
Guantanamo ពីពន្ធនាគារយោធាទៅជាមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ខុសច្បាប់របស់លោកដូណាល់ ត្រា
ជាផ្នែកមួយនៃផែនការប្រយុទ្ធប្រឆាំងជនអន្តោប្រវេសន៍ខុសច្បាប់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានចុះហត្ថលេខាច្បាប់ថ្មី ដែលអនុញ្ញាតឲ្យចាប់ឃុំខ្លួនជនអន្តោប្រវេសន៍ ដែលប្រព្រឹត្តបទល្មើស ក្នុងពេលរង់ចាំសវនានៅតុលាការ។ បន្ថែមពីលើច្បាប់ ប្រធានាធិបតីអាមេរិកបានប្រកាសបញ្ជាឲ្យគេពង្រីកមន្ទីរឃុំឃាំងនៅGuantanamo ក្នុងទឹកដីគុយបា ដើម្បីដាក់ជនអន្តោប្រវេសន៍ដែលប្រព្រឹត្តិឧក្រិដ្ឋកម្មធ្ងន់ធ្ងរគំរាមកំហែងសន្តិសុខប្រជាជនអាមេរិក។ ឈាងបុប្ផារាយការណ៍ព័ត៌មាននេះ
នៅទឹកដីភាគខាងត្បូងរបស់គុយបា អាមេរិកជាម្ចាស់កម្មសិទ្ធិតំបន់ឆ្នេរGuantanamoដែលល្បីឈ្មោះខាងមានពន្ធនាគារយោធាកណ្តាប់ដៃដែក ដែលអាមេរិកបង្កើតឡើង នៅឆ្នាំ ២០០២ សម្រាប់ដាក់ភេរវជនអាល់កៃដា ឬជនបរទេសមកពីអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ដែលពាក់ព័ន្ធនឹងគម្រោងការវាយប្រហារភេរវកម្មនៅទីក្រុងញូវយ៉ក ថ្ងៃទី ១១កញ្ញា ឆ្នាំ ២០០១។
ស្ថិតនៅក្នុងបរិវេណមូលដ្ឋានទ័ពជើងអាមេរិកនៅគុយបា ដែលមានទាហានប្រចាំការប្រមាណ ៥០០នាក់ ពន្ធនាគារយោធា Guantanamo ស្ថិតក្រោមការយាមតាមដាន ដ៏មធ្យ័តបំផុតលើលោក។ ចំពោះលោកដូណាល់ ត្រាំ Guantanamo ជាកន្លែងដែលជនអន្តោប្រវេសន៍ខុសច្បាប់មិនងាយនឹងលួចរត់គេចខ្លួន។
នៅថ្ងៃពុធទី ២៩ មករា លោកដូណាល់ ត្រាំបាននិយាយប្រាប់អ្នកកាសែត ពីគម្រោងចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ដែលប្រព្រឹត្តបទល្មើសនៅទឹកដីអាមេរិក ទៅដាក់ឃុំនៅ Guantanamo។ លោកដូណាល់ ត្រាំ នៅបានបន្ថែមថា លោកបញ្ជារួចហើយឲ្យក្រសួងការពារជាតិ និងក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិកសាងសង់មន្ទីរឃុំឃាំងនៅ Guantanamoដើម្បីអាចដាក់ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណ ៣ម៉ឺននាក់។
បើតាមលោកដូណាល់ត្រាំ នៅ Guantanamo អាមេរិកនឹងមានគ្រែ ៣ម៉ឺន សម្រាប់ដាក់ជនអន្តោប្រវេសន៍ ដែលជាឧក្រិដ្ឋជនដ៏អាក្រក់ គំរាមកំហែងប្រជាជនអាមេរិក។ ក្នុងចំណោមពួកគេទាំងនោះ មួយចំនួនជាឧក្រិដ្ឋជនដ៏គ្រោះថ្នាក់ ដែលអាមេរិកមិនអាចទុកចិត្តឲ្យប្រទេសណាមួយចាត់វិធានការជំនួសអាមេរិក។ ដោយសារតែអាមេរិកមិនចង់ឲ្យឧក្រិដ្ឋជន ធ្វើអន្តោប្រវេសន៍ត្រលប់មកទឹកដីអាមេរិកសាជាថ្មី អាមេរិកមានតែមធ្យោបាយមួយគត់ គឺចាប់បញ្ជូនពួកគេទៅឃុំខ្លួននៅ Guantanamo។
