បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. -4 H

    ប្រជាពលរដ្ឋភៀសសឹកក្នុងភូមិអូរស្មាច់ចាប់ផ្តើមវិលចូលស្រុកវិញទាំងភាពភ័យខ្លាច

    នៅក្រោយលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹកកម្ពុជា មួយចំនួនធំ បានផ្តើមវិលត្រឡប់ចូលលំនៅដ្ឋាននិងកន្លែងធ្វើការរបស់ខ្លួនវិញជាហូរហែរ។ ជាក់ស្តែងស្ថិតនៅតាមតំបន់កៀកព្រំដែនខ្មែរ-ថៃ ក្នុងទីតាំងផ្សារថ្ម ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានចំងាយមិនដល់១គីឡូម៉ែត្រផងពីព្រំដែនថៃ ប្រជាពលរដ្ឋខ្មែរបានសម្រេចចិត្តវិលចូលលំនៅដ្ឋាននិងកន្លែងរកស៊ីរបស់ខ្លួនវិញ ទាំងនៅភ័យខ្លាច បន្ទាប់ពីការវាយប្រហារពីកងទ័ពថៃ កាលពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។  ស្តាប់បទយកការណ៍របស់ចាន់ លីដា ពីភូមិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។

    10 min
  2. -1 J

    លោក ជៀន សុផាន បើកបង្រៀនល្ខោនស្បែកធំ ដើម្បីអភិរក្សសិល្បៈល្ខោនបុរាណខ្មែរ

    ល្ខោនស្រមោលស្បែកធំជាទម្រង់សិល្បៈបុរាណខ្មែរមួយ ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក និងសម្តែងជាឈុតឆាកសំខាន់ៗតាមលំនាំរឿងរាមកេរ្តិ៍។ លោក ជៀន សុផាន ជាសិល្បករមានបទពិសោធន៍សម្ដែងល្ខោនស្បែកជាង ២៥ឆ្នាំ បានសម្រេចចិត្ត បើកបង្ហាត់បង្រៀនល្ខោនស្បែកធំក្នុងខេត្តសៀមរាប ដោយឥតគិតថ្លៃដល់កូនខ្មែរជំនាន់ក្រោយ។ មូលហេតុដែលជំរុញឲ្យសិល្បករទម្រង់ល្ខោនបុរាណរូបនេះបើកសាលាបង្ហាត់ ក៏ព្រោះតែលោកចង់ចូលរួមថែរក្សា និងផ្សព្វផ្សាយល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ឲ្យគង់វង្សយូរអង្វែងតទៅថ្ងៃខាងមុខ។

    10 min
  3. -4 J

    កម្ពុជារៀបចំព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព ក្នុងន័យលើកទឹកចិត្តកងទ័ពជួរមុខ

    មានអត្តពលិក និងពលរដ្ឋខ្មែរជាង១ពាន់នាក់ បានចូលរួមព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព នៅទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារទី៥សីហា។​ ទឹកចិត្តរបស់អត្តពលិកនិងពលរដ្ឋខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាមួយនេះ គឺដើម្បីបញ្ជាក់ពីការគាំទ្រដល់វីរភាពនៃកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងសមរភូមិជួរមុខ នៃសង្រ្គាមព្រំដែនកម្ពុជា-ថៃ។ បើទោះជាគ្មានអ្វីអាចរួមចំណែកបានក៏ដោយ តែពលរដ្ឋខ្មែរជឿថា ការផ្តល់កម្លាំងចិត្តពីចម្ងាយ ជាឱសថមិនអាចខ្វះបាន ដល់ស្មារតីកងទ័ពកម្ពុជាដែលកំពុងតតាំងនឹងខ្មាំងសត្រូវ។

    9 min
  4. -6 J

    ឪពុកម្តាយវីរជនកងទ័ពជួរមុខ ក្តុកក្តួលចិត្ត ប៉ុន្តែពួកគេមានមោទនភាពចំពោះកូនពលីដើម្បីជាតិ

    កាលពីរសៀលថ្ងៃទី២និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ខេត្តឧត្តរមានជ័យបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជូនវីរជនកងទ័ពជួរមុខដែលបានពលីនៅក្នុងសមរភូមិប្រយុទ្ធការពារទឹកដីនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការប្រយុទ្ធគ្នានេះបានធ្វើអោយវីរជនកងទ័ពជួរមុខកម្ពុជាបានពលីបាត់បង់ជីវិតនិងរបួសជាច្រើនរូប។ ឪពុកម្តាយវីរជនកងទ័ពជួរមុខ ជាពិសេសនៅក្នុងខេត្តឧត្តរមានជ័យ ទោះបីជាមានភាពក្តុកក្តួលក្នុងចិត្តខ្លាំងដោយសារការបាត់បង់និងឃ្លាតចាកកូនជាទីស្រលាញ់ ប៉ុន្តែទឹកចិត្តពួកគាត់នៅតែមានមោទនភាពចំពោះកូនដែលបានពលីនៅក្នុងសមរភូមិប្រយុទ្ធដើម្បីការពារបូរណភាពទឹកដីខ្មែរ។

    8 min

À propos

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Plus de contenus par RFI ខេមរភាសា / RFI Khmer

Vous aimeriez peut‑être aussi