Rean Ruos Podcast

ពីភ័យខ្លាចទៅក្លាហាន

ប៉ុន្មានថ្ងៃនេះគឺពិតជាតានតឹងសម្រាប់យើងទាំងអស់គ្នា។ វេលានេះមាននូវភាពទៀងទាត់ ដែលផ្តល់នូវអារម្មណ៍ភ័យខ្លាចមួយចំនួនយើង។ ធម្មជាតិជាមនុស្សម្នាក់ ការមានការភ័យខ្លាចគឺធម្មតា។ ប៉ុន្តែវាក៏អាចជាបញ្ហា នៅពេលដែលយើងខ្លាចទាំងមិនសមហេតុផល។

ក្នុងវគ្គនេះ ខ្ញុំចង់លើកឡើងពីវិធីដែលយើងអាចកែប្រែអារម្មណ៍ភ័យខ្លាចដែលយើងមានឱ្យទៅជាភាពក្លាហានវិញ ដូច្នេះយើងអាចមានម្ចាស់ការ និងការគ្រប់គ្រងមកលើជីវិតខ្លួនបាន ជាពិសេសក្នុងវេលាដ៏ទៀងទាត់ដូចនេះ។

តស់ ចូលរួមស្តាប់ទាំងអស់។ ជូនជាមួយនឹងសេចក្តីស្រលាញ់ និងសន្តិភាព។

__________________________

📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

__________________________

🎓 កម្មវិធីសិក្សា "រៀនអាន"

ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh