គិតត្រឹមឆ្នាំ២០២២នេះ វាមានរយៈពេល៤២ឆ្នាំហើយ ដែលប្រទេសកម្ពុជាបានដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ។ ៤២ឆ្នាំមកនេះ គេសង្កេតឃើញថា ការចរាចរប្រាក់រៀលនៅមានកម្រិតនៅឡើយ បើធៀបទៅនឹងការចាយប្រាក់ដុល្លារនៅក្នុងប្រទេសរបស់ខ្លួន បើទោះបីជាធនាគារជាតិនៃកម្ពុជា តែងតែជំរុញលើកទឹកចិត្តឲ្យពលរដ្ឋងាកមកប្រើប្រាស់ប្រាក់រៀលយ៉ាងណាក៏ដោយ។ តើហេតុអ្វីទើបគេគួរនាំគ្នាចាយលុយរៀលនៅលើទីផ្សារ?
រូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះហើយបានជាគេសង្កេតឃើញថា នៅតាមបណ្ដាប្រទេសភាគច្រើនលើសកលលោក គឺមានតែរូបិយប័ណ្ណជាតិរបស់ប្រទេសនោះប៉ុណ្ណោះ ដែលអាចធ្វើចរាចរនៅលើទីផ្សារបាន។ ប៉ុន្តែនៅប្រទេសកម្ពុជា ការប្រើប្រាស់រូបិយប័ណ្ណមានលក្ខណៈដាច់ដោយឡែក។ ពោលគឺ កម្ពុជាប្រើប្រាស់ក្រដាសប្រាក់ច្រើនប្រភេទ មិនមែនប្រើប្រាស់តែប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិនោះទេ។
នៅភាគខាងកើត ខេត្តខ្មែរដែលជាប់ព្រំដែនប្រទេសវៀតណាម និយមចាយលុយដុង រូបិយវត្ថុរបស់វៀតណាម។ ចំណែកនៅខាងលិច ខេត្តខ្មែរដែលជាប់ព្រំដែនប្រទេសថៃ និយមចាយលុយបាត រូបិយវត្ថុរបស់ថៃ។ ដោយឡែក ខេត្តនិងរាជធានីខ្មែរដែលមិនជាប់ព្រំដែនប្រទេសដទៃ និយមចាយលុយដុល្លាររបស់អាមេរិក។ លុយដុល្លារត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុត នៅកម្ពុជា។ បើនិយាយឲ្យស្រួលស្ដាប់ ប្រជាពលរដ្ឋខ្មែរបាត់បង់ទំនុកចិត្តលើប្រាក់រៀល លែងសូវប្រើប្រាក់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិ ហើយងាកមកប្រើប្រាស់ប្រាក់ដុល្លារទៅវិញ។
បច្ចុប្បន្ន លុយរៀលត្រូវបានប្រើប្រាស់នៅក្នុងក្របខណ្ឌមានដែនកំណត់មួយចំនួន ដូចជាការបង់ពន្ធគ្រប់ប្រភេទជូនរដ្ឋ ការបើកប្រាក់បៀរវត្សមន្ដ្រីរាជការ ការទូទាត់ប្រាក់សេវាកម្មរបស់រដ្ឋ និងការទិញដូរក្នុងទំហំទឹកប្រាក់តូច នៅតាមទីផ្សារមួយចំនួន។ ប៉ុន្តែសម្រាប់ការកំណត់តម្លៃ ការទូទាត់ និងសន្សំ ភាគច្រើនលើសលុប គឺប្រើប្រាស់ជាលុយដុល្លារអាមេរិក។ ជាការពិតហើយថា គេអាចទូទាត់ជាប្រាក់រៀលបានដែរ បើទោះបីជាមានការកំណត់តម្លៃជាប្រាក់ដុល្លារអាមេរិកក៏ដោយ។ ប៉ុន្តែសេវាទូទាត់ជាប្រាក់រៀល អាចនឹងតម្រូវឲ្យគិតថ្លៃខ្ពស់ជាងបន្តិច។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានប្រកាសអំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងវិស័យធនាគារថា សេដ្ឋកិច្ចស្រុកខ្មែរ ឆ្នាំ២០២១ មានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីធ្លាក់ចុះកាលពីឆ្នាំ២០២០។ យ៉ាងណាក៏ដោយ បើតាមធនាគារជាតិនៃកម្ពុជា កម្រិតខ្ពស់នៃដុល្លារូបនីយកម្ម បានដាក់សម្ពាធលើការអនុវត្តនយោបាយរូបិយវត្ថុខ្មែរ។ ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញថា និន្នាការនៃការប្រើលុយដុល្លារនៅកម្ពុជា មិនមានការថយចុះទាល់តែសោះ បើទោះបីជាកម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយមានអត្រាអតិផរណាមិនខ្ពស់ហួសហេតុក៏ដោយ។
ជាការពិតហើយថា ការអនុញ្ញាតឲ្យចាយលុយដុល្លារយ៉ាងទូលំទូលាយបែបនេះអាចបញ្ចៀសមិនឲ្យកម្ពុជាត្រូវប្រឈមនឹងចលនាហូរចេញមូលធនទៅក្រៅប្រទេស និងជួយសម្រួលកម្ពុជាក្នុងការធ្វើសមាហរណកម្មក្នុងពាណិជ្ជកម្មអន្ដរជាតិ។ ប៉ុន្តែក្រៅពីគុណប្រយោជន៍ទាំងនេះ ការចាយលុយដុល្លារ ក៏អាចបង្កនូវផលវិបាកអវិជ្ជមានច្រើនផងដែរដល់សេដ្ឋកិច្ចខ្មែរ។
ដំបូងបង្អស់ ការប្រើប្រាស់ប្រាក់ដុល្លារ ឬដុល្លារូបនីយកម្ម នាំមកនូវការខាតបង់ចំណូល ដែលទទួលបានពីការបោះពុម្ពរូបិយវត្ថុជាតិ។ មានន័យថា កម្ពុជាត្រូវបាត់បង់សិទ្ធិលើការបោះពុម្ពក្រដាសប្រាក់។ ហើយការបាត់បង់សិទ្ធិលើការបោះពុម្ពក្រដាសប្រាក់នេះ មានន័យថា រដ្ឋបាត់បង់ចំណូល ដែលបានមកពីការបោះពុម្ពរូបិយវត្ថុ។ លើសពីនេះ ការប្រើប្រាស់ប្រាក់ដុល្លារ បានធ្វើឲ្យមានការរាំង
Informação
- Programa
- Canal
- Publicado15 de agosto de 2022 às 05:51 UTC
- Duração6 min
- ClassificaçãoPara todos