ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. -7 H

    អ្វីជាដំណោះស្រាយចំពោះមុខ និងទៅអនាគតសម្រាប់ពលករខ្មែររាប់សែននាក់ដែលវិលត្រឡប់ពីថៃ?

    គិតចាប់តាំងពីមានជម្លោះព្រំដែនខ្មែរ-ថៃ កន្លងមកនេះ ពលករខ្មែររាប់ម៉ឺននាក់បានសម្រុកចាកចេញពីប្រទេសថៃក្នុងមួយថ្ងៃៗមកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិនានា។ តាមក្រសួងការងារកម្ពុជា មានពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃប្រមាណ៧៥ម៉ឺននាក់ បានវិលចូលកម្ពុជាវិញ។ អ្នកធ្វើការក្នុងវិស័យការងារមើលឃើញថា ការសម្រុកចូលយ៉ាងគំហុករបស់ពលរដ្ឋខ្មែរពីប្រទេសថៃនាពេលនេះ គឺដោយសារតែភាពភ័យខ្លាច និងការគំរាមកំហែងក្នុងប្រទេសថៃ។ ក្រុមអ្នកជំនាញ លើកឡើងថា ពលករទាំងនោះ ប្រឈមនឹងការដោះវិបត្តិបំណុល និងកង្វះការងារនៅកម្ពុជាជាដើម។ តើរដ្ឋាភិបាលគួរមានដំណោះស្រាយយ៉ាងណា ដើម្បីឆ្លើយតបនឹងការត្រឡប់របស់ពលករខ្មែរនាពេលនេះ?

    12 min
  2. -2 J

    តើសហគមន៍អន្តរជាតិគួរមានយន្តការបែបណា ដើម្បីឲ្យថៃគោរពបទឈប់បាញ់ជាមួយកម្ពុជា?

    ក្រោយកម្ពុជា-ថៃ សម្រេចបាននូវបទឈប់បាញ់មួយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃតែងចោទប្រកាន់កម្ពុជាថាបានរំលោភបទឈប់បាញ់ម្តងជាពីរដង។ ប៉ុន្តែកម្ពុជាបានច្រានចោល និងបញ្ជាក់ថាខ្លួនតែងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានតាមអនុលោមច្បាប់អន្តរជាតិ។ អ្នកជំនាញកិច្ចការអន្តរជាតិនានា បានលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់រវាងកម្ពុជា និងថៃនាពេលនេះ ដែលតម្រូវឲ្យសហគមន៍អន្តរជាតិចាត់តាំងក្រុមសង្កេតការណ៍ឯករាជ្យជាបន្ទាន់ក្នុងការតាមដាន។ តាមក្រុមអ្នកជំនាញ សហគមន៍អន្តរជាតិត្រូវមានវិធានការច្បាស់លាស់មួយ ក្នុងការដាក់សម្ពាធ ឬទណ្ឌកម្មចំពោះភាគីថៃប្រសិនបើនៅតែបន្តរំលោភបទឈប់បាញ់។ ស្ថិតក្នុងអំឡុងពេលនេះ តើសហគមន៍អន្តរជាតិមានតួនាទីយ៉ាងណា ដើម្បីឲ្យភាគីថៃគោរពបទបាញ់ជាមួយកម្ពុជា?

    14 min
  3. -3 J

    តើប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងណា អំឡុងពេលមាន​បទឈប់បាញ់រវាងកម្ពុជា-ថៃ?