លោកដូណាល់ ត្រាំប្រកាសគម្រោងចាប់បញ្ជូនជនអន្តោប្រវេសន៍ ដែលលោកចាត់ទុកជាឧក្រិដ្ឋជនខុសច្បាប់ ក្រៅភព ទៅមន្ទីរឃុំឃាំងនៅ Guantanamo នៅបន្ទាប់ពីលោកបានចុះហត្ថលេខាបង្កើតច្បាប់ថ្មី ដើម្បីចាប់ឃុំ ជនអន្តោប្រវេសន៍ដែលប្រព្រឹត្តបទល្មើស ក្នុងពេលរង់ចាំសវនាការ។ ច្បាប់ថ្មី ឈ្មោះLaken Riley យកតាមឈ្មោះនិស្សិតស្រីគិលានុបដ្ឋាយិការម្នាក់ ដែលត្រូវជនអន្តោប្រវេសន៍ដើមកំណើត វេណេស៊ុយអេឡាម្នាក់ សម្លាប់កាលពីដើមឆ្នាំ២០២៤។ នៅមុនសម្លាប់និស្សិតស្រីអាមេរិក ជនអន្តោប្រវេសន៍វេណេស៊ុយអេឡាគ្មានក្រដាសស្នាម ធ្លាប់ត្រូវបានប៉ូលិសឃាត់ខ្លួន២ដង ប៉ុន្តែ ត្រូវដោះលែងឲ្យមានសេរីភាព។
យោងតាមមនុស្សជំនិតដែលលោកដូណាល់ ត្រាំបានជ្រើសរើសឲ្យទទួលបន្ទុកបញ្ហាជនអន្តោប្រវេសន៍ គឺលោក Tom Homan នៅGuantanamo ជនអន្តោប្រវេសន៍ខុសច្បាប់នឹងមិនបញ្ជូនទៅដាក់ពន្ធនាគារយោធា ជាទីដែលអាមេរិកកំពុងឃុំភេរវជនដ៏គ្រោះថ្នាក់នោះទេ។ អនាគតមន្ទីរឃុំជនអន្តោប្រវេសន៍ នឹងត្រូវបែងចែកចេញឲ្យដាច់ ពីពន្ធនាគារយោធា ហើយនិងស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប្រឆាំងជនអន្តោប្រវេសន៍ខុសច្បាប់។
ដោយបញ្ជូនជនអន្តោប្រវេសន៍គ្មានក្រដាសស្នាម ទៅឃុំខ្លួននៅGuantanamo លោកដូណាល់ ត្រាំសង្ឃឹមថា វិធានការថ្មីរបស់លោកនឹងជួយលុបបំបាត់ឲ្យអស់ឧក្រិដ្ឋកម្ម ប្រព្រឹត្តឡើងដោយជនអន្តោប្រវេសន៍ក្នុងទឹកដីអាមេរិក។
នៅមុនការប្រកាសរបស់លោកដូណាល់ ត្រាំ អាជ្ញាធរអាមេរិកធ្លាប់មានកន្លែងឃុំខ្លួនជនអន្តោប្រវេសន៍នៅGuantanamo ដែលអាមេរិកចាប់ស្ទាក់បាននៅពេលពួកគេកំពុងឆ្លងតាមសមុទ្រចូលទៅទឹកដីអាមេរិក។
សមាគមការពារសិទ្ធិមនុស្សធ្លាប់បានបរិហារលក្ខខណ្ឌឃុំខ្លួនជនអន្តោប្រវេសន៍នៅGuantanamo ព្រោះថា ក្រៅពីត្រូវចាប់ដាក់ឃុំដោយបង្ខំ ដាច់ពីពិភពខាងក្រៅ មិនបានទទួលសេវាច្បាប់ត្រឹមត្រូវ ជនអន្តោប្រវេសន៍រស់នៅក្នុងបន្ទប់ឃុំឃាំងគ្មានអនាម័យ មិនអាចផ្តល់ដំណឹងទ
Information
- Show
- Channel
- FrequencyUpdated daily
- Published30 January 2025 at 17:22 UTC
- Length4 min
- RatingClean