តើចៅហ្វាយសេតវិមាន បានធ្វើអ្វីខ្លះ ក្នុងរយៈពេល ១០០ ថ្ងៃមកនេះ?

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចាប់តាំងពីស្បថចូលកាន់តំណែង កាលពីថ្ងៃទី ២០មករា ឆ្នាំ២០២៥ មានរយៈពេល១០០ថ្ងៃដែលលោកដូណាល់ ត្រាំបានត្រលប់មកកាន់អំណាច ដឹកនាំអាមេរិកសាជាថ្មី។ នៅក្នុងរយៈពេល១០០ថ្ងៃនេះ លោកដូណាល់ ត្រាំបានប្រែក្រឡាប់ចាក់ក្បួនច្បាប់ សណ្តាប់ធ្នាប់ពិភពលោក ដែលរដ្ឋកាអាមេរិកកន្លងមកបានព្យាយាមកសាងជាង៨ទសវត្សរ៍។ នៅ១០០ថ្ងៃមកនេះ តើលោកដូណាល់ ត្រាំស្តីបន្ទោសមេដឹកនាំប្រទេសផ្សេងទៀត និងធ្វើឲ្យទីផ្សារពិភពលោកចលាចល? តើលោកដូណាល់ ត្រាំកំពុងសងសឹកសត្រូវនិងព្យាយាមកាត់ចង្កូតអាមេរិកតាមមហិច្ឆតានយោបាយរបស់លោក? 

គ្មាននរណា ដឹងឲ្យបា្រកដទេថា តើនឹង​មានរឿងអ្វីកើតឡើង នៅពេលលោកដូណាល់ត្រាំត្រឡប់មកសេតវិមានវិញ។ ប៉ុន្តែអ្វីដែលគេសម្គាល់បាននោះ នារយៈពេល១០០ថ្ងៃនៃការកាន់អំណាច លោកដូណាល់ ត្រាំកំពុង​ប្រែក្លាយ​អំណាចរបស់លោកឲ្យទៅជាអំណាច​របស់អធិរាជតែម្តង។ គេនៅចាំបានថា លោកដូណាល់ ត្រាំ បានចាញ់ឆ្នោតនៅចំពោះលោកចូ បៃដិន ហើយអាណត្តិទីមួយដ៏រញ៉េរញ៉ៃរបស់លោកបានបិទបញ្ចប់ទៅជាមួយក្តីអាម៉ាស់ កុបកម្ម​នៅវិមានកាពីតូល កាលឆ្នាំ២០២១។

លោកដូណាល់ ត្រាំ ក៏បានរស់នៅជាមួយអារម្មណ៍មួហ្មង ខឹងសម្បារ គុំគួនតាំងពីពេលនោះមក។ លោក Matt Dallek នៃសាកលវិទ្យាល័យ George Washington បានវាយតម្លៃថា លោកដូណាល់ ត្រាំ​លើកនេះ មានចិត្តគំនិតផ្តាច់ការជាង​លោកដូណាល់ ត្រាំអាណត្តិទី១។ ខុសប្លែកពីអាណត្តិមុន លោកដូណាល់ ត្រាំ នៅពេលនេះ កំពុងបង្អួត ធ្វើខ្លួន​លោកដូចជា​តារា​នៅក្នុង​កម្មវិធីទូរទស្សន៍ ជាច្រើនមិនចេះចប់ ដូចជា គាត់ចុះហត្ថលេខាលើក្រឹត្យ​នៅមុខសាធារណជន និងឆ្លើយសំណួររបស់អ្នកកាសែត នៅការិយាល័យប្រធានាធិបតីអាមេរិកនៅសេតវិមានស្ទើរតែរៀងរាល់ថ្ងៃ។

ក្រឹត្យបញ្ជាជាបន្តបន្ទាប់​របស់លោកដូណាល់ ត្រាំ​បានបើកដៃឲ្យមានការវាយប្រហារ មិនធ្លាប់មានពីមុន ទៅលើមូលដ្ឋានគ្រឹះប្រជាធិបេតយ្យអាមេរិក និងសណ្តាប់ធ្នាប់ពិភពលោក។

