24 episodes

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ង‪ៃ‬ RFI ខេមរភាសា / RFI Khmer

    • News

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

    គម្រោងព្រែកជីកហ្វូណនកំពុងរុញកម្ពុជា និងវៀតណាមឲ្យកាន់តែមើលមុខគ្នាមិនចំ?

    គម្រោងព្រែកជីកហ្វូណនកំពុងរុញកម្ពុជា និងវៀតណាមឲ្យកាន់តែមើលមុខគ្នាមិនចំ?

    នៅថ្ងៃទី២០ ខែឧសភា ក្រសួងការបរទេសកម្ពុជាបានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាទៅជួបដើម្បីពិភាក្សាជុំវិញសំណើរបស់កម្ពុជាដែលស្នើឱ្យរដ្ឋាភិបាលវៀតណាមសហការស្រាវជ្រាវកំណត់អត្តសញ្ញាណបុគ្គលដែលជេរប្រមាថលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាតាមបណ្តាញសង្គមតិកតុក។ ការជេរប្រមាថលោក ហ៊ុន សែនពីសំណាក់ពលរដ្ឋវៀតណាមធ្វើឡើង ក្រោយលោកហ៊ុន សែននិយាយរិះគន់វៀតណាមជុំវិញគម្រោងព្រែកជីកហ្វូណន។ អ្នកជំនាញការទូត និងទំនាក់ទំនងអន្តរជាតិយល់ឃើញថា ការកោះហៅឯកអគ្គរដ្ឋទូតវៀតណាមទៅជួប គឺដើម្បីលាងសម្អាតមន្ទិលសង្ស័យ និងបង្ការភាពប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ តែអ្នកវិភាគនយោបាយខ្លះមើលឃើញពីភាពផលប៉ះពាល់ដែលនឹងអាចកើតមានចំពោះទំនាក់ទំនងកម្ពុជា-វៀតណាម៕

    • 11 min
    តើការដាំដើមឈើឲ្យបានច្រើនជាងការកាប់អាចជួយការពារព្រៃឈើបានក្នុងកម្រិតណា?

    តើការដាំដើមឈើឲ្យបានច្រើនជាងការកាប់អាចជួយការពារព្រៃឈើបានក្នុងកម្រិតណា?

    • 13 min
    តើកម្ពុជានឹងទទួលផលអ្វីខ្លះពីការដំឡើងកម្រិតទំនាក់ទំនង“ភាពជាដៃគូយុទ្ធសាស្ដ្រ”ជាមួយកូរ៉

    តើកម្ពុជានឹងទទួលផលអ្វីខ្លះពីការដំឡើងកម្រិតទំនាក់ទំនង“ភាពជាដៃគូយុទ្ធសាស្ដ្រ”ជាមួយកូរ៉

    កម្ពុជា និងកូរ៉េ បានឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជា“ភាពជាដៃគូយុទ្ធសាស្ដ្រ” បន្ទាប់ពីទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នៅប្រទេសកូរ៉េ ដែលបញ្ចប់កាលពីថ្ងៃទី១៨ ខែឧសភា។  តាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ថា ការ​​ឈានដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ដ្រ ជាមួយកូរ៉េ នឹងនាំមកនូវការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ តើក្រោយការតម្លើងកម្រិតទំនាក់ទំនងបែបនេះ កម្ពុជានឹងទទួលបានការជួយជ្រោមជ្រែងយ៉ាងណាពីកូរ៉េ?

    • 13 min
    គ.ជ.ប៖ ការឃោសនាថ្ងៃដំបូង គឺគ្មានអំពើហិង្សា គ្មានការគំរាមកំហែង

    គ.ជ.ប៖ ការឃោសនាថ្ងៃដំបូង គឺគ្មានអំពើហិង្សា គ្មានការគំរាមកំហែង

    គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ​បាន​វាយ​តម្លៃ​យុទ្ធនា​ការ​ឃោសនានៃការបោះឆ្នោត​ក្រុម​ប្រឹក្សា​ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃ​ដំបូង​​ថា ​ពុំ​មាន​ហេតុ​ការណ៍អ្វី​កើត​ឡើង​គួរ​ឲ្យ​កត់​សំ​គាល់​ទេ​ ពោល​ដំណើរ​ការ​ទៅ​ដោយ​ស្ងប់​ស្ងាត់ ​គ្មាន​អំពើ​ហិង្សា ​គ្មាន​ការ​គំរាម​កំហែង​ និង​មាន​សន្តិ​សុខ​ល្អ។​ សម្រាប់​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​វិញ​ ការ​ឃោ​សនា​បោះ​ឆ្នោត​អសកល​នេះ​ហាក់​មិន​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ពលរដ្ឋ​ឡើយ​។

    • 9 min
    ព្រែកជីកហ្វូណន៖តើកម្ពុជាអាចទទួលបានឯករាជ្យភាពក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកកម្រិតណា?

    ព្រែកជីកហ្វូណន៖តើកម្ពុជាអាចទទួលបានឯករាជ្យភាពក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកកម្រិតណា?

    នៅថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចបានថ្លែងសារពិសេសមួយស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ។ គឺជាសារដែលលោកហ៊ុន សែនចង់ឆ្លើយតបនឹងការរិះគន់លើគម្រោងព្រែកជីកមួយនេះរបស់កម្ពុជា។ តាមលោកហ៊ុន សែន ព្រែកជីកហ្វូណនតេជោជាការដើរឆ្ពោះទៅរកឯករាជ្យភាពនយោបាយផ្នែកដឹកជញ្ជូនតាមផ្លូវទឹកដោយមិនពឹងដង្ហើមរបស់ប្រទេសណាមួយ។ អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា វាជាការល្អសម្រាប់កម្ពុជាដើម្បីបញ្ចៀសបញ្ហាណាមួយកើតឡើងនៅពេលទំនិញរបស់កម្ពុជាត្រូវដឹកជញ្ជូនតាមផ្លូវទឹក។

    • 11 min
    ហេតុអ្វី​ករណី ​ជា សារ៉ន ​និង​ហ៊ី គឹមហុង​ មិនត្រូវ​បាន​ចាត់ការ​ដូច​ករណី ​ឡេង ចាន់ណា​?

    ហេតុអ្វី​ករណី ​ជា សារ៉ន ​និង​ហ៊ី គឹមហុង​ មិនត្រូវ​បាន​ចាត់ការ​ដូច​ករណី ​ឡេង ចាន់ណា​?

    កាលពី​ថ្ងៃទី​១៥​ ខែ​ឧសភា ​ឆ្នាំ​២០១៤ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត បាន​ប្រគល់ភារកិច្ច​ឲ្យ​លោក គី តិច ​ប្រធានក្រុម​មេធាវី​រដ្ឋាភិបាលចេញមុខ​ការពារ​ពលរដ្ឋ ​និង​ធ្វើជា​តំណាង​ពលរដ្ឋនៅក្នុង​សំណុំរឿង​ទាំងឡាយ ​ដែល​កំពុងចាត់ការ​ដោយ​ស្ថាប័នអយ្យការ ​និង​ស្ថាប័ន​តុលាការ​។ ចំណាត់ការនេះ​ត្រូវ​លោក ហ៊ុន ម៉ាណែត ​បញ្ជាក់ថា​ ជាការ​ឆ្លើយតបទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​គម្រោង​របស់អតីត​ឧកញ៉ា ឡេង ចាន់ណា។​ ប៉ុន្តែចំណាត់ការ​តែលើ​អតីត​ឧកញ៉ា ឡេង ចាន់ណា ​នេះ ត្រូវបាន​ចោទសួរពី​មហាជន និង​អ្នកតាមដាន​សង្គមថា​ ហេតុអ្វី​ក៏​រដ្ឋាភិបាល​មិនចាត់វិធានការ​ដូចគ្នា​ប្រឆាំងនឹង​អតីតឧកញ៉ា ​ជា សារ៉ន និង​ហ៊ី គឹមហុង ​ដែលរង​ការចោទថា​បានធ្វើឲ្យ​ពលរដ្ឋទឹកភ្នែក ​និង​រុញពួកគេ​ឲ្យធ្លាក់​ក្នុងជ្រោះ​នៃ​ភាពក្រីក្រ​។

    • 12 min

Top Podcasts In News

Global News Podcast
BBC World Service
The Daily
The New York Times
Facts First with Christian Esguerra
Christian Esguerra
The Global Story
BBC World Service
ANC Podcast
ABS-CBN News Channel
Economist Podcasts
The Economist

You Might Also Like

បទយកការណ៍
RFI ខេមរភាសា / Khmer
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
RFI ខេមរភាសា / Khmer
ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី
The Cambodia Daily Khmer
នាទីសុខភាពនិងអនាម័យ
RFI ខេមរភាសា / Khmer
ភូមិសាស្រ្តនយោបាយ
RFI ខេមរភាសា / Khmer
ប្រវត្តិសាស្រ្តពិភពលោក
RFI ខេមរភាសា / Khmer