
ឈ្វេងយល់ប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ការរាប់សន្លឹកឆ្នោត និងលទ្ធផ
ថ្ងៃអង្គារ ទី៥វិច្ឆិកា ប្រជាពលរដ្ឋអាមេរិក អញ្ជើញទៅបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។ បេក្ខជន ២ នាក់ ដែលគេស្គាល់ស្រាប់ គឺអតីតប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និង អនុប្រធានាធិបតីផុតអាណត្តិ លោកស្រី ខាម៉ាឡា ហារីស។ នេះជាការបោះឆ្នោតដែលពិភពលោកកំពុងតែទន្ទឹងរង់ចាំតាមដានយ៉ាងប្រកៀកប្រកិត ដ្បិតថា នរណាម្នាក់ ដែលឡើងទៅកាន់ក្តាប់អំណាចសេតវិមានអាមេរិក នឹងជះឥទ្ធិពលទៅដល់ដំណើរការរបស់ពិភពលោក នាអំលុង ៤ ឆ្នាំទៅមុខទៀត។
ប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក មានភាពស្មុកស្មាញខ្លាំង តែប្រសិនបើសម្រាយឲ្យខ្លីងាយយល់ គេត្រូវចាំជាដំបូងសិន ថា ការបោះឆ្នោតនៅអាមេរិកថ្ងៃអង្គារ ទី៥វិច្ឆិកា ឆ្នាំ២០២៤នេះ ពុំមែនជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយផ្ទាល់ នោះទេ។ ពលរដ្ឋអាមេរិកទៅបោះឆ្នោតថ្ងៃនេះដើម្បីជ្រើសរើសប្រតិភូតំណាង ពោលគឺ អង្គបោះឆ្នោត ។ អង្គបោះឆ្នោតនេះ គឺជាបុគ្គល ៥៣៨រូប ដែលជាអ្នកមានភារៈជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី ហើយគឺ អង្គបោះឆ្នោតទាំងនោះ ត្រូវជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើស នៅថ្ងៃទី ១៧ ធ្នូ ២០២៤ ខាងមុខ ។
ចំណុចពិសេសដែលត្រូវកត់សម្គាល់ខ្លាំងដែរ ប្រសិនបើ បេក្ខជនប្រធានាធិបតីរូបណាម្នាក់ ទទួលសំឡេង បានត្រឹម ២៧០សំឡេង ពីអង្គបោះឆ្នោតនោះ បានសេចក្តីថា ឈ្នះឆ្នោតគ្រប់គ្រងសេតវិមានហើយ។ ត្រង់ចំណុចនេះ គេត្រូវរំឭកទៅដល់ករណីពិសេស កាលពីឆ្នាំ២០១៦ រវាងលោក ដូណាល់ ត្រាំ និងអ្នកស្រី Hillary Clinton។ កាលណោះ អ្នកស្រី Hillary Clinton បានទទួលសំឡេងគាំទ្រច្រើនជាងលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជាទូទៅ ទូទាំងប្រទេស ក៏ពិតមែន ប៉ុន្តែ ថា លោក ដូណាល់ ត្រាំ បែរជា ទទួលបានជ័យជម្នះទៅវិញ ព្រោះរូបលោកបានទទួលសំឡេងគាំទ្រពីប្រតិភូតំណាង ចំនួនច្រើនជាង អ្នកស្រី