«ទោសមួយចូលទៅ រលាយបុណ្យអស់» Faute impardonnable

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

វិធានការណាមួយ​ដែល​រលូន​ពី​ដើម​ដល់​ចប់ គឺ​ប្រៀប​បាន​ទៅនឹង​បុណ្យ​ដែល​បុគ្គល​កសាង​បាន​ល្អ នឹង​ត្រូវ​ទទួល​ផល​ល្អ​ពេញ​​បរិបូណ៌​។ រីឯ​អំពើ​ណាមួយ​ដែល​ខ្ទាស់​បុណ្យ​ធ្វើ​ឱ្យ​កំពប់​ គេគប្បី​ចៀសវាង​ប្រព្រឹត្ត​អំពើ​នោះ។ ព្រឹត្តបត្រ«ខ្ញុំ​និយាយពីរភាសា» នា​​ថ្ងៃព្រហស្បតិ៍ ទី​២៣ ខែកក្កដា ឆ្នាំ២០២០ បណ្ឌិត ឆាយ ហុកផេង  នឹង​បរិយាយ​អំពី​«បុណ្យ​មួយ​សំពៅ ទោស​មួយ​ចូល​ទៅ រលាយសូន្យ​សុង​»។

ពាក្យថា ធ្វើ​គុណ​បាន​ទោស ឬថា ធ្វើ​បុណ្យ​មួយ​សំពៅ​ ទោស​មួយ​ចូល​ទៅ​រលាយ​សូន្យ​សុង។ ពាក្យស្លោក​ទាំងនេះ អាច​យក​មក​ឆ្លុះ​បង្ហាញ​អំពើ​ល្អ​ ឬ​មិន​សមគួរ​ក្នុង​វិធានការ​ទប់​ស្កាត់​នឹង​មេរោគ​កូវីដ​១៩​​បាន​ដែរឬទេ? ប្រសិន​បើ​យើង​យក​ចំណុច​មួយ​ពាក់​ព័ន្ធ​នឹង​អ្នក​ដំណើរ​តាម​យន្ត​ហោះ​មក​ចុះ​ចត​ក្នុង​ប្រទេស​យើង​ ក្នុង​ចំណោម​អ្នក​ដំណើរមាន​លាយ​ឡំ​គ្នា​រវាង​ជន​ជាតិ​ច្រើន​ប្រទេស​ច្រើន​ទ្វីប​តាម​រយៈ​ចំណុច​ប្រមូល​ផ្តុំ​អ្នក​ដំណើរ​ទាំងឡាយ​​ដើម្បីឆ្ពោះ​មក​ទីដៅ​ចុងក្រោយ​ គឺរាជធានាភ្នំពេញ។​

Les mesures de contrôle sanitaire dans les aéroports sont comparables aux contrôles de sécurité des voyageurs face à la menace du terrorisme. L'on ne peut que saluer le professionnalisme des travailleurs en uniforme et en blouse blanche. Cela d'autant que la prise de conscience du risque de la pandémie n'est plus à démontrer dans des pays concernés. Personnellement, après avoir essuyé le refus d'embarquement à l'aéroport Charles de Gaulle le 29 mars dernier par Thaï Airways qui n'accepte que les voyageurs Thaïs, le 18 juillet écoulé, la situation sanitaire planétaire devenant plus propice aux voyages, je suis donc partis de Paris à Phnom-Penh via Taipei.

នៅក្នុង​យន្ត​ហោះ​ អ្នក​ដំណើរ​លែង​អង្គុយ​ស្អិត​ជាប់​គ្នា​ដូច​កាលពីមុន​ទៀត​ហើយ។ ដើម្បីការពារ​ជំងឺ​ឆ្លង​កូវីដ​ គេទុក​ចន្លោះ​កៅអី​ឱ្យ​នៅទំនេរ។ ម្យ៉ាងទៀត ខ្ញុំ​សង្កេត​ឃើញ​មានមនុស្ស​តិច​ណាស់​ក្នុង​យន្ត​ហោះ​ ពោល​គឺ​ចំនួន​១ភាគ​៣នៃ​ចំនួន​ទេសចរ​ពី​កាលមុន​កូវីដ ហើយ​ម្នាក់​ៗ​ពាក់​ម៉ាស់​រៀងៗខ្លួន​ ធ្វើ​ឱ្យ​មាន​ភាព​កក់ក្តៅ​ទៅវិញទៅមក​​ ដោយ​យល់​ឃើញថា ទាំងអស់​គ្នា​រួម​សាមគ្គី​ទប់​ស្កាត់​កូវីដ​១៩​ ពិត​ប្រាកដមែន។​

Le transfert effectué à Taipei s'est déroulé avec ordre et méthode. Les voyageurs sont accueillis pour être accompagnés par les gens en uniforme de la Compagnie EVA du point de sortie d'avion jusqu'au point d'embarquement pour Phnom-Penh. Plus question de flâner dans les boutiques duty free afin d'éviter toute sorte d'échange et de contact.

