ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់​ ត្រាំជាប់ឆ្នោត​ជា​ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក

​លោក ដូណាល់ ត្រាំ នឹងត្រឡប់​ទៅកាន់​អំណាច​សេតវិមាន​អាមេរិក​ ជាថ្មី។ ដ្បិតថា​ បេក្ខជន​​​ប្រធានាធិបតី មកពីគណ​បក្ស​សាធារណរដ្ឋ រូប​នេះ​ ​មា​នសំឡេង​ឆ្នោត​នាំមុខ ច្រើន​ជាង​ បេក្ខនារី​បក្ស​ប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស។ លោក ត្រាំ​ ទទួល​បាន​សន្លឹក​ឆ្នោត​​ច្រើន​ជាង ទាំង​សំឡេង​បោះឆ្នោត​ទូទៅ និងទាំង​ប្រតិភូ​តំណាង។ មកទល់​ម៉ោង​​​ផ្សាយ​នេះ ​​លោក ត្រាំ ទទួល​បាន​អង្គប្រតិភូ រហូត​ដល់ ២៧៧  ហើយ​ចំណែកឯ ​លោកស្រី ហារីស បានត្រឹមតែ​ ជាង​ ២២៤ អង្គ​បោះឆ្នោត​ តែប៉ុណ្ណោះ។  ក៏ប៉ុន្តែ លទ្ធផល​ផ្លូវការ​ នៅ​មិនទាន់​បញ្ជាក់​នៅឡើយ​ទេ​។​ ​

​​បណ្តាញព័ត៌មានកាន់ជើងលោក ត្រាំ ​ប្រកាសជ័យ​ជម្នះ

លទ្ធផល​បោះឆ្នោតជ្រើសប្រធានាធិបតី​​អាមេរិក ជំនាន់ទី​៤៧ ​មិនទាន់សម្រេច​​ចេញ​ផ្លូវ​ការ​​និងត្រូវ​ទទួល​ស្គាល់ ជា​​​ផ្លូវ​ការនោះ​​ទេ។​ មុនដំបូង​គេ​បំផុត​ ​​​ប្រព័ន្ធផ្សព្វផ្សាយ​ Fox News ១គត់​ ដែលទំនោរ​គាំទ្រ​លោក ដូណាល់ ត្រាំ និង​លោក ត្រាំ ខ្លួន​ឯង​តែប៉ុណ្ណោះ ដែល​ហ៊ាន​ប្រកាស​អួត​អំពី​ជ័យ​ជម្នះ​របស់​បេក្ខ​ជន​បក្ស​សាធារណរដ្ឋ​ នៅពេលនេះ។ ទោះបីជា​លទ្ធផល​បោះឆ្នោត​មិនទាន់​ផ្លូវការ​ក៏ពិតមែន ប៉ុន្តែ ទាំង​អ្នកនយោបាយ​អាមេរិក​ និង​ ថ្នាក់​ដឹក​នាំ​បរទេស​​ គ្រប់គ្នាមើល៍​ទៅ ឃើញថា ​លទ្ធផល​​ច្បាស់ជា​គ្មានអ្វីប្រែប្រួល​ក្រឡាប់ចក្រត្រឡប់​ផ្សេងពី​នេះ​​ឡើយ​។​​ ដ្បិត​ថា សំឡេង​គ្រាំ​​ចំពោះ​បេក្ខជន​ ដូណាល់​ ត្រាំ ឋិត​នៅ​ឈាន​នាំមុខ​ លោកស្រី ខាម៉ាឡា ហារីស ហើយ​និង​មាន​ប្រៀប​ជាងឆ្ងាយខ្លាំងណាស់​។ ជាក់ស្តែង មកទល់​ម៉ោង​​​ផ្សាយ​នេះ ​​លោក ត្រាំ ទទួល​បាន​អង្គប្រតិភូ រហូត​ដល់ ២៧៧  ហើយ​ចំណែកឯ ​លោកស្រី ហារីស បានត្រឹមតែ​ ជាង​ ២២៤ អង្គ​បោះឆ្នោត​ តែប៉ុណ្ណោះ។ ​ចំពោះ​ ​សំឡេង​ឆ្នោត​ជាទូទៅ ក៏​លោក ត្រាំ បាន​នាំមុខ​ដែរ។ ​ពោល​​គឺ​​លោកបាន​សំឡេងនាំមុខ ​ទាំង​ខាង​សំឡេង​ឆ្នោត​របស់ប្រជាជនទូទៅ និង​នាំមុខ​ទាំង ​ប្រតិភូតំណាង ​អង្គបោះឆ្នោត​។​