    អស់រយៈ ៦ថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃបានចូលជាធរមាន។ ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់នេះ ​មាតិកាព័ត៌មានជាច្រើន​បែបត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម ដោយគ្មានការផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។ អ្នកជំនាញ​ប្រព័ន្ធផ្សព្វផ្សាយនានា​លើកឡើងថា ក្នុងអំឡុងពេលមានបទឈប់បាញ់​ អ្នកប្រើបណ្តាញសង្គមកម្ពុជា និងថៃមួយចំនួន​បានប្រើប្រាស់​​ប្រព័ន្ធផ្សព្វផ្សាយ​​​ ដើម្បីវាយប្រហារគ្នាទៅវិញទៅមក​​​ និងថា អ្នកខ្លះបានបង្កើត​​ព័ត៌មានក្លែងក្លាយថែមទៀត។ ក្នុងន័យនេះ អ្នកជំនាញជំរុញឲ្យគ្រប់គ្នា​រក្សាជំហរ​​​​​​លើព័ត៌មាន​ឯករាជ្យ តម្លាភាព និងមានប្រភពច្បាស់លាស់។ តើអ្វីជាតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ អំឡុង​កម្ពុជា-ថៃកំពុងអនុវត្តបទឈប់បាញ់?

    14 min
  4. -5 J

    តើកម្ពុជាអាចប្រជែងទីផ្សារក្នុងតំបន់បានកម្រិតណា ក្រោយអាមេរិកបញ្ចុះពន្ធដល់១៩%?

    សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធបដិការឱ្យកម្ពុជាមកត្រឹម ១៩% រាល់មុខទំនិញនាំចេញពីកម្ពុជាចូលទៅទីផ្សាររបស់អាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន ចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ ការបញ្ចុះអត្រាពន្ធបដិការរបស់អាមេរិក ធ្វើឡើងបន្ទាប់ពី កម្ពុជា និងថៃសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់មួយដែលផ្តើមឡើងពីការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា កម្ពុជានឹងក្លាយជាប្រទេសមួយដែលមានការប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ចំពោះការទាក់ទាញអ្នកវិនិយោគពីបរទេសមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ តែអ្នកជំនាញក៏ស្នើឱ្យរដ្ឋាភិបាលគិតគូរទៅលើការបង្កើននូវបរិយាកាសវិនិយោគងាយស្រួល និងការដឹកជញ្ចូនមានតម្លៃទាបជាងមុន។

    15 min
  5. -6 J

    តើទំនាក់ទំនងកម្ពុជា-អាមេរិកប្រែប្រួលយ៉ាងណា ក្រោយអន្តរាគមន៍របស់លោក ដូណាល់ ត្រាំក្នុងជម្ល

    កម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់មួយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ឹម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការជំរុញពីសហរដ្ឋអាមេរិក ដែលមានការចូលរួមពីចិន។ បទឈប់បាញ់នេះជាគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ធានាសុវត្ថិភាព និងសន្តិភាពដល់ប្រជាពលរដ្ឋទាំងសងខាង។ អ្នកជំនាញកិច្ចការអន្តរជាតិនានាយល់ឃើញថា កិច្ចអន្តរាគមន៍របស់អាមេរិកឲ្យមានបទឈប់បាញ់នាពេលនេះ គឺបានបង្ហាញថាអាមេរិកនៅតែមានឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍។ រីឯអ្នកជំនាញខ្លះទៀតលើកឡើងថា អាមេរិកក៏ចង់ឃើញមានការផ្សះផ្សានយោបាយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។

    15 min
  6. 30 JUIL.

    អ្នកវិភាគ​៖ ការរៀបចំ​កញ្ចប់គោលនយោបាយលើកទឹកចិត្តកងទ័ពជួរមុខគឺជារឿងចាំបាច់

    នៅថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជា​​​ឱ្យរៀបចំ​កញ្ចប់គោលនយោបាយ​លើកទឹកចិត្ត​ពិសេសមួយសម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមដោយផ្ទាល់ក្នុងសមរភូមិការពារបូរណភាពទឹកដី។ តែសម្រាប់​​​កិច្ចអន្តរាគមន៍​បន្ទាន់ក្រោយ​ផ្ទុះការ​​វាយប្រយុទ្ធជាមួយថៃ ​​រដ្ឋាភិបាលបាន​​ប្រកាស​​​​​​ផ្តល់ក្របខ័ណ្ឌ​​ឱ្យសាច់ញាតិបង្កើត​របស់​កងកម្លាំងប្រដាប់អាវុធ​​ ដែលបាន​ពលី​ ឬធ្លាក់ខ្លួនពិការ​។ ដំណាលគ្នានេះ ​​​កងកម្លាំង​​​​ប្រដាប់អាវុធ​​ជួរមុខ​​ គ្រួសារយោធិន​ពលី និងរបួស​​​​ក៏នឹងត្រូវបាន​​សម្រាលបន្ទុក​ផ្នែកហិរញ្ញវត្ថុ តាមរយៈការអនុគ្រោះ​ការទូទាត់ ឬលុបចោលបំណុលធនាគារផងដែរ។ ​អ្នកតាមដានសង្គមនានាសាទរចំពោះកិច្ចអន្តរាគមន៍បន្ទាន់នេះ ​និងថាការរៀបចំ​​កញ្ចប់គោលនយោបាយលើកទឹកចិត្ត​កងទ័ពជួរមុខ ​គឺ​ជារឿងចាំបាច់​មិនថាក្នុងកាលៈទេសបច្ចុប្បន្ន ឬទៅអនាគត៕

    10 min
  7. 29 JUIL.

    តើធ្វើយ៉ាងណាដើម្បីកុំឲ្យបទឈប់បាញ់រវាងកម្ពុជា និងថៃ មានភាពផុយស្រួយ?

    កម្ពុជា និងថៃ សម្រេចបាននូវបទឈប់បាញ់មួយនៅរំលងអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការជំរុញពីសហរដ្ឋអាមេរិក ដែលមានការចូលរួមពីចិន។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវគេមើលឃើញថាហាក់មានភាពផុយស្រួយ​ បន្ទាប់ពីភាគីថៃបានចោទកម្ពុជាថាបានរំលោភទៅលើកិច្ចព្រមព្រៀងឈប់បាញ់ តែកម្ពុជាបានបដិសេធ។ ជុំវិញបញ្ហានេះអ្នកតាមដានសង្គម និងនយោបាយនានាបានផ្តល់ជាយោបល់ប្រហាក់ប្រហែលគ្នាថា វត្តមានអ្នកសង្កេតការណ៍ឯករាជ្យ ដែលជាភាគីទី៣ នៅតំបន់ជម្លោះ គឺជាការចាំបាច់ និងបន្ទាន់។

    13 min
  8. 27 JUIL.

    តើកម្ពុជាគួរយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកប្រើ ដើម្បីឱ្យថៃបញ្ឈប់ទង្វើឈ្លានពានលើខ្មែរ

    ក្នុងសង្គ្រាមដ៏ក្តៅរវាងខ្មែរ និងថៃអស់រយៈពេល៤ថ្ងៃ​មកនេះ កម្ពុជានៅតែបន្តស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិដើម្បីជួយដោះស្រាយឱ្យមានបទឈប់បាញ់ ខណៈថៃមិនទទួលយកការសម្របសម្រួលពីភាគីទី៣ និងមិនគោរពបទឈប់បាញ់។ អ្នកជំនាញផ្តល់យោបល់ថា កម្ពុជាគួរប្រើប្រាស់យន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបញ្ឈប់សង្គ្រាមរបស់ថៃមកលើកម្ពុជា ពីព្រោះថា ថៃជាប្រទេសហត្ថលេខី និងជាប្រទេសដែលកំពុងរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ។ តែអ្នកអ្នកវិភាគ មើលឃើញថា កម្ពុជាទំនងមិនហ៊ានយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកដោះស្រាយជាមួយថៃឡើយ ដ្បិតថា កន្លងមកកម្ពុជាខ្លួនឯងអះអាងថា កិច្ចព្រមព្រៀងមួយនេះផុតសុពលភាពបាត់ទៅហើយ។

    15 min

À propos

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Plus de contenus par RFI ខេមរភាសា / RFI Khmer

Vous aimeriez peut‑être aussi