ធ្វើ​​​ចលនា ​ជួយ​បំបាត់​បញ្ហា​​ឈឺ​ចង្កេះ​ ឈឺខ្នង

នាទីសុខភាពនិងអនាម័យ

ឈឺ​ខ្នង​ ឈឺ​ចង្កេះ​ ក្លាយ​ជា​អាការៈ​រោគ​ប្រចាំ​សតវត្សរ៍។  ការ​ឈឺ​ចង្កេះនេះ អាច​​​ព្យាបាល ដោយ​ធ្វើ​លំហាត់​ និង​ថ្នាំប្រឆាំង​នឹង​ការ​រលាក​អាច​ជួយ​បន្ធូរ​បន្ថយ​ការ​ឈឺ​ចុក​ចាប់​បាន ឬ​​ក្នុង​ករណី​ខ្លះ​ ​គ្រូពេទ្យ​ត្រូវការ​ប្រើ​វិធីព្យាបាល​ដោយ​វិធី​​វះកាត់។ ប៉ុន្តែជា​កិច្ចការ​ពារ​និង​ដើម្បី​កុំ​ឱ្យ​បញ្ហា​ឈឺ​ចង្កេះ​ឈឺ​ខ្នង​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​និងធ្ងន់ធ្ងរ មធ្យោបាយ​ដ៏​ប្រពៃ​គឺ​ការ​ធ្វើ​ចលនា។ តើ​ត្រូវ​ធ្វើ​ចលនា​ដូចម្តេច​ខ្លះ?

ឈឺ​ចង្កេះ​ ឬ​ឈឺ​ខ្នង​ជា​អាការៈ​រោគ​ដែល​មនុស្ស​ទូទៅ​ជួបប្រទះញឹក​ញយ​ណាស់​។ នៅ​ប្រទេស​បារាំង ​ក្នុង​ចំណោមមនុស្ស​​៥​នាក់ មាន​បួន​នាក់ហើយជួប​បញ្ហា​ឈឺ​ចង្កេះ​-ឈឺ​ខ្នង។ តែ​ជា​សំណាង​ល្អ ក្នុង​ករណី​ភាគ​ច្រើន ការ​ឈឺ​ចង្កេះ​មិន​មែន​ជា​ជំងឺ​ធ្ងន់ធ្ងន់​ទេ។ មូលហេតុ​ចម្បង​ដែល​នាំ​​ឈឺ​ចង្កេះឈឺ​ខ្នង​នោះ​ គឺ​មក​ពីសាច់​ដុំ​ខ្វះកម្លាំង​និង​មិន​សូវ​មាន​​ចលនា​នៅ​ត្រង់​ចង្កេះ។ ករណី​ឈឺ​បែប​នេះ គេ​អាច​​ព្យាបាល​ជា ដោយត្រូវបញ្ចេញ​សកម្មភាព​ និង​​បំប៉ន​​​សាច់​ដុំ តាម​រយៈ​​លំហាត់​ប្រាណ​ ដើម្បី​ពង្រឹងសាច់​ដុំ​​និង​បន្ទន់​តំបន់​ចង្កេះឱ្យ​មាន​ចលនា​រលូន​ជាង​មុន។

ភ្នាក់ងារ​សុខាភិបាល​បារាំង បាន​ថែម​ទាំង​ណែនាំ​និង​ចេញ​ពាក្យ​ស្លោក​ថា ធ្វើចលនា​ជា​វិធីព្យាបាល​ដ៏​ប្រពៃ​នៃការ​ឈឺចង្កេះ។ ជា​ការ​បញ្ចេញ​សកម្មភាព​​ដោយ​សន្សឹមៗ បន្តិច​ម្តងៗ និ​ង​ច្រើន​ឡើងៗ​ជា​លំដាប់ ក្នុង​បំណង​បញ្ចៀស​កុំ​ឱ្យ​អាការៈ​ឈឺ​ខ្នង​ឈឺ​ចង្កេះ​ក្លាយ​ជា​អាការៈ ​រ៉ាំរ៉ៃ​ទាន់។ ពាក្យ​ថា​ធ្វើ​សកម្មភាព ធ្វើ​ចលនា មិនមែន​សំដៅ​លើ​ការបញ្ចេញ​សកម្មភាព​បែប​កីឡា​ ហើយ​ក៏​គ្មាន​ដែរ​លំហាត់​កាយ​សម្ព័ន្ធ​ពិសេស​សម្រាប់​ព្យាបាល​ការ​ឈឺ​ចង្កេះ​នោះ។ គ្រប់​កាយវិការ និង​ចលនា​​ប្រចាំ​ថ្ងៃ ដែល​ធ្វើ​ដោយ​មិន​បង្ខំ​ សុទ្ធ​តែ​ផ្តល់​ផល​ល្អ​។ ផ្ទុយ​ទៅ​វិញ ការ​សំងំ​សុខ​ ស្ពឹក​ស្រពន់ រក​តែ​ភាព​ស្រណុក មិន​បញ្ចេញ​ចលនា​ និង​សកម្មភាព​កាយ​សម្បទា ជា​សត្រូវ​ដ៏​ចម្បង​នៃ​ការ​ឈឺ​ចង្កេះ​ខ្នង ព្រោះ​អាច​នឹង​ជំរុញ​មាន​អាការៈ​ជាប់​ខ្នង​ជាប់​ចង្កេះ​បាន។ ដេក​ស្ងៀម​ មិន​ហ៊ាន​កម្រើក មិន​ហ៊ាន​ធ្វើ​សកម្មភាព មិនហ៊ាន​ដើរ ថមខ្លួន​ជ្រុល​ពេក​អាច​នឹង​បង្អូស​ពេល​វេលា​នៃ​ការ​ជា​សះស្បើយ​ទៅ​វិញ​ទេ។ នេះ​បើ​តាមពន្យល់​របស់​​អាជ្ញាធរ​សុខាភិបាលបារាំងនៅ​ក្នុង​ទំព័រវេបសាយ​Ameli.fr។

