តើមានព្រឹត្តិការណ៍ធំៗអ្វីខ្លះកើតឡើងនៅលើពិភពលោក ក្នុងឆ្នាំ២០២៤?

ឆ្នាំ២០២៤ បានបិទបញ្ចប់ទៅ ជាមួយនឹងព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់មួយចំនួន នៅលើពិភពលោក។ ពីដើមបូព៌ា ទៅអាមេរិក សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស បានរាលដាលដល់លីបង់។ ពីការដួលរលំរបបបាស្ហារអាល់អាសាដ ទៅការវិលត្រលប់មកកាន់តំណែងជាថ្មីរបស់លោកដូណាល់ត្រាំ។ នៅអឺរ៉ុប សង្គ្រាមអ៊ុយក្រែនរុស្ស៊ីបានការលូកដៃពីកូរ៉េខាងជើង។ ឯកូរ៉េខាងត្បូងធ្លាក់ក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ ក្រោយការទម្លាក់ប្រធានាធិបតី យូន សុកយោល។ ។ល។ និង ។ល។
នៅថ្ងៃទី៥វិច្ឆិកា ដូណាល់ត្រាំ បានជាប់ឆ្នោតជាថ្មី ជាប្រធានាធិបតីអាមេរិកទី៤៧ បន្ទាប់ពីបានឆ្លងកាត់យុទ្ធនាការឃោសនាបោះឆ្នោតដែលបង្កប់ភាពមិនជាក់លាក់និងឧប្បត្តិហេតុជាច្រើន។ ជាដំបូង បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋត្រូវប្រកួតប្រជែងជាមួយប្រធានាធិបតីផុតអាណត្តិ ចូ បៃដិន។ ប៉ុន្តែដោយមូលហេតុសុខភាព ទ្រុឌទ្រោមនិងភ្លេចភ្លាំងស្មារតីខ្លាំង លោកចូបៃដិន បានប្រកាសដកបេក្ខភាពជាប្រធានាធិបតីវិញ នៅថ្ងៃ ទី២១កក្កដា២០២៤ ហើយលោកស្រីអនុប្រធានាធិបតី ខាម៉ាឡា ហារីស បានក្លាយជាបេក្ខនារីប្រធានាធិបតីជំនួសវិញ។
ការប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកលើកនេះ សម្គាល់ដោយការប្រើពាក្យវាយប្រហារយ៉ាងអសុរសផង អំពើហិង្សាផង។ ក្នុងពេលកំពុងឃោសនា ខ្មាន់កាំភ្លើងម្នាក់បានបាញ់តម្រង់ធ្វើឃាតលោកត្រាំ តែសំណាងល្អ លោកបានត្រូវរបួសតែបន្តិចឆិតចំស្លឹកត្រចៀកស្តាំ។ លោកដូណាល់ត្រាំបានរងការប៉ុនប៉ងធ្វើឃាត ចំនួនពីរលើក និងធ្វើឱ្យលោកដួលដល់ដី តែមិនអាចរារាំងបំណងក្លាយជាប្រធានាធិបតីនៃប្រទេសដ៏មានអំណាចបំផុតនៅលើពិភពលោកជាលើកទីពីរបានទេ។
អាមេរិកនឹងមានប្រធានាធិបតីថ្មី ជាលោកដូណាល់ត្រាំ ស្ថានភាពនយោបាយពិភពលោកក៏អាចប្រែប្រួល មានជាអាទិ៍ និងដំបូងគេ គឺសង្គ្រាមនៅអ៊ុយក្រែន។
ឆ្នាំនេះ បើគិតទៅ សង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីអូសបន្លាយរយៈពេលលើសពី១ពាន់ថ្ងៃហើយ។ ហើយសង្គ្រាមកាន់តែផុងជ្រៅ និងខ្លាំងឡើងៗ។ ខាងអ៊ុយក្រែន ជាលើកទីមួយ ក្នុងឆ្នាំនេះ យោធាបានទទួលជំនួយមីស៊ីលរយៈឆ្ងាយពីបស្ចិមលោក និងបានទទួលការអនុញ្ញាតឱ្យបាញ់មីស៊ីលនោះចូលក្នុងទឹកដីរុស្ស៊ីទៀត។ អ៊ុយក្រែនស្តួចកម្លាំង តែបំបែរយុទ្ធសាស្ត្រចូលកាន់កាប់តំបន់គួស្ក៍របស់រុស្ស៊ី។ លោកប្រធានាធិបតីអ៊ុយក្រែនហ្សេឡេនស្គី បានប្រកាសថាជាយុទ្ធសាស្ត្រលើកសមរភូមិប្រយុទ្ធទៅក្នុងទឹកដីរុស្ស៊ីវិញ។ ខាងរុស្ស៊ី ម៉ូស្គូបានទទួលជំនួយជាកងទ័ពជាច្រើនពាន់នាក់មកពីកូរ៉េខាងជើង មកជួយច្បាំងនៅសមរភូមិ ជាមួយអ៊ុយក្រែន។ ទោះមានស្លាប់អស់យ៉ាងហោចមួយពាន់នាក់បាត់ទៅក៏ដោយ ក៏ព្យុងយ៉ាងនឹងបន្តផ្តល់អាវុធនិងបញ្ជូនទ័ពមករុស្ស៊ីទៀត ដើម្បីសាមគ្គីភាព ក្នុងក្របខ័ណ្ឌនៃការរឹតសម្ព័ន្ធភាពយោធាជួយគ្នាទៅវិញទៅមក។ សង្គ្រាមជាមួយអ៊ុយក្រែន គ្មានឥទ្ធិពលលើនយោបាយផ្ទៃក្នុងរុស្ស៊ីទេ។ ដោយគ្មានការភ្ញាក់ផ្អើលលោកពូទីន បានជាប់ឆ្នោតជាប្រធានាធិបតីជាថ្មី ជាលើកទី៥ សម្រាប់ដឹកនាំរុស្ស៊ី៦ឆ្នាំទៀត។ ចំណែកប្រមុខបក្សប្រឆាំងដ៏ល្បីល្បាញ អាឡិចសី ណាវ៉ានី ដែលជាគូប្រជែងចម្បងរបស់លោកពូទីន ស្រាប់តែបានស្លាប់ ក្នុងបរិបទដ៏ចម្លែក នៅក្នុងពន្ធនាគារ។
នៅដើមបូព៌ា សង្គ្រាមរវាងអ៊ីស្រាអែល និងចលនាហាម៉ាសក្នុងតំបន់ហ្កាហ្សា កាន់តែហិង្សាខ្លាំងឡើងៗ។ មានស្លាប់យ៉ាងហោចណាស់៤ម៉ឺននាក់។ នេះបើតាមតួលេខប្រកាសដោយក្រសួងសុខាភិបាលហាម៉ាស។ ចំណាប់ថ្នូរជាច្រើននាក់បន្តជាប់ក្នុងកណ្តាប់ដៃចលនាហាម៉ាស។ តុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកា តាមចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិ ដែលត្រូវខ្ទាតពី តំណែង នៅខែវិច្ឆិកា ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ មេខ្លោងចលនាហាម៉ាសក៏ត្រូវបានតុលាការក្រុងឡាអេចេញដីកា ដាច់ឡែកមួយទៀត តាមចាប់ខ្លួនក្នុងបទឧក្រិដ្ឋដ
Information
- Show
- Channel
- FrequencyUpdated daily
- Published31 December 2024 at 09:29 UTC
- Length8 min
- RatingClean