ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការកាន់តែធំឡើងៗ ផ្នែកថាមពលអគ្គិសនី ឥណ្ឌូណេស៊ីប្រកាសងាកទៅប្រើនុយក្លេអ៊ែរ ចាប់ពីឆ្នាំ២០៤០ទៅ។ ដំណឹងនេះបានទាក់ទាញក្រុមហ៊ុនធំគ្រាក់ៗនៅលើពិភពលោកឱ្យមកកាន់ដៃឥណ្ឌូណេស៊ីឆ្លងអន្តរកាលថាមពល។ ប៉ុន្តែអ្នកជំនាញហាក់មានមន្ទិលសង្ស័យខ្លាំង ព្រោះយល់ថាគម្រោងសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរថ្លៃខ្លាំង ហើយឥណ្ឌូណេស៊ីមានប្រវត្តិមិនសូវល្អទេ ក្នុងការសម្រេចសមិទ្ធិធំៗ។
មានប្រជាជនច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោក មានសេចក្តីត្រូវការផ្នែកថាមពលកាន់តែធំឡើងៗជាលំដាប់ស្របតាមកំណើនសេដ្ឋកិច្ចដ៏លឿនរហ័ស ឥណ្ឌូណេស៊ីបានសម្រេចចិត្តងាកទៅប្រើថាមពលនុយក្លេអ៊ែរ ដើម្បីសុវត្ថិភាពយូរអង្វែងនាពេលអនាគត។ ជម្រើសប្រើថាមពលនុយក្លេអ៊ែរនេះ ក៏ជានយោបាយជាតិ សម្រាប់នាំឥណ្ឌូណេស៊ីឆ្លងអន្តរកាលថាមពល។ រហូតមកទល់ពេលនេះ ឥណ្ឌូណេស៊ីរំពឹងយ៉ាងខ្លាំងលើថាមពលផូស៊ីល (ធ្យូងថ្ម និងឧស្ម័នធម្មជាតិ) ដែលសម្បូរហូរហៀនិងមានតម្លៃថោក ប៉ុន្តែបញ្ចេញផ្សែងបំពុលបរិស្ថានខ្លាំងណាស់។
ឥណ្ឌូណេស៊ីបានកំណត់កាលបរិច្ឆេទឆ្លងអន្តរកាលថាមពលដើម្បីអាកាសធាតុ ប្រកបដោយមហិច្ឆតាដ៏ធំធេងខ្លាំងក្រៃ។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ស៊ូប្រីយ៉ាតូ បានធានាផ្តល់សុវត្ថិភាពថាមពលជូនប្រទេស ដោយលុបបំបាត់ថាមពលដើរដោយធ្យូងថ្ម ក្នុងរយៈពេល១៥ឆ្នាំ និងសម្រេចកម្មវត្ថុបញ្ចេញឧស្ម័នកាបូនិកសូន្យ នៅឆ្នាំ២០៥០។ ដូច្នេះ ដើម្បីជំនួសថាមពលធ្យូងថ្ម ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការសម្បើម ហើយដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឥណ្ឌូណេស៊ីចាំបាច់ត្រូវតែប្រើនុយក្លេអ៊ែរ។
បើតាមគម្រោង ឥណ្ឌូណេស៊ី នឹងអភិវឌ្ឍមជ្ឈមណ្ឌលថាមពលដើរដោយនុយក្លេអ៊ែរ ដែលមានសមត្ថភាពផ្តល់ចរន្តអគ្គីសនីដល់ទៅ១០ជីហ្កាវ៉ាត់ នៅឆ្នាំ២០៤០ ដោយមានទីតាំងសរុបប្រមាណ២៩មណ្ឌល។ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច តំបន់ភាគកណ្តាល តំបន់ខាងកើត នៃប្រទេសនិងជិតកន្លែងយករ៉ែដែលល្មោភថាមពលខ្លាំង