ចូល​ឆ្នាំ​ថ្មី​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅ​សហរដ្ឋ​អាមេរិក ក្រោយ​​ភេរវកម្ម​​ ឡានបើក​បុកហ្វូង​​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍​​នៃក្រុង​​នូវែលអរឡេអង់ ក្នុង​យប់​ឆ្លង​ឆ្នាំ នៅ​ថ្ងៃ​ពុធ​ទី​១​មករា​ដដែល​នេះ​ មាន​ករណី​បំផ្ទុះ​រថយន្ត​មួយ​គ្រឿងស្លាប់​មនុស្ស​ម្នាក់​​នៅ​មុខ​សណ្ឋាគារTrump នៅ​ក្រុង​Las Vegas។ អាជ្ញាធរ​អាមេរិក​កំពុង​អង្កេត​ថា​តើ​ហេតុការណ៍​ទាំងពីរ​នេះមាន​ទំនាក់ទំនង​នឹង​គ្នា​ដែរ​ឬ​អត់។

គ្រាន់​តែ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥​​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា គឺការ​​​បើក​ឡាន​បុកហ្វូង​​មនុស្សក្នុង​ពេល​បុណ្យ​​ឆ្លង​ឆ្នាំ និង​​ ​ការ​ផ្ទុះ​រថយន្ត​មួយ​គ្រឿងទៀត​​នៅ​មុខ​សណ្ឋាគារTrump នៅ​ក្រុង​Las Vegas។

​តើ​ហេតុការណ៍ទាំងពីរ​​​មាន​ពាក់ព័ន្ធ​គ្នា​?

នេះ​ជា​សំណួរ​ដែលពុំ​ទាន់​មាន​ចម្លើយ​​ទេ! ភ្នាក់ងារ​អាមេរិកកំពុង​ចោទ​សួរ​ដូច​គ្នា។ ​​ប្រធានាធិបតី​អាមេរិក​ចូបៃដិន​បាន​បញ្ជាក់ ដោយផ្ទាល់​ ​​នៅក្នុង​សន្ទរកថា​ខ្លី​យប់​មិញ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃពុធ​ទី​១​មករា​ គ្មានអ្វី​បង្ហាញ​ពី​ទំនាក់ទំនង​នៃ​ឧប្បត្តិហេតុ​ទាំងពីរ​ទេ។ តែ​អាជ្ញាធរបាន​បើក​អង្កេត ក្រែង​រក​ឃើញ​​​​ចំណង​ជា​យថាហេតុ​រវាង​ហេតុ​ការណ៍​ផ្ទុះ​រថយន្តនិង​​ការបើក​ឡាន​បុក​ហ្វូង​មនុស្ស​នៅ​នូវែលអរឡេអង់។

នៅ​មុន​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​បៃដិន លោក​ Elon Musk ដែល​ជា​មិត្តរបស់​លោក​ត្រាំ បាន​សរសេរ​នៅ​បណ្តាញសង្គម​​X ថា​ការ​ផ្ទុះ​រថយន្ត ម៉ាក​តេស្លាដែល​លោក​ជា​ម្ចាស់​ក្រុមហ៊ុន បណ្តាល​មក​ពី​កាំជ្រួច​ ឬ គ្រាប់​បែក​ផ្ទុក​នៅ​ក្នុងឡាន មិន​ទាក់ទង​នឹងតួ​គ្រឿង​ឡានទេ។

បើ​តាម​រូប​ភាព​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញសង្គម ឡាន​អាគុយ​ម៉ាកតេស្លា ប្រភេទ Cybertruck ពណ៌ប្រផេះ បាន​មក​ចត​នៅ​ចំពីមុខ​​ទ្វារ​ចូល​សណ្ឋាគារ “Trump” ​ហើយ​ផ្ទុះយ៉ាង​ខ្លាំង ដោយបញ្ចេញ​ផ្សែង​ខ្មៅ​យ៉ាង​សម្បើម។ មនុស្ស​ម្នាក់​នៅក្នុង​ឡាន​បាន​ស្លាប់ និង​​៧​នាក់​ផ្សេង​ទៀតនៅ​ខាង​ក្រៅ​​បាន​រងរបួស។ ហេតុការណ៍នេះ​បាន​កើត​​​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​FBI បាន​​បញ្ចេញ​អត្តសញ្ញាណ​ភេរវជន​ជនសង្ស័យ​ Shamsud-Din Jabbar ​អ្នក​បង្ក​ហេតុ​នៅ​នូវែលអរឡេអង់។

