ជម្លោះអ៊ីស្រាអែលនិងអ៊ីរ៉ង់៖ ហេតុអ្វីប្រេងឡើងថ្លៃយ៉ាងគំហុក?

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តម្លៃប្រេងនៅទីផ្សារអន្តរជាតិ ពិសេសនៅប្រទេសអឺរ៉ុប បានហក់ឡើងថ្លៃខ្ពស់មួយរំពេច បន្ទាប់ពី   អ៊ីស្រាអែល បើកការវាយប្រហារយ៉ាងដំណំទៅលើមូលដ្ឋានយោធានិងនុយក្លេអ៊ែរអ៊ីរ៉ង់។ តែកងទ័ពអ៊ីស្រាអែលមិនទាន់បានវាយប្រហារទៅលើកន្លែងផលិតប្រេងអ៊ីរ៉ង់ ឬយកមូលដ្ឋានចម្រាញ់ប្រេងរបស់អ៊ីរ៉ង់ជាផ្ទាំងស៊ីបនោះទេ។ ចុះហេតុអ្វី​តម្លៃប្រេងហក់ឡើងថ្លៃយ៉ាងគំហុក? ​

តម្លៃប្រេង ដែលកំពុងតែកើនឡើងស្រាប់ ព្រោះតែភាពមិនប្រាកដប្រាជានៅលើទីផ្សារអន្តរជាតិ រួមនិងក្តីព្រួយបារម្ភដែលដរចេញពីរនាំងពន្ធគយដ៏ខ្ពស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយស្រាប់តែអ៊ីស្រាអែល​វាយប្រហារលើអ៊ីរង់ ក៏កាន់តែបន្ថែមទម្ងន់ នាំឲ្យប្រេងឡើងថ្លៃមួយកម្រិតទៀត។ ដូច្នេះ មូលហេតុនៃ​ការឡើងថ្លៃប្រេង នៅពេលនេះ គេអាចពន្យល់បានយ៉ាងងាយថា មកពីទំនាស់ភូមិសាស្ត្រនយោបាយ នៅតំបន់មជ្ឈិមបូព៌ា ដែលកើតឡើងព្រោះតែការប៉ះទង្គិចប្រដាប់អាវុធរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។

គ្រាន់តែមួយរំពេចសោះ ប្រេងហក់ឡើងពីរង្វង់ ៦០-៦៥ ដុល្លារ ដល់ទៅរង្វង់ ៧០-៧៥ដុល្លារ ក្នុងមួយធុងបារិល  ពោលគឺឡើងពី១០ ទៅ១៣%ឯណោះ គិតនៅថ្ងៃសុក្រទី១៣មិថុនា។ ប្រសិនបើប្រៀបធៀប ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់លើកនេះ  ជំរុញឲ្យតម្លៃប្រេងហក់ឡើងថ្លៃខ្ពស់ជាងពីការបាញ់ប្លោងដាក់គ្នារវាងប្រទេសទាំង២ ក្នុងខែតុលា ឆ្នាំ២០២៤ នោះទៅទៀត។ ការឡើងថ្លៃប្រេងភ្លាមភ្លែតនេះ ក៏មានការរួម​ចំណែកពីភាពចលាចល​របស់ក្រុម​អ្នកវិនិយោទុន និងអ្នកលេងទីផ្សារភាគហ៊ុន ដែរ។

គួរសង្កត់ធ្ងន់​ថា ក្នុង​ការវាយប្រហារនៅថ្ងៃសុក្រទី១៣មិថុនា កងទ័ព​អ៊ីស្រាអែលបាញ់សម្រុកតែទៅលើមូលដ្ឋានយោធានិងនុយក្លេអ៊ែរអ៊ីរ៉ង់តែប៉ុណ្ណោះ តែអ៊ីស្រាអែលមិនទាន់បាយវាយប្រហារទៅលើមូលដ្ឋានចម្រាញ់និងផលិតប្រេងអ៊ីរ៉ង់នៅឡើយទេ​។ អ្នកជំនាញប៉ាន់ប្រមាណថា ប្រសិន​បើអ៊ីស្រាអែលកំណត់ផ្ទាំងស៊ីបលើកន្លែងផលិតប្រេងអ៊ីរ៉ង់ គឺតម្លៃប្រេងច្បាស់ជាហក់ឡើងខ្ពស់ជាង​នេះឆ្ងាយណាស់​ ឬ ក្នុងរយៈពេលខ្លីភ្លាមៗ ប្រេងអាចនឹង​ឡើងដល់ ៨០ដុល្លារ ​​ក្នុងធុងបារិល​ ក៏អាចថាបាន។ នេះបើតាមអ្នកជំនាញនៃមជ្ឈមណ្ឌស្រាវជ្រាវ​ហិរញ្ញវត្ថុ Capital Economics នៅទីក្រុង​ឡុងដ៍​។

សំណួរសួរថា តើប្រេងអាចបន្តឡើងថ្លៃដល់ពេលណា?