មជ្ឈមណ្ឌលនុយក្លេអ៊ែរ ត្រូវសាងសង់នៅតាមតំបន់ខុសៗគ្នា នៅក្រៅកោះជ្វា (Java) និងផ្តុំគ្នាជាពិសេសនៅតំបន់ភាគខាងជើងកោះស៊ូម៉ាត្រា កោះរីយ៉ូ (ខាងជើង) កោះប័រនេអូ(លិចនិងកើត) កោះលេឡែប និងកោះប៉ាពូអាស៊ី។ មជ្ឈមណ្ឌលនុយក្លេអ៊ែរដំបូង នៅលើកោះBornéo នឹងអាចចាប់ដំណើរការមុនគេបាននៅរវាងពីឆ្នាំ២០៣០ទៅ២០៣២។ នេះបើតាមការអះអាងរបស់លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងថាមពលនិងធនធានរ៉ែ កាលពីខែមេសា ដោយបន្ថែមថា ម៉ាស៊ីនប្រតិករទីមួយ មានសមត្ថភាពត្រឹម២៥០ទៅ៥០០មេហ្កាវ៉ាត់ទេ។ ជាប្រភេទម៉ាស៊ីនបច្ចេកវិទ្យាប្រតិករតូច (Small Mudular Reactor) មិនសូវខ្លាំងដូចម៉ាស៊ីនប្រតិករធំៗប្រើក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរនៅលើពិភពលោកដែលមានកម្លាំងដល់ទៅ១៦៥០មេហ្កាវ៉ាត់ ប៉ុន្តែស៊ីចង្វាក់ខ្លាំងនឹងស្ថានភាពភូមិសាស្ត្រឥណ្ឌូណេស៊ី។
ជាសរុប នាពេលអនាគត នុយក្លេអ៊ែរនឹងជួយផលិតថាមពលបានប្រមាណពី៤៥ទៅ៥៤ជីហ្កាវ៉ាត់ ឬត្រូវជាប្រមាណ១០%នៃសមត្ថភាពថាមពលរបស់ប្រទេស ដែលមានកម្មវត្ថុប្រើថាមពលកើតឡើងវិញ (ថាមពលវាយោ ថាមពលព្រះអាទិត្យ ថាមពលជីវៈ...) ឱ្យដល់៨០%ពីនេះដល់ឆ្នាំ២០៦០។ សល់ប៉ុន្មានឥណ្ឌូណេស៊ីនឹងប្រើឧស្ម័នធម្មជាតិ សម្រាប់បំពេញកម្មវត្ថុថាមពល។
គម្រោងនុយក្លេអ៊ែរឥណ្ឌូណេស៊ីនេះបានទទួលចំណាប់ខ្លាំងពីសំណាក់ក្រុមហ៊ុនយក្សផ្នែកថាមពលនុយក្លេអ៊ែរ ជាច្រើននៅលើពិភពលោក។ អាជ្ញាធរឥណ្ឌូណេស៊ីថាកំពុងផ្តើមពិភាក្សាជាមួយក្រុមហ៊ុនអាមេរិក បារាំង ចិន រុស្ស៊ី។ មិនដឹងថាតើទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោកអេម៉ានុយអែលម៉ាក្រុង នៅឥណ្ឌូណេស៊ី នាថ្ងៃទី២៨ឧសភា២០២៥នេះ អាចមានផ្តោតលើសំណុំរឿងនុយក្លេអ៊ែរនេះដែរឬយ៉ាងណាទេ។ អគ្គនាយកក្រុមហ៊ុនអគ្គិសនីបារាំងEDF ដែលអមដំណើរលោកម៉ាក្រុងទៅហ្សាកាតា ក៏មិនបញ្ជាក់ព័ត៌មានទាក់ទងនឹងសំណើចង់បានកិច្ចសហប្រតិបត្តិការសាងសងសង់ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរឥ
Information
- Show
- Channel
- FrequencyUpdated daily
- Published28 May 2025 at 14:28 UTC
- Length5 min
- RatingClean