ស្រាបៀរ បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាងណា​ខ្លះ?

នាទីសុខភាពនិងអនាម័យ

​ស្រាបៀរ​ជា​គ្រឿង​ស្រវឹងដែល​​មនុស្ស​បរិភោគ​ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក។ សូម្បី​តែ​នៅក្នុង​ប្រទេស​អ្នក​ផលិត​ស្រា ដូច​យ៉ាង​បារាំង​ ក៏​ប៊ីយ៉ែរ​កំពុង​ឡើង​ប្រជាប្រិយភាព និង​កំពុង​ពេញ​និយម​​ខ្លាំង​ដែរ។ ​ប៉ុន្តែ​ប៊ីយ៉ែរ​ឬ​​​ស្រាបៀរ សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ដល់​សុខភាព។ 

កាលពីថ្ងៃទី​៣១​មីនា​២០២៥ វិទ្យាស្ថាន​នយោបាយ​សាធារណៈអាស៊ីអាគ្នេយ៍​និង​វិទ្យាស្ថានចក្ខុវិស័យ​អាស៊ីអាគ្នេយ៍បាន​ចេញ​របាយការណ៍​ បង្ហាញថាមួយភាគបួន​នៃ​​យុវជន​ខ្មែរ អាយុពី​១៥ទៅ​១៩​ឆ្នាំ (​២៥ភាគរយ​​) មាន​ទម្លាប់​ផឹក​គ្រឿង​ស្រវឹង​ជោគជាំលើសលុប។​ ជាង​នេះ​ទៅទៀត មាន​មនុស្ស​ដល់​ទៅ​ប្រមាណ​​៦០% យល់​ថា​ស្រាបៀរ​ជាជម្រើស​​គ្រឿង​ស្រវឹងដ៏​មាន​សុវត្ថិភាព។ នេះបើ​តាម​របាយការណ៍​ដដែល។

ចុះ​វេជ្ជសាស្ត្រ​និងអ្នក​ស្រាវជ្រាវផ្នែក​វិទ្យាសាស្ត្រ​សុខភាព​យល់​យ៉ាងណា​ទៅ​វិញ ចំពោះ​​ស្រាបៀរនេះ ? មនុស្ស​លោក​បាន​ស្គាល់ បាន​ដឹង ចេះ​ផលិត និង​ទទួល​ទាន​ស្រាបៀរ តាំងពី​៧០០០ឆ្នាំ​មុន​គ្រឹស្តសករាជ​ឯណោះ។ ក្នុង​សម័យ​បុរប្រវត្តិ ជនជាតិ​អេហ្ស៊ីប ធ្លាប់​ប្រើស្រាបៀរ​នេះ​ជា​ប្រាក់​សម្រាប់​ដោះដូរ ជា​ប្រាក់បៀរវត្សរ៍ ឬ​ជា​ថ្នាំព្យាបាល​ជំងឺ​ផង។ ផលិត​ចេញ​ពីគ្រាប់ធញ្ញជាតិ ដូចយ៉ាង ស្រូវ​សាឡី បច្ចុប្បន្ន​ស្រាបៀរ​បានក្លាយ​​ជា​គ្រឿង​ស្រវឹង ដ៏​ពេញ​និយម និង​ដ៏មានប្រជាប្រិយភាព ​ដែល​មាន​ទទួល​ទានច្រើន​ជាងគេ​បំផុត​នៅលើ​ពិភពលោក។ សូម្បី​តែ​នៅក្នុង​ប្រទេស​ផលិតស្រា ដូច​យ៉ាង​បារាំង ក៏​ស្រាបៀរ​មាន​ចំណែក​រួម​តុ អមម្ហូបអាហារ​ដ៏​ប្រណិតៗ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ដែរ។ ​ពលរដ្ឋ​បារាំងទទួល​ទាន​ស្រាបៀរ​ជាមធ្យម​៣៣លីត្រ ក្នុង​ឆ្នាំ​២០២១​ ឬស្មើ​​ប្រមាណ​២,៧៥​លីត្រ​ក្នុង​មួយ​ខែ។