ចម្លើយភ្លាមៗ គឺថា នេះវាអាស្រ័យនឹងការអូសបន្លាយជម្លោះ តើវាអាចនៅយូរកម្រិតណា? តែចូរកុំភ្លេចថា ការនាំចេញប្រេងពីតំបន់ដើមបូព៌ាកំពុងតែជួបឧបសគ្គរាំងស្ទះ និងបង្កក្តីបារម្ភ ជាខ្លាំង។ ឧបសគ្គនិងក្តីបារម្ភ ពីព្រោះថា អ៊ីរ៉ង់ ជាប្រទេសផលិតប្រេងដ៏សំខាន់មួយ ដែលអាចផលិតប្រេង ចំនួន ៣,៣ លានបារិល​ក្នុងមួយ​ថ្ងៃ ហើយអ៊ីរ៉ង់ក៏​ត្រូវអ្នកជំនាញចាត់ទុកថាជាប្រទេសនាំចេញប្រេងដ៏សំខាន់ក្នុងចំណោម ១០ ប្រទេសនៅលើពិភពលោក។

ម្យ៉ាងទៀត ប្រសិនបើអ៊ីរ៉ង់បិទខ្ទប់ច្រក​ដឹកប្រេងអន្តរជាតិដែល​ខ្លួន​​គ្រប់​គ្រង​ ជាពិសេស​  ច្រកសមុទ្រ ​ Ormuz (Hormuz) នោះគឺជាសុបិនអាក្រក់ធំណាស់​។ ដ្បិតថា ច្រកដឹកប្រេង Ormuz នេះ ជាប្រភពចរាចរណ៍ប្រេង ប្រមាណជា ២០% នៃទីផ្សារប្រេងលើពិភពលោក។ ពោលគឺនាវាអាចដឹកប្រេងចេញចូលច្រកនេះ ចំនួន ២០ លានធុងបារិល​ ក្នុងមួយថ្ងៃៗ។ ប្រសិនបើអ៊ីរ៉ងបិទច្រកនេះពិត​មែន នោះតម្លៃប្រេងអាចនឹងហក់កក់ពពក ដោយត្រូវ​បូក ២០ដុល្លារ បន្ថែមទៀត​ទៅលើ​តម្លៃ​ដ៏​ខ្ពស់​សព្វថ្ងៃ​។ នេះបើតាមអ្នកជំនាញវាយតម្លៃហានិភ័យក្នុងវិស័យប្រេង។

តើនរណាអាចនឹងដើរតួសម្របសម្រួលបាន?

អ្នកជំនាញប្រមើលឃើញថា ស្ថានការណ៍ដ៏លំបាក​នេះ​អាចនឹងធូរស្រាលវិញ ប្រសិនបើ អ៊ីរ៉ង់និងសហរដ្ឋអាមេរិក អាចរកឃើញកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងសំណុំរឿងនុយក្លេអ៊ែរ។ ប្រទេសទាំង២គ្រោ​ងនឹងត្រូវ​ជួបចរចាគ្នាជាថ្មី នៅប្រទេសអូរម៉ង់ នាថ្ងៃអាទិត្យ ទី១៥មិថុនា ខាងមុខនេះ។ ផ្ទុយទៅវិញ ប្រសិនបើគ្មានកិច្ចព្រមព្រៀងទេ វ៉ាស៊ីនតោននៅតែដាក់សម្ពាធសង្កត់ក​ តេហេរ៉ង់ កាន់តែខ្លាំង ហើយការនាំចេញប្រេងរបស់អ៊ីរ៉ង់អាចនឹងធ្លាក់ចុះ។ ទោះជា​ម្តេចក្តី​ ប្រទេសចិននៅតែបន្តជួយនាំចេញប្រេងអ៊ីរ៉ង់ គឺតាមរយៈការជួយទិញប្រេងពី​អ៊ីរ៉ង់ ក្នុងមួយថ្ងៃ ពី៥សែន ទៅ១លានបារិល។ នេះបើតាមអ្នកជំនាញ Bjarne Schieldrop នៃមជ្ឈមណ្ឌលស្រាវជ្រាវ SEB ដោយបញ្ជាក់ទៀតថា ចិនជាអ្នកនាំចូលប្រេងលំដាប់ទី១ ពី​អ៊ីរ៉ង់ ហើយប៉េកាំង ក៏នឹងនៅតែបន្តទិញប្រេងអ៊ីរ៉ង់តទៀត។

តើប្រទេសណាអាចនឹងកេងចំណេញពីស្ថានភាពប្រេងឡើងថ្លៃ​នេះ?

ក្នុងករណីផលិតកម្មប្រេងរបស់អ៊ីរ៉ង់ធ្លាក់ចុះ ប្រទ

Para ouvir os episódios explícitos, inicie sessão.

Mantenha-se atualizado sobre este programa

Inicie sessão ou efetue o registo para seguir programas, guardar episódios e obter as atualizações mais recentes.

Selecione um país ou uma região

África, Médio Oriente e Índia

Ásia‑Pacífico

Europa

América Latina e Caraíbas

Estados Unidos e Canadá