ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. -7 H

    តើជម្លោះខ្មែរ-ថៃ នឹងវិវត្តទៅជាយ៉ាងណាប្រសិនប្រទេសទាំង២ ឈានដល់ការទម្លាក់កម្រិតការទូត?

    លោក ភូមិថាំ វីឆាយ៉ាឆ័យ នាយករដ្ឋមន្ត្រីថៃស្តីទី បានថ្លែងប្រាប់កាសែតថៃនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ថា ថៃនឹងកោះហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំកម្ពុជាទៅប្រទេសវិញ ប្រសិនបើថៃរកឃើញថា  កម្ពុជា​បាន​បង្កប់មីនប្រឆាំងមនុស្ស ដែលធ្វើឲ្យទាហានថៃ ៣នាក់ រងរបួសកាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ។ អ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិនានាមើលឃើញថាជម្លោះរវាងខ្មែរ និងថៃ នឹងឈានដល់ដំណាក់កាលមួយធ្ងន់ធ្ងរ ប្រសិនបើថៃកោះហៅឯកអគ្គរាជទូតរបស់ខ្លួនទៅប្រទេសវិញ។ ដោយឡែក កម្ពុជាក៏អាចមានលទ្ធភាពកំដរនយោបាយថៃបានដែរ រហូតថៃទទួលស្គាល់កំហុសរបស់ខ្លួន។

    13 min
  2. -1 DIA

    តើមានភាពចាំបាច់ទេក្នុងការធ្វើសមាជប្រជាពលរដ្ឋជុំវិញច្បាប់ដកសញ្ជាតិខ្មែរ?

    ក្រុម​ប្រឹ​ក្សា​ជាតិ​តស៊ូ​ បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ទី​២០ ​ខែ​កក្កដា ​ឆ្នាំ​២០២៥ ​ទូល​ថ្វាយ​ព្រះមហា​ក្សត្រ ​ដើម្បី​កោះ​សមាជ​ប្រជា​ពលរដ្ឋ​ ដោយ​អះ​អាង​ថា ​កាលៈ​ទេសៈ​ នេះ​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​សួរ​យោ​បល់​ពី​ប្រជា​ពលរដ្ឋ​ នៅ​ពេល​ដែល​រដ្ឋាភិ​បាល ​និង​សភា​ទាំង​ពីរ​ថ្នាក់​ បាន​ឯក​ភាព​គ្នា​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ពី​ពល​រដ្ឋ​ខ្មែរ​ បើ​រក​ឃើញ​ថា​ អ្នក​នោះ​ក្បត់​ជាតិ​។​ តើ​មាន​ភាព​ចាំ​បាច់​ទេ​ក្នុង​ការ​កោះ​សមាជ​ប្រជា​ពល​រដ្ឋ​ដើម្បី​សួរ​យោបល់​លើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​?

    10 min
  3. -2 DIAS

    អ្នកឃ្លាំមើលថា ប្រសិទ្ធភាពបង្ក្រាបបទល្មើសឆបោកអនឡាញ អាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល

    គិតត្រឹមមួយសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានដុតដៃដុតជើង បង្ក្រាបបទល្មើសឆបោកអនឡាញនៅទូទាំងប្រទេស ដោយភាពស្វាហាប់។ លទ្ធផលចុងក្រោយនេះ មានមនុស្សរហូតដល់ជាង២ពាន់នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងបទល្មើសឆបោកអនឡាញ។ អ្នកឃ្លាំមើលសង្គម បានសាទរចំពោះវិធានការដ៏ក្តៅគគុករបស់រដ្ឋាភិបាលពេលនេះ តែពួកគេបារម្ភថា វិធានការនេះអាចធ្វើឡើងតែមួយភ្លើងចំបើង។ បើតាមក្រុមអ្នកឃ្លាំមើល ប្រសិទ្ធភាពនិងនិរន្តភាពនៃការបង្ក្រាបទល្មើសឆបោកអនឡាញនៅកម្ពុជា អាចធ្វើទៅបាន គឺអាស្រ័យថារដ្ឋាភិបាលមានឆន្ទៈមោះមុតកម្រិតណា។

    13 min
  4. -5 DIAS

    តើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនឹងជួយអ្វីខ្លះដល់កម្ពុជា?

