយកម្ម ជាពិសេសការប្រកួតប្រជែងជាមួយទំនើបកម្មកាន់តែសម្បូរបែប ចាប៉ីដងវែងខ្មែរអាចនឹងប្រឈមទៅនឹងការបាត់បង់គួរឲ្យព្រួយបារម្ភ។ ទោះយ៉ាងណាក៏ដោយ មហោស្រពសិល្បៈចាប៉ីដងវែងក៏ដូចជាកម្មវិធីសិល្បៈផ្សេងៗទៀត តែងតែត្រូវបានរៀបចំធ្វើឡើង ដើម្បីចូលរួមថែរក្សា អភិរក្ស និងលើកស្ទួយតម្លៃសិល្បៈវប្បធម៌ខ្មែរ។ សម្រាប់អ្នកជំនាញ អ្នកប្រតិបត្តិ និងអ្នកស្រលាញ់វិស័យសិល្បៈខ្មែរ ចាប៉ីដងវែងនៅតែជាមរតកទោលដ៏កម្រមួយ ដែលដក់ជាប់នៅក្នុងក្រអៅបេះដូង ព្រលឹង និងអត្តសញ្ញាណប្រជាជាតិខ្មែរ។
Information
- Show
- Channel
- FrequencyUpdated daily
- Published17 June 2025 at 12:41 UTC
- Length11 min
- RatingClean