លោកដូណាល់ ត្រាំ ចេញក្រិត្យ​រំលាយ​​ក្រសួងអប់រំចោល

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកដូណាល់ ត្រាំ មិនទាន់អស់​ដំណឹង ដែល​ធ្វើឲ្យពិភពលោក​ភ្ញាក់ផ្អើលឡើយ។ បន្ទាប់ពី​បានបិទ​អង្គការ​ USAID លោកប្រធានាធិបតី​អាមេរិករូបនេះ បានចេញក្រិត្យ​ថ្មីមួយទៀត កាលពីថ្ងៃ​ព្រហស្បតិ៍​ទី​២០មីនា បិទរំលាយ​ចោលទាំងស្រុងតែម្តង នូវ​ក្រសួងអប់រំសហរដ្ឋអាមេរិក​។​ តើការបិទក្រសួងអប់រំនេះ អាចនឹងជះផលវិបាកអ្វីខ្លះដល់​វិស័យ​អប់រំនៅសហរដ្ឋអាមេរិក ហើយថាតើ​វាមានមូលហេតុអ្វី ដែលធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ រំលាយ​ក្រសួងអប់រំចោល បែបនេះ?

លោកដូណាល់ ត្រាំ បានរៀបចំ​ឈុតឆាក​ជាពិសេស​ ក្នុងឱកាស​ដែលលោក​ចុះហត្ថលេខា​លើក្រិត្យប្រធានាធិបតី ថ្ងៃទី​២០មីនា ដែលជាក្រិត្យមានខ្លឹមសារបិទក្រសួងអប់រំសហរដ្ឋអាមេរិក។ អមដោយសិស្សសាលាច្រើននាក់​ អង្គុយសងខាង លោកដូណាល់ ត្រាំ បាន​ចុះហត្ថលេខានិង​លើកបង្ហាញក្រិត្យ​នេះ​យ៉ាងមោទនភាពបំផុត​។ ក្រិត្យនេះ បាន​ចែកកំណត់ឲ្យ​លោកស្រី Linda McMahon រដ្ឋមន្ត្រក្រសួងអប់រំ ត្រូវតែ​ចាប់ផ្តើម​ចាត់វិធានការ​ ឈានទៅបិទរំលាយចោលទាំងស្រុងនូវក្រសួងមួយនេះ ដែល​លោក​ដូណាល់ ត្រាំ ចាត់ទុកថា ចាយតែលុយ​ឥតប្រយោជន៍​។​ ក្នុងសំដីបែប​​សើចសប្បាយ លោកដូណាល់ ត្រាំ លើកឡើងថា លោកសង្ឃឹមថាលោកស្រី Linda McMahon នឹងគឺជា​រដ្ឋមន្ត្រីក្រសួងអប់រំចុងក្រោយ​គេបង្អស់ នៃប្រវត្តិសាស្ត្រអាមេរិក​។

"ក្រសួងចាយតែលុយឥតប្រយោជន៍​"

ការពិតទៅការសម្រេចរបស់​លោកដូណាល់ ត្រាំ នេះ គឺគ្មានអ្វីគួរ​ភ្ញាក់ផ្អើលឡើយ ព្រោះវាស្ថិតនៅក្នុងកម្មវិធីនយោបាយ Project 2025 ដែល​លោក​បាន​សន្យា​តាំងតែពីពេលឃោសនាបោះឆ្នោត។ យ៉ាងណាមិញ ប៉ុន្មានសប្តាហ៍​​មកនេះ​​ លោកស្រីរដ្ឋមន្ត្រីក្រសួងអប់រំ បាន​បញ្ឈប់បុគ្គលិករបស់​ក្រសួងអស់ ២០០០នាក់រួចទៅហើយ ពោលគឺអស់ពាក់កណ្តាល​នៃបុគ្គលិកក្រសួង។ នៅថ្ងៃ​ទី​២០មីនា លោកស្រីរដ្ឋមន្ត្រីរូបនេះ បានប្រាប់អ្នកកាសែតនៅសេតវិមានថា លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ចង់ទុក​ប្រាក់ចំណាយក្នុងវិស័យ​អប់រំ​​​ទៅឲ្យរដ្ឋសមាជិក​វិញ ដោយ​មិនចាប់បាច់មក​ចំណាយ​ ទៅលើ​ការិយាល័យធិបតេយ្យនៅក្របខណ្ឌ​រដ្ឋសហព័ន្ធឡើយ​ នៅឯវ៉ាស៊ីនតោន​ឡើយ​។