ផ្ទុយទៅវិញ​ លទ្ធផល​ផ្លូវ​ការ មិនទាន់​បាន​បញ្ជាក់​ជាផ្លូវ​នោះឡើយ​ទេ​  ហើយគូប្រជែង​​​ លោកស្រី ហារីស ក៏មិនទាន់​ប្រកាស​ទទួល​ស្គាល់​ចុះ​ចាញ់​នោះដែរ។​​​​​ ដោយឡែក ទីភ្នាក់ងារ​សារព័ត៌មាន​ AP ដែល​សហគមអន្តរជាតិ​​ទុកចិត្ត​ខ្លាំង​ ​បាន​ប្រកាស​ទទួល​ស្គាល់​ជ័យ​ជម្នះ​របស់​លោក ត្រាំ ​។​

ការបោះឆ្នោតនៅអាមេរិក​គ្រា​នេះ ពុំមែនជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយផ្ទាល់ នោះឡើយ​។​ ពលរដ្ឋអាមេរិកទៅបោះឆ្នោត ដើម្បីជ្រើសរើសប្រតិភូតំណាង ដែល​គេ​ហៅថា  អង្គបោះឆ្នោត។ អង្គបោះឆ្នោត នេះ ជាបុគ្គល ៥៣៨រូប ដែលជាអ្នកមានភារៈជ្រើសរើសប្រធានាធិ​បតី​ និងអនុប្រធានាធិបតី​។ ហើយ​ប្រសិនបើ បេក្ខជនប្រធានាធិបតីរូបណាម្នាក់ ទទួលសំឡេង បានត្រឹម ២៧០ សំឡេង ពីអង្គបោះឆ្នោតទាំង ៥៣៨ រូប ពេលនោះ បានសេចក្តីថា ឈ្នះឆ្នោតហើយ។ ​គ្រានេះ​ លោក ត្រាំ ទទួល​បានអង្គបោះឆ្នោត ​ចំនួន​ច្រើ​នជាង​​ ២៧០ ទៅហើយ​។​ អាស្រ័យ​ហេតុនេះ​ ទើប​ប្រព័ន្ធផ្សព្វផ្សាយ​ Fox News និង​លោក ត្រាំ ខ្លួនឯង​ ប្រកាស​ជ័យ​ជម្នះ​យកតែម្តង​។​

ថ្នាក់ដឹកនាំបរទេសចេញសារប្រតិកម្មអបអរជ័យជម្នះលោក ត្រាំ

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង ចេញមុខ មុន​​គេ​ អបអរ​សាទរ​លោក ដូណាល់ ត្រាំ។ លោក ម៉ាក្រុង​ ថា​ត្រៀមខ្លួន​រួច​ស្រេច​ដើម្បីធ្វើការជាមួយ​លោក ត្រាំ ក្នុង​រយៈពេល​៤ឆ្នាំទៅមុខ ដោយឈរ​លើ​គោល​ការណ៍​​គោរពគ្នា​ ជាមួយ​នឹង​ជំនឿ​នយោបាយ និងមហិច្ចតា​ ដើម្បី​ជំរុញ​សន្តិភាព​ និង​ភាព​រុងរឿង​។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ បានស្វាគមន៍​ការវិល​ត្រឡប់​មកកាន់អំណាច​ជាថ្មី​របស់​ លោកត្រាំ ដោយចាត់ទុកថា​ជាជ័យជម្នះ​ធំសម្បើម​ណាស់​ក្នុង​ប្រវត្តិសាស្ត្រ​។ ការ​ត្រឡប់ទៅកាន់​សេតវិមាន​ជាថ្មី របស់លោកត្រាំ នឹងបើកទំព័រ​អាមេរិកថ្មី ហើយនិង​ផ្តល់​សន្ទុះ​ដល់​ការប្តេជ្ញាចិត្ត​កាន់តែខ្លាំង​ចំពោះ​ទំនាក់ទំនង​ជាតិ​ទាំង​២​។​

ចំពោះ​នាយករដ្ឋមន្ត្រី​អង់គ្លេស, ​ក្រៅពី​ចាត់ទុកថា​ជ័យជម្នះ​របស់លោកត្រាំ គឺជាប្រវត្តិសាស្ត្រ​,  ​ថ្នាក់ដឹកនាំ​អង់​គ្លេស​ ឡោក​ គៀស ស្តារមឺ បញ្ជាក់ថា​ អាមេរិក​និង​អង់គ្លេស​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិនលេច និង​ចាប់​ដៃ​ប្រកៀក​ស្មាគ្នា​ដើម្បី​ការពារ​តម្លៃ​សេរីភាព ប្រជាធិបតេយ្