ប៉ុន្តែ​សម្រាប់​អ្នក​ជំងឺ​ខ្លះ ការ​ឈឺ​ចង្កេះ​ឈឺខ្នង​មាន​អម​ដោយ​អាការ​ឈឺ​ចាក់​ចុះ​ទៅ​ជើង ត្រង់​ភ្លៅ និង​កំភួន​ជើង ដោយ​មាន​អារម្មណ៍​ស្ពឹក ​ស្រពន់​ ឬ​ខ្សោយ នៅ​​ជើងម្ខាង​។ អាការៈ​នេះ​គេ​ហៅ​ថា​ជា​ជំងឺ​សរសៃ​ Sciatique។ មូលហេតុគោល​​ដែល​នាំ​មាន​បញ្ហា​sciatique គឺ​មក​ពី​ ​ទ្រនាប់​ឆ្អឹង ដែល​ស្ថិត​ចន្លោះ​ពី​ឆ្អឹង​កង​មួយ​ទៅ​ឆ្អឹង​កង​មួយ ឬ​ដែល​យើង​មាន​ទម្លាប់​ហៅ​ថា​ឌីស មាន​បញ្ហា​ មាន​ភាព​មិន​ប្រក្រតី​ បាត់​ទម្រង់​ដើម។

ឌីស ឬ​ទ្រនាប់​ឆ្អឹងកង ​មាន​តួនាទី​ជាអ្នក​​ទប់​-កល់​កុំ​ឱ្យ​ឆ្អឹងកង​ខ្នង​ប៉ះកកិត​​ឬ​បុក​ទង្គិច​គ្នា នៅ​ពេល​ធ្វើ​ចលនា​ ឬ​អុកទង្គិច​ជា​យថាហេតុ​ណាមួយ។ ទ្រនាប់​ឆ្អឹង​នេះ (Disques intervertébrales) មាន​រចនា​សម្ព័ន្ធ​ស្មុគស្មាញ ផ្សំ​ដោយ​ប្រព័ន្ធ​សរសៃប្រសាទ​​ផង ឆ្អឹង​ខ្ចីផង និង​ស្នូល​ជា​ខ្លាញ់​អន្ធឹលៗផង។ នៅ​ពេល​មាន​ការ​ទង្គិចអុក​​គ្នា​ខ្លាំង​ គឺ​ឆ្អឹងកង​​ជា​អ្នក​ខូច​ខាត​មិនមែនទ្រនាប់​ឆ្អឹង​​ឌីស​នេះ​ទេ។ ទ្រនាប់​​ឌីស មាននាទី​ជា​អ្នក​ធានា​ការ​ធ្វើ​ចលនា​របស់​ឆ្អឹង​ខ្នង កុំ​ឱ្យ​កកិត​គ្នា និងមាន​​សកម្មភាព​ជា​អ្នក​អប ​ទប់​កុំ​ឱ្យ​មាន​ករណី​អុក​ទង្គិចខ្លាំង។

ប៉ុន្តែ ​ដោយ​មូលហេតុ​ផ្សេងៗ ទ្រនាប់​​ឌីស​បាន​ចាស់​រិចរិល ខូ​ច​ទម្រង់​ដើម​ ឬ​​​បាត់​បង់​សមត្ថភាព​របស់​ខ្លួន ឬ​លៀន​ឌីស​ដូច​ទម្លាប់​ហៅ​របស់​បណ្តា​ជន​ខ្មែរ​ភាគច្រើន ​ទើបធ្វើ​ឱ្យ​សរសៃ​sciatiqueរលាក ហើយ​លេច​អាការៈ​​ឈឺ​ចុក​ចាប់​​ឡើង នៅ​ត្រង់​ចង្កេះ និង​នៅ​ជើង។ ជា​ការ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ស្ទើរ​ទ្រាំមិន​បាននា​ពេល​ខ្លះ។ ហេតុដូច្នេះហើយ​បាន​គ្រូពេទ្យ​ត្រូវ​ចាប់​ផ្តើម​ព្យាបាល​ ដោយ​ជួយ​ធ្វើ​យ៉ាង​ណា​ឱ្យអ្នក​ជំងឺបាត់​ឈឺ​។ ជា​ទូទៅ និង​ជា​ដំបូង​គេ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឱ្យ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ថ្នាំ​ប្រឆាំង​នឹងការ​​រលាក Anti-inflammatoire ឬ​ពពួក​Corticoïde ដើម្បី​កាត់​បន្ថយ​​អា​ការៈរលាក​ទ្រនាប់​ឆ្អឹង​ និង​

Daftar masuk untuk mendengar episod eksplisit.

Kekal terkini dengan rancangan ini

Daftar masuk atau daftar untuk mengikuti rancangan, menyimpan episod dan mendapatkan kemas kini terkini.

Pilih negara atau rantau

Afrika, Timur Tengah dan India

Asia Pasifik

Eropah

Amerika Latin dan Caribbean

Amerika Syarikat dan Kanada