សូមបញ្ជាក់ថា ដោយសហរដ្ឋអាមេរិកជារដ្ឋសហព័ន្ធ ដូច្នេះនៅតាមរដ្ឋនីមួយ​ក៏មានក្រសួងអប់រំដែរ។​ អ្វីដែល​លោកដូណាល់ ត្រាំបានសម្រេច គឺបិទក្រសួងអប់រំនៅថ្នាក់រដ្ឋសហព័ន្ធ មិនមែន​បិទ​ក្រសួងអប់រំ​គ្រប់រដ្ឋទាំងអស់នោះទេ។ ធាតុពិត​ទៅ នៅក្នុងការបែងចែកការងារ និងដែនអំណាច ក្នុងវិស័យអប់រំគឺភាគច្រើន​វាស្ថិតនៅក្នុងដៃរបស់រដ្ឋនីមួយៗ។​ ចំណែក​ក្នុងក្របខណ្ឌរដ្ឋសហព័ន្ធ គឺ​ក្រសួងអប់រំ​ទទួល​បន្ទុក​ភាគច្រើន ទៅលើ​ការ​​រៀបចំគោលនយោបាយ​រួម ការផ្តល់អាហាររូបករណ៍ ផ្តល់កញ្ចប់ថវិកាទៅលើការស្រាវជ្រាវ និងថវិកា​លើកកំពស់សិទ្ធិទទួលបានការអប់រំដោយ​ស្មើភាព សម្រាប់សិស្សក្រីក្រ សិស្សពិកា ជាដើម​ ។ល។

ក្រសួងអប់រំរដ្ឋសហព័ន្ធ​ជា អនុរក្ស​ចាំ​ឃ្លាំមើលការគោរពសិទ្ធិនិងសមភាពក្នុងវិស័យអប់រំ

តែទោះជាយ៉ាងណាក៏ដោយ បើគ្មានវត្តមានក្រសួងអប់រំ​រដ្ឋសហព័ន្ធ នោះវិស័យអប់រំសហរដ្ឋអាមេរិកអាចនឹងបាត់បង់ដំបូលជ្រកមួយដ៏​សំខាន់​។ ១០%នៃថវិកា​​ចំណាយ​ក្នុងវិស័យអប់រំ​ក្នុងរដ្ឋនីមួយៗ គឺបានមកពី​មូលនិធី​រដ្ឋសហព័ន្ធ​។​ ជាក់ស្តែង គឺក្រសួងអប់រំរដ្ឋសហព័ន្ធ ដែលជាអ្នកទទួលបន្ទុក​ចាត់ចែងផ្តល់ប្រាក់​កម្ចីឲ្យ​​និស្សិតបង់ថ្លៃសិក្សា ផ្តល់អាហាររូបករណ៍​ដល់និស្សិតក្រីក្រ ឬក៏ជួយថវិកាចំពោះនិស្សិត​ដែលមានពិការភាពជាដើម​។

រដ្ឋសហព័ន្ធ ក៏ជាអ្នក​ធានាឲ្យ​វិស័យអប់រំមានសមភាព ពោលគឺធ្វើយ៉ាងណាឲ្យ​កុមារ និងសិស្សានុសិស្សអាមេរិកអាចមានសិទ្ធិចូលរៀនដូចៗគ្នា ដោយ​មិនរើសអើងជីវភាព​ ភេទ ឬ​ពណ៌សំបុរពូជសាសន៍​។ បន្ថែមពីនេះ ក្រសួងអប់រំរបស់រដ្ឋសហព័ន្ធ មានតួនាទី​ប្រមូល​ទិន្នន័យព័ត៌មានរួម នៃប្រព័ន្ធអប់រំ។ លោកស្រី Laurie Béreau សាស្ត្រាចារ្យជំនាញ​អប់រំ​អាមេរិកនៅសកលវិទ្យាល័យទីក្រុងRenne ប្រទេសបារាំង បាន​លើកឡើងថា ការរំលាយ​ក្រសួងអប់រំចោល មានន័យ​ថាប្រជាជនទូទៅ អង្គការ និងស្ថាប័ននានា នឹងបាត់បង់នូវ​ការទទួលបាន​ទិន្នន័យព័ត៌មានរួម ស្តីពីប្រព័ន្ធអប់រំ ទាក់ទិន​នឹង​ចំណុចខ្វះខាតនានា​ ដូចជា​បញ្ហា​រំលោភសិទ្ធិ អសមភាព​ និង​​ ការរើសអើងប្រកាន់ពូជសាសន៍ជាដើម​ នៅតាមសាលារៀន។ វាក៏មានន័យថា រដ្ឋនីមួយៗ អាចធ្វើអ្វីបានតាមចិត្ត​ ដោយគ្មាននរណាជាអ្នកចាំត្រួតពិនិត្យថា គោលការណ៍​គ្រិះដែលមានចែងក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ត្រូវគេគោរពឬអត់​។

មនោគមវិជ្ជាអភិ

Daftar masuk untuk mendengar episod eksplisit.

Kekal terkini dengan rancangan ini

Daftar masuk atau daftar untuk mengikuti rancangan, menyimpan episod dan mendapatkan kemas kini terkini.

Pilih negara atau rantau

Afrika, Timur Tengah dan India

Asia Pasifik

Eropah

Amerika Latin dan Caribbean

Amerika Syarikat dan Kanada