រូបវិទ្យាកង់ទិក៖ អនុគមន៍​រលក​កង់ទិក ​និង ​Schrödinger's Cat

ប្រវត្តិសាស្រ្តពិភពលោក

នៅឆ្នាំ១៩២៤ អ្នកប្រាជ្ញ​រូបវិទ្យាបារាំង Louis de Broglie បាន​រកឃើញ​ទ្រឹស្តី ដែលលើកឡើង​ថា អេឡិចត្រុង​គឺ​ជា​រលកផង និង​ជា​ភាគល្អិតផង (Wave-particle duality) ហើយ​ពីរឆ្នាំក្រោយមកទៀត អ្នកប្រាជ្ញ​រូបវិទ្យាអូទ្រីស Erwin Schrödinger បាន​រកឃើញ​សមីការ ដែល​បញ្ជាក់អំពី​រលកកង់ទិក ហើយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​រូបវិទ្យាកង់ទិក។ ក៏ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក Schrödinger បាន​សង្កេតឃើញ​ភាព​ចម្លែក​នៃ​ទ្រឹស្តី​កង់ទិក​នេះ ហើយ​បានបញ្ជាក់ អំពី​ភាពចម្លែក​នេះ តាមរយៈឧទាហរណ៍​អំពី​សត្វឆ្មារ (Schrödinger's cat)។

ជិត២០ឆ្នាំក្រោយ​ពី​អាញស្តាញ​ចុះផ្សាយ​ទ្រឹស្តី ដែល​បង្ហាញ​ថា ពន្លឺ ដែល​កាល​ពីមុន​គេ​ធ្លាប់​តែ​គិត​ថា​ជា​រលក ត្រូវ​ផ្សំឡើង​ដោយ​បណ្តុំថាមពល​ជា​ភាគល្អិត គឺ​ហ្វូតុង នៅឆ្នាំ១៩២៤ រូបវិទូបារាំង​ឈ្មោះ ល្វី ដឺប្រឺយ (Louis de Broglie) នៅក្នុងនិក្ខេបបទ​បញ្ចប់​ការ​សិក្សា​ថ្នាក់​​បណ្ឌិត​​ បាន​លើកឡើង​នូវទ្រឹស្តី​មួយ​ថា អេឡិចត្រុង ដែល​គេ​ស្គាល់​តាំងពីដើម​មក​ថា​ជា​ភាគល្អិត​នោះ បែរ​ជា​មាន​លក្ខណៈ​ជា​រលក​ទៅវិញ។ មែនទែនទៅ យោងតាម​ទ្រឹស្តី​របស់ ល្វី ដឺប្រឺយ អេឡិចត្រុង ក៏ដូចជា​ភាគល្អិត​ផ្សេងទៀតដែរ គឺ​មាន​លក្ខណៈ​ជា​ភាគល្អិតផង និង​ជា​រលកផង ទ្រឹស្តី ដែលគេហៅ​ជាភាសាអង់គ្លេស​ថា Wave-particle duality។

នៅឆ្នាំ១៩២៦ រូបវិទូ​អូទ្រីសឈ្មោះ Erwin Schrödinger បាន​សិក្សាស្រាវជ្រាវលម្អិត​ ទៅលើ​ទ្រឹស្តី​រលកអេឡិចត្រុង​របស់ ល្វី ដឺប្រឺយ ហើយ​បានរកឃើញ​សមីការ ដែល​អាច​ពិពណ៌នា និង​ព្យាករ​អំពី​ដំណើរវិវឌ្ឍ​របស់​រលកអេឡិចត្រុង ក៏ដូចជា ភាគល្អិត​ផ្សេងទៀត នៅ​ក្នុង​កម្រិត​កង់ទិក។ សមីការនេះ​ត្រូវបាន​ស្គាល់ជាទូទៅថា “សមីការ Schrödinger” (Schrödinger equation) ហើយ​ដែល​ជា​មូលដ្ឋានគ្រឹះចម្បងបំផុត​នៃ​រូបវិទ្យាកង់ទិក។

គេ​អាច​និយាយ​ដោយ​ប្រៀបធៀបគ្នា​បាន​ថា ច្បាប់​ចលនា​នៃ​មេកានិក​ក្លាស៊ិក គឺ​មាន​សមីការ​របស់​អ៊ីសាក់ញូតុន​​ជា​មូលដ្ឋានគ្រឹះ រីឯមេកានិក​កង់ទិក​វិញ សមីការ​ជា​មូលដ្ឋានគ្រឹះ​ចម្បង​បំផុត គឺ​​សមីការ​របស់ Schrödinger។ នៅ​ក្នុង​មេកានិក​ក្លាស៊ិក សមីការ​របស់​ញូតុន ជា​គន្លឹះ​ក្នុងការ​ពិពណ៌នា និង​ព្យាករ​​យ៉ាងសុក្រឹត​ អំពី​ចលនា​របស់​ភព ផ្កាយ និង​កាឡាក់ស៊ី ចំណែក​នៅក្នុង​មេកានិក​កង់ទិកវិញ សមីការ​របស់ Schrödinger គឺ​ជា​គន្លឹះ​ក្នុងការ​ពិពណ៌នា និង​ព្យាករ​ អំពី​អាតូម និង​ភាគល្អិត​ក្រោម​អាតូម។

ក៏ប៉ុន្តែ ផ្ទុយស្រឡះ​ពី​មេកានិក​ក្លាស៊ិក ដែល​ការព្យាករ​អាច​ធ្វើ​ឡើង​បាន​យ៉ាង​​ជាក់លាក់ នៅ​ក្នុង​មេកានិក​កង់ទិកវិញ សមីការរលកកង់ទិក​​អាច​ឲ្យ​គេ​ព្យាករ​បាន​ត្រឹមតែ​ជា​ប្រូបាប៊ីលីតេ​តែប៉ុណ្ណោះ មានន័យថា នៅ​ក្នុង​ពិភពកង់ទិក អេឡិចត្រុង ក៏ដូចជា​ភាគល្អិត​ផ្សេងទៀតដែរ មិនមាន​អត្ថិភាព​ពិតប្រាកដ​នោះទេ ដោយ​គេ​​មិន​អាចកំណត់​បាន​ច្បាស់លាស់​​ថា វា​មាន​ចលនា​បែបណា ទៅទិសខាងណា ឬ​​ស្ថិត​នៅ​ទីតាំង​ណាមួយ​ពិតប្រាកដ​នោះ​ទេ។ មែនទែនទៅ គេ​មិនត្រឹមតែ​មិន​អាច​ដឹង​ថា អេឡិចត្រុង​ស្ថិតនៅទីតាំង​ណាមួយ ឬ​ក្នុង​សភាពបែបណាមួយ​ពិតប្រាកដ​នោះទេ ក៏ប៉ុន្តែ ទៅតាម​គោលការណ៍​​នៃ​មេកានិកកង់ទិក អេឡិចត្រុង​អាច​ស្ថិត​នៅ​ក្នុងទីតាំងច្រើន​ផ្សេងគ្នា ឬ​ក្នុង​សភាពខុសគ្នា​​ក្នុងពេលតែមួយ​ ដែលគេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា « Superposition »។

នេះ​គឺ​ជា​ភាពចម្លែក ដែលសូម្បីតែ Erwin Schrödinger ខ្លួនឯងផ្ទាល់ ក៏ពិបាក​នឹង​ទទួល​យក ហើយ​ដើម្បី​បង្ហាញ​ពី​ភាពចម្លែក​នេះ Erwin Schrödinger បានលើកឡើង អំពី​ពិសោធន៍​ទៅលើ​សត្វឆ្មារ ដែលគេតែងតែ​ស្គាល់​ជា​ភាសាអង់គ្លេស​ថា Schrödinger's cat។

នៅក្នុងពិសោធន៍​របស់ Schrödinger ​នេះ គេ​យក​សត្វឆ្មារ​មួយក្បាល​ទៅដាក់​នៅ​ក្នុង​ហឹប​បិទជិត ដោយ​នៅ​ក្នុង​ហឹបនោះ មាន​ផ្ទុកសារធាតុវិទ្យុសកម្ម ដែល​​អាតូម​របស់​វា​អាច​មាន​បម្រែបម្រួល​វិទ្យុសកម្ម (Radioactive decay) ក្នុង​​ប្រូបាប៊ីលីតេ ៥០%-៥០% ពោលគឺ ប្រូបាប៊ីលីតេ ៥០% ដែល​វា​បំភាយវិទ្យុសកម្ម ហើយ ៥០% មិនបំភាយ​វិទ្យុសកម្ម។

នៅ​ក្នុង​ហឹបនោះដែរ គេ​ដាក់​​​ដបឧស្ម័នពុល ដោយ​មាន​យន្តការពិសេស ភ្ជាប់​ជាមួយនឹង​ឧបករណ៍​ចាប់សញ្ញាវិទ្យុសកម្ម។ ប្រសិនបើ​មាន​ការ​បំភាយ​វិទ្យុសកម្ម យន្តការពិសេស​នឹង​បញ្ចេញ​ឧស្ម័នពុល​ ហើយ​សត្វឆ្មារ​នឹង​ត្រូវ​ស្លាប់។ ផ្ទុយ​ទៅវិញ បើ​សិន​ជា​គ្មាន​ការ​បំភាយវិទ្យុសកម្ម​ទេ ឧស្ម័នពុល​​ក៏​នឹង​មិន​ត្រូវ​បំភាយចេញ ហើយ​សត្វឆ្មារ​ត្រូវ​នៅ​រស់។ និយាយជារួម ជោគវាសនា​របស់​សត្វឆ្មារ​ត្រូវ​ផ្សាភ្ជាប់​ទៅនឹង​អាតូម គឺ​មាន​ប្រូបាប៊ីលីតេ ៥០% ឆ្មារ​ត្រូវ​ស្លាប់ ហើយ ៥០% ឆ្មារ

Para escuchar episodios explícitos, inicia sesión.

Mantente al día con este programa

Inicia sesión o regístrate para seguir programas, guardar episodios y enterarte de las últimas novedades.

Elige un país o región

Africa, Oriente Medio e India

Asia-Pacífico

Europa

Latinoamérica y el Caribe

Estados Unidos y Canadá