    ប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបានធ្វើសកម្មភាពបង្ក្រាបក្រុមឆបោកអនឡាញយ៉ាងក្តៅគគុកនៅទូទាំងប្រទេស។ រយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសឆបោកអនឡាញបានជាង១០កន្លែង ដែលស្ថិតនៅក្នុង ខេត្តព្រះសីហនុ កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ អ្នកតាមដានសង្គមនានាបានមើលឃើញថាយុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញដ៏ក្តៅគគុកនេះ គឺជាការបង្ហាញនូវឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាល ដើម្បីរក្សាបានសន្តិសុខជូនប្រជាជន និងជាការជួយលើកមុខមាត់ប្រទេសកម្ពុជាផងដែរ។

    13 min
  5. -6 DIAS

    តើនរណាខ្លះជាគោលដៅនៃការដកហូតសញ្ជាតិ ក្រោយច្បាប់ថ្មីចេញ?

    លោក​ ហ៊ុន​ សែន បាន​ថ្លែ​ង​នៅក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធ​សភា ​កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា​ថា ​ច្បាប់​ដក​សញ្ជាតិ​មិន​មែន​ចេះ​តែ​យក​ទៅ​អនុវត្ត​ដក​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​ដោយ​ងាយៗ​នោះ​ឡើយ​ ពោល​ទាល់​តែ​អ្នក​នោះ​ត្រូវ​បាន​រក​ឃើញ​ថា​«ក្បត់​ជាតិ»​។​ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ បាន​លើក​ឧទាហរណ៍​ពី​ជន​ជាតិ​ថៃ ​ដែល​មាន​សញ្ជាតិ​ខ្មែរ​ ហើយ​ថា​បើ​ពួកគេ​ផ្តល់​លុយ​ឲ្យ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​កម្ពុជា​ អ្នក​នោះ​ត្រូវ​ចាត់​ទុក​ថា​ជា​ជន​ក្បត់​ជាតិ​ ដែល​ត្រូវ​តែ​ដក​សញ្ជាតិ​ខ្មែរ​មក​វិញ​។ ​តាម​អតីត​នាយក​រដ្ឋ​មន្ត្រី​រូបនេះ​ កម្ពុជា​បាន​ផ្តល់សញ្ជាតិ​ខ្មែរ​ឲ្យ​ទៅ​ជន​បរទេស​រាប់​សិប​សញ្ជាតិ​ តែ​កម្ពុជា​មិន​អាច​ដក​សញ្ជាតិ​ពី​ពួកគេ​បាន​ទេ​ បើ​គ្មាន​ច្បាប់​ដក​សញ្ជាតិ​។​ តើ​ន​រណា​ខ្លះ​ជា​គោល​ដៅ​នៃ​ការ​ដក​ហូត​សញ្ជាតិ ​ក្រោយ​ច្បាប់​ថ្មី​ចេញ​?

    12 min
  6. 15/07

    តើមានភាពចាំបាច់ឬទេ ដែលកម្ពុជាដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦?

    នៅក្នុងពិធីអប​អរ​ខួប ៣២ឆ្នាំ នៃកំណើតកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈថាច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលខកខានអនុវត្តអស់រយៈពេល ២០ឆ្នាំមកហើយនោះ នឹងត្រូវដាក់ឲ្យអនុវត្តឡើងវិញនៅឆ្នាំ២០២៦ ខាងមុខ។ ទាក់ទងទៅនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ អ្នកតាមដានសង្គម និងនយោបាយនានាបានសម្តែងនូវការគាំទ្រ និងលើកជាយោបល់ថា ការដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ សមស្របទៅនឹងកាលៈទេសៈមួយ ដែលកម្ពុជារងការឈ្លានពានអធិបតេយ្យភាពពីប្រទេសជិតខាង។

    11 min
  7. 14/07

    តើកម្ពុជា និងថៃ គួរថយម្នាក់មួយជំហានដើម្បីបើកព្រំដែនឲ្យដូចដើមវិញ?

    ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ចន្ទ​ទី១៤ ខែ​កក្កដា​ បាន​ដាក់​លក្ខ​ខណ្ឌ​៣​ចំណុច​ទៅ​ភាគី​ថៃ​ ប្រសិន​បើ​ថៃ​ចង់​បើក​ព្រំ​ដែន​ឡើង​វិញ​។​ កម្ពុជា​ទាម​ទារ​ឲ្យថៃ​បើក​ព្រំដែន​ជា​មុន​សិន​ ដោយ​បើក​គ្រប់​ច្រក​ គ្រប់​ចំណុច​ទាំង​អស់​ឲ្យ​ដូច​មុន​ថ្ងៃ​ទី​៧ ​ខែ​មិថុនា​។​ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ថ្លែង​ថា ​៥ម៉ោង​ក្រោយថៃ​បើកព្រំដែន​ កម្ពុជា​នឹង​បើក​ព្រំដែន​ឡើង​វិញដែរ​។​ តែ​ភាគី​ថៃ​កន្លង​មក​នេះ ​ធ្លាប់​បាន​ទាម​ទារ​ឲ្យ​មាន​ការ​បើក​ច្រក​ព្រំ​ដែន​ ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ដំណាល​គ្នា ​ទាំង​ថៃ ​និង​កម្ពុជា​។​ តើ​កម្ពុជា ​និង​ថៃ ​គួរ​ថយ​ម្នាក់​មួយ​ជំហាន​ដើម្បី​បើក​ព្រំ​ដែន​ឲ្យ​ដូច​ដើម​វិញ​ឬ​ទេ​?

    11 min
  8. 13/07

    តើអាចមានដំណោះស្រាយបែបណា ប្រសិនបើ ចិនចូលខ្លួនធ្វើជាអាជ្ញាកណ្តាលក្នុងជម្លោះព្រំដែនកម្ពុ

    សារ​ព័ត៌​មាន ស៊ីស៊ីថាមស៍ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ថា ​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​ ១០ ​ខែ​កក្កដា​ ឆ្នាំ​២០២៥ ពី​ការ​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​អ្នក​សម្រប​សម្រួល ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា ​និង​ថៃ ដើម្បី​រក្សា​សន្តិភាព និង ស្ថេរភាព​ក្នុង​តំបន់ ក្នុង​នាម​ជា​មិត្ត​របស់​ចិន​។ តាម ស៊ីស៊ីថាមស៍ ​បំណង​របស់​ចិន ​ស្តែង​ចេញ​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ រវាង​ លោក វ៉ាង យី ប្រមុខ​ការ​ទូត​ចិន ជាមួយ​ លោក​ ប្រាក់ ​សុខុន​ ប្រមុខ​ការ​ទូត​កម្ពុជា ​និង​លោក ម៉ារីស សាង៉ាមពុងសា ​ប្រមុខ​ការ​ទូត​ថៃ​ នៅ​ប្រទេស​ម៉ាឡេស៊ី។​ ​ តើ​ជម្លោះ​ព្រំ​ដែន​កម្ពុជា ​និង​ថៃ​ នឹង​ទទួល​បាន​ដំ​ណោះ​ស្រាយ​បែប​ណា ​ប្រ​សិន​បើ ​ចិនចូលខ្លួនមក​ធ្វើ​ជា​អាជ្ញា​កណ្តាល​ក្នុង​ជម្លោះ​មួយនេះ​?

    10 min

Sobre

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Mais de RFI ខេមរភាសា / RFI Khmer

Talvez também goste

Para ouvir os episódios explícitos, inicie sessão.

Mantenha-se atualizado sobre este programa

Inicie sessão ou efetue o registo para seguir programas, guardar episódios e obter as atualizações mais recentes.

Selecione um país ou uma região

África, Médio Oriente e Índia

Ásia‑Pacífico

Europa

América Latina e Caraíbas

Estados Unidos e Canadá