ចំណេះហាក់បីដូចជាកំណប់ដែលយើងទាំងអស់គ្នាចង់បាន ប៉ុន្តែការអានក៏ជាសកម្មភាពមួយដែលមិនសូវមានអ្នកធ្វើ។ អំណោយពីសាលាដ៏បំផុតជាការចេះអានអក្សរនេះហើយ ប៉ុន្តែរៀនចប់ យើងបែបជាមិនយកសមត្ថភាពនេះមកប្រើទៅលើការអានសៀវភៅ ដើម្បីបន្តលូតលាស់ក្នុងជីវិត។ បើយើងចេះអានអក្សរ ហើយឈប់អានសៀវភៅនោះ នេះពិតជាការខាតបង់មួយដ៏ធំ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងការអានយើងក៏ជួបនូវឧបសគ្គជាច្រើន។ អានមិនចប់ ហើយបើចប់ចេះតែមិនយល់។ យើងដឹងថាយើងគួរអាន ហើយដឹងទៀតថាគួរអានសៀវភៅថា ប៉ុន្តែចេះតែទិញ ដោយមិនអាចអានសៀវភៅល្អៗទាំងនោះ។ ក្នុងអំឡុងពេលដែលការអានជាសកម្មភាពមួយដែលយើងគួរធ្វើ ការអានក៏ជាជំនាញមួយដែលយើងគួរសិក្សាទៅលើ ដូចនេះការអានយើងនឹងបានផលល្អជាងមុន ជាពិសេសមកលើជីវិតយើងផ្ទាល់។
ជាហេតុ ខ្ញុំមានដំណឹងល្អមួយ ខ្ញុំបានចងក្រងជាកម្មវិធីសិក្សាមួយហៅថា "រៀនអាន" ដែលមានជា ៣០ មេរៀនជាង សម្រាប់អភិវឌ្ឍលើជំនាញអាននេះ។ ទៅតាមការសិក្សាពីកម្មវិធីនេះ អ្នកនឹងអានបានជាប់លាប់ អានបានលឿន មានការចងចាំល្អ ចេះទាញយកមេរៀនពីសៀវភៅមកអនុវត្តជាក់ស្តែង និងគិតបានវាងវៃជាងមុន។ ថ្នាក់រៀននឹងចាប់ផ្តើមនៅថ្ងៃ ៣ ខែមិថុនាខាងមុខនេះ។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly
----more----
📫 ចូលរួមតាមតេឡេក្រាមដើម្បីទទួលបានដំណឹងពិសេសៗពីរៀនរស់៖ www.t.me/reanruos
Information
- Show
- FrequencyUpdated weekly
- Published23 May 2024 at 08:35 UTC
- Length7 min
- RatingClean