ភាពគឃើ្លន ដោយមានការជួយជ្រោមជ្រែងដ៏ចម្រូងចម្រាសពីលោក Elon Musk មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកនោះ លោកដូណាល់ ត្រាំ បានបើកយុទ្ធនាការគាស់រំលើង ធ្វើឲ្យហិនហោចរដ្ឋបាលសហព័ន្ធ ដែលលោកចាត់ទុកថា ជាផ្នែកមួយនៃ «ក្រុមសេរីនិយម កម្អែលចាស់»។ ជាមួយនឹងទ្រឹស្តីការពារប្រយោជន៍អាមេរិកមុនគេនោះ លោកដូណាល់ ត្រាំ បានយកមកប្រើឡើងវិញនូវច្បាប់ នាសម័យកាលសង្គ្រាម ដើម្បីចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទៅពន្ធនាគារដ៏ធំសម្បើម នៅប្រទេស El Salvador ខណៈព្រមានពលរដ្ឋអាមេរិកថា ពួកគេក៏អាចជាអ្នកបន្ទាប់ដែលត្រូវចាប់បញ្ជូនទៅ​ El Salvador។

បន្ថែមពីនេះ លោកបានចេញមុខតតាំងនឹង​ចៅក្រម និង​ដាក់សម្ពាធ រករឿងដាក់ទោសទណ្ឌលើក្រុមហ៊ុនច្បាប់ជាច្រើន ដែលធ្លាប់ចូលរួម​នៅក្នុង​សំណុំរឿងក្តីក្តាំស៊ីវិល និងឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​លោកកន្លងមក។ សត្រូវ​ដ៏ធំមួយ​ដែលលោកដូណាល់ ត្រាំ​គុំគួន ស្អប់ខ្លាំងជាងគេ គឺ​អ្នកកាសែត។ គិតចាប់តាំងពី​ថ្ងៃចូលកាន់អំណាចសាជាថ្មី លោកដូណាល់ ត្រាំ គ្មានសមានចិត្តនឹងប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ដោយ​បានបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយយ៉ាងចាស់ដៃ តាមរយៈការរកាត់ផ្តាច់ លែង​ផ្តល់ថវិកា​ដល់​វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរីជាដើម។ លោកដូណាល់ ត្រាំ​បានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ដែលធ្លាប់រិះគន់លោក​ថា  «ជាសត្រូវ​ប្រជាជន» ហើយលោកថែមទាំងដាក់កំហិតរឹតត្បិតមិនឲ្យអង្គភាពព័ត៌មានជាច្រើនបានទៅរាយការណ៍ព័ត៌មានពីលោកនៅសេតវិមាន។

លោកដូណាល់ ត្រាំ ក៏មិនសូវចូលចិត្តកម្មវិធីសិក្សាស្រាវជ្រាវប៉ុន្មានដែរ ដោយនាពេលថ្មីៗចុងក្រោយនេះ លោកបានបើកការបោសសម្អាតមនោគមវិជ្ជា កាត់ផ្តាច់កម្មវិធីចម្រុះជាតិសាសន៍ និងកំណត់គោលដៅលើសាកលវិទ្យាល័យជាច្រើន។ បើក្រលេកទៅមើលសភាអាមេរិកវិញ ដែលមានសិទ្ធិអំណាចពេញទីនិងខ្ពស់បំផុតលើការគ្រប់គ្រងការចំណាយរបស់រដ្ឋាភិបាល ក៏ត្រូវលោកដូណាល់ ត្រាំ​ទុកចោលឲ្យនៅដោយឡែក។ ក្នុងរឿងខ្ទប់បំបិទសំឡេងសភានេះ ពួកសាធារណរដ្ឋបានជំរុញឲ្យលោកដូណាល់ ត្រាំដណ្តើមយកអំណាច ខណៈពួកប្រជាធិបតេយ្យដែលត្រូវបានគាបសង្កត់ បានប្រមូលផ្តុំគ្នាទាំងត្រដាបត្រដួស ដើម្បីវាយបកទៅវិញ។ លោកដូណាល់ ត្រាំ មិនត្រឹម​បង្កភាពរំជើបរំជួលតែនៅវ៉ាស៊ីនតោនតែប៉ុណ្ណោះទេ លោកថែមទាំងបានធ្វើឲ្យពិភពលោកឈឺក្បាល និងខឹងសម្បារ ជាមួយពាក្យសម្តីអាងយ៉ាង ចង់ក្តោបយកតំបន់ Greenland និងព្រែកជីក Panama ចំណែក​ប្រទេសកាណាដា លោកដូណាល់ ត្រាំចង់ក្រសោបយកមកធ្វើជារដ្ឋទី៥១របស់អាមេរិក។ ការនិយាយអះអាងរបស់លោកដូណាល់ ត្រ

Logg på for å lytte til eksplisitte episoder

Hold deg oppdatert om denne serien

Logg på eller registrer deg for å følge serier, lagre episoder og motta oppdateringer.

Velg land eller region

Afrika, Midtøsten og India

Asia og Stillehavet

Europa

Latin-Amerika og Karibia

USA og Canada