សម្រាប់​ពេល​នេះ​ FBI គិត​ថា​ជាឧប្បត្តិហេតុ​ទោល។ ប៉ុន្តែ​ទោះ​គ្មាន​អ្វី​ជា​ភស្តុតាង​អាច​ភ្ជាប់​ហេតុការណ៍​ផ្ទុះ​​ទៅ​នឹង​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​អង្គការ​រដ្ឋ​អ៊ីស្លាម​ក៏​ដោយ ក៏​អាមេរិក​ចាត់​​គ្រប់​វិធានការ​ចាំបាច់​ទាំងអស់​ដើម្បីការពារ​សន្តិសុខ​ជាតិ​ ព្រោះ​ការ​ផ្ទុះ​នេះ​ស្ថិត​នៅ​ចំមហាវិថី​ដ៏​ល្បី​ផង នៅ​មុខ​សណ្ឋាគារ​ឈ្មោះ​ត្រាំផង។ ហើយលោក ដូណាល់ ត្រាំ​ ​ក៏នឹងចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ ទី​២០​មករា​ខាង​មុខ​ទៀត។

​​ឡានបើក​​បុក​ហ្វូង​មនុស្ស​ជា​ភេរវកម្ម

ចំពោះ​​ករណី​បើក​ឡាន​បុកហ្វូង​មនុស្ស​ ​អាជ្ញាធរ​អាមេរិក​បាន​ចាត់ទុក​ជា​ទង្វើ​ភេរវកម្ម​ និង​បើក​​អង្កេត​ភេរវកម្ម​។ ហេតុការណ៍​ ​បាន​កើត​ឡើងនៅវេលា​ម៉ោង ៣និង​១៥នាទី​ទៀបភ្លឺ ​ ត្រង់​​​សង្កាត់ទេសចរណ៍ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​បំផុតមួយ​របស់​អាមេរិក។​ ចំនួនមនុស្ស​​ស្លាប់​បាន​ឡើង​ដល់​​យ៉ាង​ហោច​ណាស់​១៥​នាក់​ និង​របួស​៣៥​នាក់​ ក្នុង​នោះ​ពីរ​នាក់​ជា​ប៉ូលិស​។ ចំណែក​ជន​ល្មើស​ ត្រូវ​បានប៉ូលិសបាញ់​សម្លាប់​ភ្លាម​ បន្ទាប់​ពីប៉ុនប៉ង​​​​​​រត់​គេចខ្លួន​បាន​បន្តិច។

ពេល​នេះ​អាជ្ញាធរ​បាន​ប្រគល់​ភារកិច្ច​​អង្កេត​ភេរវកម្ម​ទៅ​ឱ្យ​ទី​ភ្នាក់ងារ​ចារកិច្ច​អាមេរិកFBI។ នៅក្នុង​សន្និសីទកាសែត នា​ល្ងាច​ថ្ងៃ​ពុធ​ទី​១​មករា FBI បានបញ្ជាក់ថា ក្រៅពីរក​ឃើញ​មាន​ទង់ជាតិអង្គការរដ្ឋអ៊ីស្លាម នៅក្នុងឡាន ជនល្មើសពិតជាមានគ្រាប់បែកច្នៃភ្លាមៗពីរគ្រាប់ទៀត ដែលភ្នាក់ងារ​កម្ទេច​​ចោលភ្លាម បើទោះបីជាមិនប្រាកដថាគ្រាប់នោះអាចផ្ទុះបានឬមិនបានក៏ដោយ។ ​ ជាងនេះទៅទៀត ជនល្មើសទំនងមិនមែន ជាជនទោលធ្វើសកម្មភាពតែម្នាក់ឯងទេ។ ប៉ូលិសកំពុងតាមអង្កេតរកអ្នក​ផ្សំគំនិត។

អត្តសញ្ញាណ​ជន​ល្មើស

មានអាយុ​៤២​ឆ្នាំភេរវជន​សង្ស័យឈ្មោះ​ Shamsud-Din Jabbar ជា​អតីត​ទាហាន​អាមេរិក បំរើការ​ក្នុង​ជួរ​កងទ័ព​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៥ ដោយ​ធ្លាប់​បាន​​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន រយៈ​ពេលពី​រ​ឆ្នាំ (២០០៩-២០១០)  និង​ធ្លាប់​មាន​​ឋានៈ​ជា​ពលបាលទោ។ នេះ​បើ​តាមព័ត៌មាន​ផ្តល់​ដោយ​​ក្រសួង​ការពារ​ជាតិអាមេរិកដែល​បញ្ជាក់​ទៀត​ថ

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada