តើព័ត៌មានបែបAI មានផលប៉ះពាល់យ៉ាងណាសម្រាប់បរិបទជម្លោះកម្ពុជា-ថៃ?

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា និងថៃ បានបន្តប្រឈមមុខដាក់គ្នាខាងនយោបាយ និងយោធាចាប់តាំងពីមានការផ្ទុះអាវុធកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ នៃខេត្តព្រះវិហារ។ ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នានេះ មានមាតិការព័ត៌មាន រូបភាព និងវីដេអូតាមទម្រង់បញ្ញាសិប្បនិម្មិត(AI) ត្រូវបាន​បង្កើតឡើង​យ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម។ អ្នកតាមដានសង្គមនានា​មើលឃើញ​ថា AI ពិតជាមានសារសំខាន់ចំពោះវិស័យបច្ចេកវិទ្យា តែវាជាហានិភ័យចំពោះការប្រើប្រាស់បែបអវិជ្ជមាន និងកាលៈទេសៈនៃជម្លោះរវាងកម្ពុជា និងថៃ។

បញ្ញាសិប្បនិម្មិត ឬជាភាសាអង់គ្លេសហៅថា Artificial Intelligence(AI) គឺសំដៅទៅលើប្រាជ្ញារបស់ម៉ាស៊ីន ឬកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើង ដោយយកត្រាប់តាមប្រាជ្ញារបស់មនុស្ស ពោលគឺជាកម្មវិធី ឬប្រព័ន្ធមួយ ដែលមានសមត្ថភាពធ្វើឲ្យម៉ាស៊ីនមានរបៀបគិតបានដូច ​ឬស្រដៀងមនុស្ស។

ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃកក្រើកឡើងវិញកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ គេសង្កេតឃើញមានព័ត៌មាន រូបភាព និងឃ្លីបវីដេអូមួយចំនួននៅលើបណ្តាញសង្គមត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។

មាតិការទាំងនោះរួមមានព័ត៌មានជាសំណេរ ជាសម្លេង រូបភាពកងទ័ព និងសព្វាវុធ និងជាឃ្លីបវីដេអូខ្លីៗ។ ចុងក្រោយនេះ ជនអនាមិកជនជាតិថៃបានបង្កើតវីដេអូឃ្លីបខ្លី ដោយកាត់តវីដេអូលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៅខេត្តព្រះវិហារកាលពី​  សប្តាហ៍មុន ដោយបន្លំសម្លេងរបស់លោក ហ៊ុន សែន ទៅជាភាសាថៃតាមរយៈបច្ចេកវិទ្យា AI។

ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ត្រូវគេមើលឃើញថាមានលទ្ធផលពីរផ្សេងគ្នា ពោលគឺទី១បង្ហាញពីការលូតលាស់បែបបច្ចេកវិទ្យាប្រកបដោយភាពវិជ្ជមាន និងទី២ AI ក៏បង្ហាញពីចំណុចអវិជ្ជមានដែរអាស្រ័យទៅលើអ្នកប្រើប្រាស់ និងកាលៈទេសៈ។ សម្រាប់បរិបទនៃប្រទេសកម្ពុជា និងថៃ បច្ចុប្បន្ន ការប្រើប្រាស់ AI នៅលើបណ្តាញសង្គម និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយពិតជាប្រឈមនឹងហានិភ័យខ្ពស់ ដោយសារពលរដ្ឋខ្លះពិបាកនឹងបែងចែកព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានរកឃើញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ព័ត៌មានក្លែងក្លាយបានកើតមានចំនួនប្រមាណ ១ ៨០០ករណី ក្នុងនោះប្រធានបទទាក់ទងទៅនឹងការប្រើបច្ចេកវិទ្យា AI មានប្រមាណជាង ២០ករណី។ នេះគ្រាន់តែជាការកត់ត្រារបស់ក្រសួងព័ត៌មានប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូលពីស្ថាប័នផ្សេងៗទៀតនៅឡើយ។

លោក ជី សុផាត អ្នកជំនាញផ្នែកសន្តិសុខឌីជីថលមួយរូប មើលឃើញថាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បានវិវត្តទៅមុខឥតឈប់ឈរ ដោយមិនមានអ្វីអាចបង្អាក់ដំណើរការបច្ចេកវិទ្យា AI បានទេ។ ទន្ទឹមគ្នានេះ ក៏មានការកេងចំណេញពី AI ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងស្ថាប័នផងដែរ ដែលទាំងអស់នេះធ្វើឲ្យ

មានផលប៉ះពាល់ច្រើនក្នុងការទទួលបានព័ត៌មានរបស់មហាជនជាពិសេសនៅលើបណ្តាញសង្គម។ តាមលោក ជី សុផាត បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រឹតតែមានហានិភ័យថែមទៀត​នៅពេលដែល​មាន​ការប្រើប្រាស់ ព័ត៌មាន និងរូបភាពបែប AI ទាក់ទងទៅនឹងជម្លោះនៃប្រទេសទាំងពីរ។  

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ក៏មើលឃើញពីហានិភ័យធំធេងដែរ ប្រសិន

ជម្លោះព្រំដែនកម្ពុជា-ថៃ ឈានទៅដល់ការប្រើប្រាស់ និងផ្សព្វផ្សាយក្នុងទម្រង់ AI។ ហានិភ័យគឺដោយសារភាគីម្ខាង ដែលមានបច្ចេកវិទ្យាជឿនលឿនជាងខាង AI ហាក់មានប្រៀបជាងភាគីម្ខាងទៀត ខណៈដែលពិភពលោកមិនទាន់អាចកំណត់បានពីទំហំ និងការប្រើប្រាស់នៃការរីកចម្រើនរបស់បច្ចេកវិទ្យា AI នៅឡើយ។

ទោះយ៉ាងណាជម្លោះរវាងកម្ពុជា និងថៃ នៅពេលនេះ នៅមិនទាន់ឃើញមានគ្រោះថ្នាក់ធំដុំនៅឡើយពីការផលិតព័ត៌មាន រូបភាព វីដេអូ ដោយប្រើបច្ចេកវិទ្យា AI។ ផ្ទុយទៅវិញ បញ្ញាសិប្បនិម្មិត AI នៅតែបន្តផ្តល់ប្រយោជន៍ជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា ចំពោះការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍរបស់មនុស្ស៕

Zaloguj się, aby posłuchać odcinków dla dorosłych

Bądź na bieżąco z programem

Zaloguj się lub zarejestruj, aby obserwować programy, zachowywać odcinki i otrzymywać najnowsze uaktualnienia.

Wybierz kraj lub region

Afryka, Bliski Wschód i Indie

Azja i Pacyfik

Europa

Ameryka Łacińska i Karaiby

Stany Zjednoczone i Kanada