Hillary Clinton។ កាលពីឆ្នាំ២០០០ ក៏ដូច្នោះដែរ។ គ្រានោះ លោក Al Gore ទទួលបានសំឡេងឆ្នោតពីប្រជាពលរដ្ឋអាមេរិក ចំនួនច្រើនជាងលោក Goerge W. Bush រហូតដល់ទៅជាង ៥០ម៉ឺនសំឡេង ប្រសិនបើគិតជាសន្លឹកឆ្នោតសរុបនៅទូទាំងប្រទេស។ ផ្ទុយទៅវិញ បែរជាលោក Goerge W. Bush ឯណោះទេ ដែលជាអ្នកឈ្នះបានធ្វើជាប្រធានាធិបតីអាមេរិក។ នេះក៏ព្រោះតែលោក Goerge W. Bush ទទួលបានអង្គបោះឆ្នោតច្រើនជាងលោក Al Gore ។ ករណីពិសេសៗបែបនេះ ធ្លាប់កើតឡើង ៤-៥ លើក រួចមកហើយ។ បញ្ហានេះក៏ពីព្រោះតែប្រព័ន្ធអង្គបោះឆ្នោតផង និងព្រោះតែប្រព័ន្ធ «Winner Takes All»ផង។
គួរបញ្ជាក់ថា អង្គបោះឆ្នោត ឬប្រតិភូតំណាងនៅអាមេរិក ត្រូវបែងចែកទៅតាមបណ្តារដ្ឋ និងរដ្ឋធានីវ៉ាស៊ីងតោន។ បណ្តារដ្ឋនីមួយៗ ត្រូវមានសមាជិកក្នុងអង្គបោះឆ្នោត ស្មើនឹងចំនួនតំណាងរបស់ខ្លួនក្នុងសភាសហព័ន្ធ (សភាជាន់ទាប Congress និងសភាជាន់ខ្ពស់ រួមបញ្ចូលគ្នា)។ ពោលគឺ សមាជិកព្រឹទ្ធសភា ដែលរដ្ឋនីមួយៗមាន ២រូបស្មើៗគ្នា បូកជាមួយនឹងសមាជិករដ្ឋសភា។ ចំនួនសមាជិករដ្ឋសភាព ទីនេះ វាអាស្រ័យនឹងចំនួនកំណត់ទៅតាមចំនួនប្រជាជន ក្នុងរដ្ឋនីមួយៗ។ ចំណែកចំពោះ វ៉ាស៊ីនតោន ជារដ្ឋធានីមិនមែនជារដ្ឋ និងគ្មានតំណាងក្នុងសភាសហព័ន្ធ ក៏ទេដែរ តែត្រូវគេបានសម្រេចឲ្យមានអង្គបោះឆ្នោត ចំនួន ៣ នាក់។
ការរាប់សន្លឹកឆ្នោត
ដើម្បីរាប់សន្លឹកឆ្នោតបាន ទាល់តែរង់ចាំបិទទ្វារការិយាល័យបោះឆ្នោតសិន។ សហរដ្ឋអាមេរិក មានផ្ទៃដីលាតសន្ធឹងធំទូលាយ ពេលវេលាម៉ោងពេលដើរខុសគ្នា ហើយ រដ្ឋខ្លះ ត្រូវបិទកាល័យនៅម៉ោង ១១យប់ ឯរដ្ឋខ្លះត្រូវបិទនៅម៉ោងជិតភ្លឺស្អែកឡើង ក៏មាន។
ម្យ៉ាងទៀត ត្រូវចាំថា គេអាចបោះឆ្នោតពីចម្ងាយតាមប្រអប់ប្រៃសណីយ៍ បានដែរ។ ក៏ប៉ុន្តែ ចំពោះពលរដ្ឋអាមេរិករស់នៅក្រៅបរទេស ពុំអាចទៅបោះឆ្នោតនៅស្ថានទូតរបស់ខ្លួនបាន (ដូចករណីប្រទេសបារាំងបានទេ) គឺចាំបាច់ត្រូវផ្ញើសន្លឹកឆ្នោតរបស់ខ្លួន តាមរយៈប្រៃសណីយ៍ ផ្ញើទៅមណ្ឌលបោះឆ្នោតរបស់ខ្លួន នៅសហរដ្ឋអាមេរិក។ តាំងពីមុនថ្ងៃបោះឆ្នោ
資料
- 節目
- 頻道
- 頻率每日更新
- 發佈日期2024年11月5日 下午12:20 [UTC]
- 長度7 分鐘
- 分級兒童適宜