Rean Ruos Podcast

មានចំណេះ តែខ្សោយគំនិត

គេសួរថា ចេះឬអត៉? ចេះ។ ហើយគិតយ៉ាងណាដែរ? គាំង។ រងនឹងអ្វីនិយាយមិនចេញ។ នេះគឺព្រោះតែបញ្ញាកើតចេញពីការគិតទៅលើអ្វីដែលខ្លួនបានរៀន មិនមែនគ្រាន់តែចងចាំនោះទេ។ បើយើងរៀនទាំងមិនគិត យើងនៅតែមិនចេះគិត មិនថាយើងដឹងច្រើនយ៉ាងណា។ បើគិតទៅ ចំណេះគឺដូចជាកូនសោ សម្រាប់បញ្ហាជាក់លាក់ណាមួយអញ្ចឹង។ ការដឹងចម្លើយ ជួយយើងដោះស្រាយបញ្ហានោះ។ ប៉ុន្តែជាក់ស្តែង ក្នុងជីវិត យើងមិនអាចខិតខំរកចម្លើយពីសៀវភៅ រៀងរាល់ពេលជួបឧបសគ្គនោះទេ។ ហើយណាមួយទៀត បរិបទនៃអ្វីដែលយើងជួបប្រទះ ក៏អាចនឹងខុសពីមនុស្សម្នាផ្សេងៗផងដែរ។ ដូចនេះយើងត្រូវតែចេះគិតដោយខ្លនឯង ដែលជាការចេះបង្កើតកូនសោដោយខ្លួនឯង។ ក្នុងការរៀន គួរណាតែឱ្យតម្លៃទៅលើការគិត ព្រោះដល់តែយើងរៀនទាំងគិត ទើបយើងចេះគិត។ ហើយសង្គមសព្វថ្ងៃនេះក៏ឱ្យតម្លៃលើអ្នកចេះគិត និងអ្នកដែលមានភាពច្នៃប្រឌិតកាន់តែច្រើនផងដែរ។ ដូច្នេះ ចូរអភិវឌ្ឍសមត្ថភាពគិត។ ហើយវិធីមួយនោះជាការសរសេរដើម្បីគិត។ __________________________ 📚 សម្រាប់ការកក់សៀវភៅ "ពីគិតច្រើន ទៅចម្រើនគំនិត៖ អភិវឌ្ឍការគិតដោយសរសេរ" សូមឆាតមកផ្ទាល់ ឬក៏ទាក់ទងតាម Telegram ជាមួយនឹងលេខមួយនេះ៖ 010662013

__________________________

📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

__________________________

🎓 កម្មវិធីសិក្សា "រៀនអាន"

ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh