អ៊ុយក្រែនមាន​រ៉ែកម្រអ្វីខ្លះ ទើបលោកដូណាល់ ត្រាំចង់បានខ្លាំងជាថ្នូរនឹង​ជំនួយយោធា?

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លក្ខខណ្ឌជំនួយ​របស់អាមេរិកដើម្បីជួយអ៊ុយក្រែន​បានឈាន​មកដល់​ដំណាក់កាលមួយ ដែល​អាមេរិក​យកជំនួយសព្វាវុធទៅដោះដូរ​នឹង​​ធនធានធម្មជាតិ​របស់អ៊ុយក្រែន។ នៅសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​បាននិយាយ​ថា លោក​ចង់​ឲ្យអ៊ុយក្រែន​បង់សង​ជំនួយហិរញ្ញវត្ថុនិងជំនួយយោធា​អាមេរិក។ ដោយ​មិន​លាក់លៀម លោកត្រាំ​និយាយ​ថា លោក​ចង់បាន​​រ៉ែកម្រ​របស់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់​៥០០ពាន់លាន​ដុល្លារ។ ប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គី​ក៏មិនជំទាស់ដែរ ប៉ុន្តែ នៅ ដើមសប្តាហ៍​នេះ លោក​បានបញ្ជា​ឲ្យរដ្ឋមន្រ្តីរបស់លោក​ផ្អាក​មិនទាន់​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រមព្រៀង​អនុញ្ញាត​ឲ្យ​អាមេរិក​ចូលទៅប្រើ​រ៉ែកម្រ​របស់​អ៊ុយក្រែន។ ហេតុអ្វីបានជាដូច្នេះ?តើ​អ៊ុយក្រែន​មាន​រ៉ែកម្រ​អ្វីខ្លះ និង​ថា ហេតុអ្វីបាន​ជា​លោកដូណាល់ ត្រាំ​ចង់បាន​ធនធានរ៉ែរបស់អ៊ុយក្រែន?

ទោះជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតីដឹកនាំ​មហាអំណា​ច​អាមេរិក មហាសេដ្ឋីអចលនទ្រព្យ លោកដូណាល់ ត្រាំ​មិនចោលគំនិតធ្វើជំនួញ សូម្បី​តែនៅក្នុង​រឿងនយោបាយ។ នៅក្នុង​បទសម្ភាសន៍ជាមួយទូរទស្សន៍Fox News កាលពីថ្ងៃទី​១០កុម្ភៈ លោក​រំលឹក​សាជាថ្មីថា អាមេរិកនៅតែ​ចង់បាន​រ៉ែកម្រ​របស់អ៊ុយក្រែន។ នៅក្នុងន័យនេះ លោក​ដូណាល់ ត្រាំ​ចង់ឲ្យអ៊ុយក្រែន​បង់សងថ្លៃជំនួយ​ដែលអាមេរិក​បាន​ជួយ​អ៊ុយក្រែន​ជិត​៣ឆ្នាំមកនេះ។

គិតចាប់តាំង​រុស្ស៊ីចូលធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០២២ អាមេរិក​ផ្តល់ជំនួយ​យោធា​ប្រមាណ ៦៥ពាន់ ៩រយលានដុល្លារ ដោយ​មិនគិត​ពីជំនួយ​ថវិកា​ដល់​រដ្ឋាភិបាលអ៊ុយក្រែន។ នៅពេលនេះ និង​ផ្ទុយពីរដ្ឋបាល​អាមេរិកមុន លោកដូណាល់ ត្រាំ​ទាមទារឲ្យអ៊ុយក្រែនសងជា​ធនធានរ៉ែកម្រ​តម្លៃ​៥០០ពាន់លាន​ដុល្លារ។ ចំពោះ លោកដូណាល់ ត្រាំ អ៊ុយក្រែនត្រូវ​បង់​សង​ជំនួយ​ហិរញ្ញវត្ថុ និងជំនួយ​យោធារបស់អាមេរិក តាមរយៈ​ការអនុញ្ញាតឲ្យអាមេរិកចូលទៅធ្វើអាជីវកម្ម​យករ៉ែកម្ររបស់អ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន​មិនជំទាស់ ប៉ុន្តែ បដិសេធមិនចុះហត្ថលេខា​លើ​សំណើគម្រោង​របស់​អាមេរិក

រឿងយករ៉ែកម្ររបស់អ៊ុយក្រែនទៅដោះដូរនឹងជំនួយ​អាវុធ ការគាំទ្រ​ពីលោកខាងលិច​ជាពិសេស​អាមេរិក​ដើម្បីអាច​ទប់ទល់​នឹង​សង្រ្គាមឈ្លានពាន​របស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គី​មិនយល់ទាស់​ទេ។ នៅមុនលោកដូណាល់ ត្រាំ​ជាប់ឆ្នោតជា​ប្រធានាធិបតីទៅទៀត នៅពេល​ធ្វើដំណើរទៅ​ទីក្រុង​ញូវយ៉ក នៅ​ចុងឆ្នាំ​២០២៤ លោក​ហ្សេឡេនស្គីធ្លាប់បានលើកនិយាយ​ពី​ធនធានរ៉ែធម្មជាតិ រ៉ែកម្រ​របស់អ៊ុយក្រែន ដើម្បីទាក់ទាញ​លោកត្រាំបេក្ខជន​បក្ស​សាធារណរដ្ឋ។

បន្ទាប់ពីលោកដូណាល់ ត្រាំ​អះអាងថា អ៊ុយក្រែនក៏យល់ស្របជាមួយគំនិត អាវុធដូររ៉ែកម្រ រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាមេរិក​បាននាំយកសំណើរបស់លោកដូណាល់ ត្រាំ​ទៅឲ្យអ៊ុយក្រែន​ចុះហត្ថលេខា​ដល់ទីក្រុងកៀវ កាលពីថ្ងៃ​ពុធ​សប្តាហ៍មុន។ ប៉ុន្តែ នៅតែ២ថ្ងៃ​មុន​ មន្រ្តីជាន់ខ្ពស់អាមេរិកនិងរុស្ស៊ីជួបគ្នា​ដើម្បី​និយាយ​ពីសង្រ្គាមអ៊ុយក្រែន​ដោយគ្មានការចូលរួមពីអ៊ុយក្រែន ប្រធានាធិបតី​អ៊ុយក្រែន​បាន​អះអាងថា លោកបានបញ្ជាឲ្យរដ្ឋមន្រ្តីផ្អាក កុំ​ទាន់​ចុះហត្ថលេខា​លើ​សំណើរបស់អាមេរិកដែលចង់បាន​រ៉ែកម្រ​របស់​អ៊ុយក្រែន។ បើតាម​មេដឹកនាំអ៊ុយក្រែន សំណើរបស់អាមេរិក​មិនទាន់​ចែងពី​ការធានាសន្តិសុខ​ការពារអ៊ុយក្រែន​ដូចការទាមទារ​របស់អ៊ុយក្រែនឡើយ។ មន្រ្តីអ៊ុយក្រែនដែលសុំ​មិនបញ្ចេញឈ្មោះបាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មានAP ថា សំណើរបស់អាមេរិកផ្តោតសំខាន់តែទៅលើ​ការចូលទៅយករ៉ែកម្រអ៊ុយក្រែន​ដើម្បីទូទាត់​សងជំនួយអាមេរិកកន្លងមក និងជំនួយអាមេរិក​ទៅថ្ងៃមុខ។

បន្ទាប់ពីមេដឹកនាំ​អ៊ុយក្រែន​ប្រាប់ឲ្យគេផ្អាក​កុំទាន់ចុះហត្ថលេខាលើសំណើរបស់​អាមេរិក លោក  Brian Hughes អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោកដូណាល់ ត្រាំ​បាន​ចេញមក​រិះគន់​ប្រធានាធិបតី​អ៊ុយក្រែនថា មិនចេះមើល​វែងឆ្ងាយ​ មិនដឹងថា សំណើរបស់លោកត្រាំ​តាមពិត​ផ្តល់​ឱកាសប្រយោជន៍ច្រើនណាស់​ដល់អ៊ុយក្រែន។ បើតាម​អ្នកនាំពាក្យខាងលើ ការចងភ្ជាប់​សេដ្ឋកិច្ច​ជាមួយអាមេរិក​មានន័យស្មើ​នឹង​ការធានាដ៏ល្អអស្ចារ្យមួយ ដើម្បីកុំ​ឲ្យអ៊ុយក្រែន​រងការឈ្លានពាន​នៅថ្ងៃខាងមុខ និងធានា​សន្តិសុខ​យូរអង្វែង​នៅអ៊ុយក្រែន។

តើអ៊ុយក្រែនមានរ៉ែកម្រអ្វីខ្លះ និង​ច្រើនប៉ុណ្ណា​ ទើប​លោកដូណាល់ ត្រាំ​​ចង

Para escuchar episodios explícitos, inicia sesión.

Mantente al día con este programa

Inicia sesión o regístrate para seguir programas, guardar episodios y enterarte de las últimas novedades.

Elige un país o región

Africa, Oriente Medio e India

Asia-Pacífico

Europa

Latinoamérica y el Caribe

Estados Unidos y Canadá