​​គេត្រូវ​រង់ចាំរហូត​ដល់​​ទសវត្សរ៍​ឆ្នាំ​១៩៩០ ទើប​ចាប់​ឃើញ​មាន​អ្នក​ស្រាវជ្រាវផ្នែក​​អាហារូបត្ថម្ភ អេពីដេមីសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​ ​​​​ផ្តើម​ចាប់​អារម្មណ៍​សិក្សា​អំពីឥទ្ធិពល និង​​ផលប៉ះពាល់នៃ​ជាតិ​អាល់កុល (​ស្រាបៀរ) ចំពោះសុខភាព។ ជា​លទ្ធផល និង​ដោយ​គ្មាន​​អ្វី​គួរ​ឱ្យ​សង្ស័យ អាល់កុល​ឬ​​គ្រឿង​ស្រវឹង ទោះ​ជា​ស្រាបិត ស្រាផ្អាប់ ឬ​ស្រាបៀរ សុទ្ធ​តែ​បង្កគ្រោះថ្នាក់​ដល់​សុខភាព​ទាំង​អស់ ឱ្យ​តែផឹក​ច្រើន​ហួសហេតុ​។ ប៉ុន្តែជំនឿ និង​សម្មតិកម្មបញ្ច្រាសអួតអាង​អំពីគុណប្រយោជន៍​នៃ​ស្រាបៀរ ក៏​មាន​ច្រើន។ ការសិក្សាចុងក្រោយ របស់​សាកលវិទ្យាល័យ​ហាវ៉ាត​អាមេរិកដែល​សារព័ត៌មាន​ជា​ច្រើន​បាន​យក​មក​ចុះ​ផ្សាយ​ បានអះអាង​គុណប្រយោជន៍​​ជា​ច្រើននៃស្រាបៀរ​ចំពោះ​សុខភាព តាម​រយៈ​ការ​សង្កេត ដែល​​ឃើញ​ថា ការ​ទទួល​ទាន​ស្រាបៀរស្រាលៗ ក្នុង​បរិមាណ​បន្តិច​បន្តួច បីថ្ងៃក្នុង​មួយ​សប្តាហ៍ អាចជួយ​សម្រួល​ការ​រំលាយ​អាហារ​ជួយ​បញ្ចុះ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម ដែល​​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​មានគ្រោះ​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម​បេះដូង ឬ​ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជួយ​ពង្រឹង​ឆ្អឹង។ ប៉ុន្តែសម្រាប់​សាស្ត្រាចារ្យវេជ្ជបណ្ឌិត​ Olivier Cottencin ឯកទេស​ផ្នែក​ចិត្តវិទ្យា​និងវិទ្យា​​ញៀន​គ្រឿង​ស្រវឹង នៅ​មន្ទីរពេទ្យ​និង​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​​ក្រុង​Lille ប្រទេសបារាំង លោក​បាន​ប្រកាសដោយ​ច្បាស់​លាស់​ថា​ គ្មានអាល់កុល​ណា​ដែល​ល្អ​សម្រាប់​សុខភាព​ទេ ហើយ​គ្មាន​ទេ​ភស្តុតាង​តាម​បែប​វិទ្យាសាស្ត្រ​បញ្ជាក់​អំពី​ផលល្អ​នៃ​សុរាមក​លើ​រាងកាយ។ គុណសម្បត្តិ​នៃ​ស្រាបៀរ​ចំពោះ​សុខភាព ជា​ជំនឿ​ចាស់​គំរិល​ដែលក្រុម​អ្នក​ជំនួញ យក​មក​ធ្វើហេតុផល​សម្រាប់​បម្រើផលប្រយោជន៍​ទីផ្សារ​លក់​ស្រាបៀរ​តែប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យ​Olivier Cottencin បាន​រៀប​រាប់​​ដូច្នេះ​ថា ស្រាបៀរ​ល្អ​សម្រាប់សុខភាព ជា​សំណល់​ទស្សនៈ​ កាលពីសម័យ​ដែល​មនុស្ស​មាន​អាយុ​ខ្លី រស់​បាន​មិន​ដល់​​៤០ឆ្នាំ និង​មាន​ទឹក​បរិភោគ​ជា​ទឹក​មិន​ស្អាត។ ជា​ទឹក​កខ្វក់ មានមេរោគ ពិសាទៅ​នាំ​ឱ្យ​មាន​ជំងឺជា​ច្រើន។ ហេតុដូច្នេះ​ហើយមនុស្ស​សម័យ​នោះ​ស្វែងរក​ភេសជ្ជៈ​ស្អាត។ ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ដែល​រក​ឃើញ​មុន​គេ​ក្នុង​សម័យបុរេប្រវត្តិ​អេហ្ស៊ីប គឺ​ស្រាបៀរ​។ បន្ទាប់​មក​ទើប​ ជនជាតិ​ក្រិក​និង​រ៉ូម៉ាំងចេះ​​ស្រាបិត។ ស្រា ស្រាបៀ គឺ​ទឹក​មាន​ជាតិ​អាល់កុល  ​ដែល​ផលិត​ឡើង​ដោយ​​ការ​ផ្អាប់ បិត​​គ្រាប់ធញ្ញជាតិ ទើប​ជាប់​ឈ្មោះ​ជា​ភេសជ្ជៈ​ស្អាត ព្រោះ​បាន​បិត ព្រោះ​មាន​ជា

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada