
តើការធ្វើពហិការទំនិញថៃ អាចធ្វើឲ្យថៃបន្ទន់ឥរិយាបថដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា?
ពលរដ្ឋខ្មែរបានផ្តើមមានចលនាជាតិនិយម និងបានធ្វើពហិការទំនិញថៃ គិតចាប់តាំងមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលឈានដល់ការបាញ់ប្រយុទ្ធរវាងកងទ័ពនៃប្រទេសទាំង២ កាលពីចុងខែកក្កដា ដោយសារយោធាថៃជាអ្នកបើកការបាញ់ប្រហារមុន។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានសង្គម យល់ឃើញថា ការធ្វើពហិការទំនិញថៃពីសំណាក់ពលរដ្ឋខ្មែរ គឺជាការដាក់សម្ពាធមួយទៅលើរដ្ឋាភិបាលថៃ ដោយសារថៃជាអ្នកខាតសេដ្ឋកិច្ចធំជាងកម្ពុជា។ តាមអ្នកជំនាញ ការធ្វើពហិការលើទំនិញថៃគឺជាសិទ្ធិរបស់ពលរដ្ឋខ្មែរ តែការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ គឺត្រូវផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិ។ តើការធ្វើពហិការទំនិញថៃ អាចធ្វើឲ្យថៃបន្ទន់ឥរិយាបថដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា?
Informationen
- Sendung
- Kanal
- HäufigkeitTäglich
- Veröffentlicht24. August 2025 um 09:51 UTC
- Länge12 Min.
- BewertungUnbedenklich