២០២៥ ជាឆ្នាំដ៏គ្រោះថ្នាក់ របបសឹកភូមាដួលរលំ ដោយសារក្រុមប្រឆាំងប្រដាប់អាវុធ?

ជ័យជំនះរបស់ក្រុមឧទ្ទាម វាយយកបានជាបន្តបន្ទាប់ ទីតាំងយោធានៅតាមរដ្ឋជាប់ព្រំដែនជាដំណឹងដ៏អាក្រក់ចំពោះមេដឹកនាំយោធាភូមា។ នៅតែ១០ថ្ងៃ មុនដាច់ឆ្នាំ ២០២៤ របបសឹកភូមាបានរបូតបាត់ទាំងស្រុងរដ្ឋរ៉ាឃីន ចំណែក បន្ទាយទាហានជាច្រើនកន្លែងនៅតាមតំបន់ជាប់ព្រំដែនបានធ្លាក់ក្នុងដៃគ្រប់គ្រងរបស់ក្រុមប្រឆាំងប្រដាប់អាវុធ និងក្រុមឧទ្ទាមជនជាតិភាគតិច។ បន្ទាប់ពីធ្វើរដ្ឋប្រហារ ប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី និងធ្វើឲ្យភូមាធ្លាក់ក្នុងសង្រ្គាមស៊ីវិល គ្រោះអត់ឃ្លាន និងវិបត្តិជនភៀសខ្លួន តើរបបសឹកភូមាដឹកនាំដោយលោកមីន អ៊ុងឡាំងនឹងអាចតស៊ូ ក្រាញអំណាច នៅចំពោះមុខក្រុមប្រឆាំងប្រដាប់អាវុធ ដែលកាន់តែមានកម្លាំងកាន់តែខ្លាំងដែរឬទេ? ២០២៥ អាចជាឆ្នាំដែលរបបសឹកភូមាជួបគ្រោះថ្នាក់ ដួលរលំបាត់បង់អំណាច? យើងស្តាប់បទអត្ថាធិប្បាយរបស់ឈាង បុប្ផា
ជិត៤ឆ្នាំមកហើយ ដែលភូមាធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិល សំបូរទៅដោយសមរភូមិប្រយុទ្ធបង្ហូរឈាមគ្នារវាងកងទ័ព និងក្រុមប្រឆាំងប្រដាប់អាវុធ។ ភូមាធ្លាក់ខ្លួនក្នុងសភាពបែបនេះ ចាប់តាំងពីក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជីនៅ ខែកុម្ភៈឆ្នាំ២០២១។
រដ្ឋប្រហារយោធា និងការបង្ក្រាបដ៏ហិង្សាទៅលើអ្នកប្រឆាំងនៅទូទាំងប្រទេសបានជំរុញឲ្យកើតមានកងកម្លាំងប្រឆាំងប្រដាប់អាវុធ ដែលបានទាក់ទាញបន្តិចម្តងៗ ការគាំទ្រពីក្រុមឧទ្ទាមជនជាតិភាគតិចភូមា អតីតគូជម្លោះប្រដាប់អាវុធរបស់កងទ័ពភូមារាប់ទសវត្សរ៍មកហើយ។
ក្រុមបះបោរប្រឆាំងនឹងរបបសឹកផ្តាច់ការភូមាបានកើនចំនួនកាន់តែច្រើន និងរួមកម្លាំងគ្នាកាន់តែខ្លាំងជាមួយក្រុមឧទ្ទាមជនជាតិភាគតិច នៅ២ឆ្នាំចុងក្រោយនេះ។ នៅតាមបណ្តារដ្ឋនៅតាមព្រំដែន មិនថា ខាងជើងជាប់ជាមួយចិន ខាងលិចជាមួយឥណ្ឌា និងបង់ក្លាដែស ខាងកើត ជាប់ឡាវ និងថៃ ក្រុមឧទ្ទាមជនជាតិភាគតិចដែលធ្លាប់ចុះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកងទ័ពកន្លងមក បានចាប់កាន់អាវុធ ជួយក្រុមយុវជនប្រឆាំង ឬកងកម្លាំងរបស់រដ្ឋាភិបាលស្រមោល ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកយោធាភូមា។
ចលនាបះបោរប្រដាប់អាវុធ និងការវាយសង្រ្គុបពីឧទ្ទាមជនជាតិភាគ ពីគ្រប់ទិស នៅ ជិត៤ឆ្នាំមកនេះ បានធ្វើឲ្យកងទ័ពភូមារបស់របបសឹកផ្តាច់ការ ក្រោមការដឹកនាំរបស់លោកមីន អ៊ុងឡាំង ធ្លាក់ចុះកម្លាំង និងបាត់បង់ទឹកដីគួរឲ្យកត់សំគាល់។
យោងតាមទិន្នន័យស្រាវជ្រាវ និងការអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសBBC ដោយផ្អែកលើក្រុមភូមិជាង ១៤០០០ នៅក្នុងសង្រ្គាមស៊ីវិលជិត៤ឆ្នាំ កងទ័ពភូមាកាន់កាប់ទឹកដីបានតែ២១%ប៉ុណ្ណោះ។ ចំណែក ៤២%នៃទឹកដីភូមាធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមជនជាតិភាគតិច និងបណ្តាញចលនាប្រឆាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលស្រមោល។ ដែនដីនៅសល់ពីនេះ ជាសមរភូមិដែលកងទ័ព និងក្រុមប្រដាប់អាវុធកំពុងប្រយុទ្ធដណ្តើមគ្នាកាន់កាប់។ រដ្ឋាភិបាលស្រមោលដែលប្រមូលផ្តុំដោយអ្នកនយោបាយរបស់បក្សប្រឆាំង បានអះអាងថា សព្វថ្ងៃនេះ របបសឹកភូមាគ្រប់គ្រងទឹកដីភូមាបានតែ១ភាគ៣ប៉ុណ្ណោះ។
បើតាមគម្រោងកំណត់ទិន្នន័យ និងទីតាំងជម្លោះប្រដាប់អាវុធ ដែលមានទីតាំងនៅអាមេរិក ឈ្មោះ Acled (Armed Conflict Location and Event Data Project) គិតចាប់តាំងពីភូមាទទួលឯករាជ្យពីអង់គ្លេស ហើយកងទ័ពចូលកាន់អំណាចនៅភូមា នេះជាលើកទី១ ទឹកដីគ្រប់គ្រងដោយកងទ័ពភូមារួមតូចខ្លាំងយ៉ាងដូច្នេះ។
បន្ទាប់ពីបាត់ទឹកដីទៅក្នុងដៃរបស់ក្រុមប្រឆាំង មេរបបសឹកភូមា លោកមីន អ៊ុងឡាំងទទួលស្គាល់ នៅដើមឆ្នាំនេះ ថា កងទ័ពរបស់លោកកំពុងរងសម្ពាធខ្លាំង។
បើតាមអ្នកវិភាគ មានហេតុផលមួយចំនួនដែលធ្វើឲ្យកងទ័ពភូមាចុះខ្សោយកម្លាំង មិនអាចប្រយុទ្ធយកឈ្នះលើក្រុមប្រឆាំង។ ទី១ ក្រុមប្រឆាំង និងជាពិសេសក្រុមឧទ្ទាមមានរចនាសម្ព័ន្ធ និងយុទ្ធសាស្រ្តប្រយុទ្ធកាន់តែពូកែ។ ពួកគេចេះប្រើអាវុធយុទ្ធភ័ណ្ឌដែលរឹបអូសយកបានពីក្នុងឃ្លាំងនៅទីតាំងយោធាដែលពួកគេប្រយុទ្ធដណ្តើមបានពីកងទ័ព។ ជាក់ស្តែង ក្រុមឧទ្ទាមជនជាតិភាគតិចអារ៉ាខាន នៅរដ្ឋរ៉ាឃីន ភាគខាងលិចភូមាបានរួមដៃគ្នាជាមួយក្រុមឧទ្ទាមនៅរដ្ឋពីរផ្សេងទៀត ដូចជារដ្ឋកាឈីន និងរដ្ឋស្ហ
Information
- Show
- Channel
- FrequencyUpdated daily
- Published29 December 2024 at 16:15 UTC
- Length6 min
- RatingClean