ចុះពី​យន្ត​ហោះ​មក​ដល់​ភ្នំពេញ​ភ្លាម​ គេ​ឃើញ​មាន​សណ្តាប់​ធ្នាប់​គួរ​សម​ដែរ ក្នុង​ការ​ពិនិត្យ​ទិដ្ឋាការ និង លិខិតឆ្លង​ដែន ដែល​ត្រូវ​ដក​ហូត​ទុក​មួយ​រយៈ​។ រី​ឯ​ការ​បំពេញ​បែបបទ​ពិនិត្យ​សុខភាព​ត្បាល់​សំឡី​ក្នុង​រន្ធ​ច្រមុះ​ និង​រុក​ចូល​ក្នុង​បំពង់​ក ក៏ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ទោះបី​ពុំ​មាន​ការ​គោរព​ចន្លោះ​មួយ​ម៉ែត្រ​រវាង​អ្នក​ដែល​ឈរ​ចាំ​វេន​រៀង​ៗ​ខ្លួន​ក្តី ក៏​នៅ​ទីនេះ​ មិនមែន​ក្នុង​បន្ទប់​តូច​មួយ​ឯណា​ គឺជា​សាល​នៃព្រលាន​យន្ត​ហោះ រាប់ពាន់​ម៉ែត្រ​ការ៉េ​ ហើយ​ម្នាក់ៗ​ក៏​នៅ​រក្សា​ម៉ាស់​ជាប់​នឹង​មុខ​ផងទៀត។​

Après les prélèvements aux fins d'analyse PCR notamment, nous sommes invités à monter dans le bus après avoir récupéré nos valises sur le tapis roulant. Première surprise, le chauffeur de bus entasse les valises dans le couloir de circulation au lieu de les laisser dans la soute à bagages. Et pour cause, le bus dans lequel je suis monté est un bus de transport commun, pas le bus de voyage munis d'emplacement de stockage de valises. Première fausse note donc. Cela est d'autant plus grave que certains voyageurs sont complètement encerclés par les grosses valises. En cas de pépin, ils ne peuvent les enjamber ou les déplacer car chaque valise pèse de 15 à 20 kgs chacune.

អ្វីដែល​គួរ​ឱ្យ​ស្តាយ​បំផុត គឺ​គេ​ផ្ញុក​អ្នក​ដំណើរ​ឱ្យ​អង្គុយ​ត្បៀត​ប៉ះគ្នា​លែង​គោរព​របាំង​ការ​ពារ​ គឺ​លែង​ទុក​ចន្លោះ​កៅអី​មួយ​រវាង​អ្នក​ដំណើរ​ពីរនាក់​ដូចកាល​នៅ​ក្នុង​យន្ត​ហោះ​ទៀត​ហើយ។ ដោយ​ឃើញ​ទិដ្ឋភាព​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃវិធានការ​ដ៏​រលូន​ពីដើមទីដើម្បីទប់​ស្កាត់​មេរោគ ខ្ញុំ​ក៏​ប្រាប់​អ្នក​បើក​ឡាន​ Bus ថា​ឱ្យ​ឈប់​បញ្ចូល​មនុស្ស​មកទៀត​ ទុក​កន្លែង​ឱ្យ​នៅ​ទំនេរ​ខ្លះ​ផង ខ្លាច​មាន​ការ​ឆ្លង​មេរោគ​ក្នុង​ទីន្លែង​ហ៊ុំ​ជិត​បិទបាំង​ដោយ​កញ្ចក់ ដូចនៅក្នុង​ Bus បែបនេះ។​ គាត់​ឆ្លើយ​ថា ត្រូវតែ​ដាក់​មនុស្ស​បំពេញ​គ្រប់​កៅអី​ នេះគឺជា​បញ្ជា​របស់​គ្រូពេទ្យ​។ លុះ​បា​នបង្ហាញ​អង្គហេតុ​ចំពោះ​លោក​វេជ្ជបណ្ឌិត​រួច​ហើយ លោក​នៅតែ​ចចេស​ថា​ត្រូវ​តែ​បន្ថែម​អ្នក​ដំណើរ​ឱ្យ​ពេញ​ Bus កុំ​ឱ្យ​ខាត​ពេល​ ត្បិតអី​គ្មាន​ Busច្រើន​ដឹក​ជញ្ជូន​ទេ។ ខ្ញុំ​ក៏​ប្រាប់​លោក​វេជ្ជបណ្ឌិត​វិញ​ថា គួរ​ណាស់​តែ​ឱ្យ​អ្នក​ដំណើរ​ខាត​ពេល​ចាំ​១ម៉ោង​ ២ម៉ោង​ ជាជាង​ប្រញាប់​ញាត់​មនុស្ស​ឱ្យ​ឆាប់​ឆ្លង​រោគ​ ឱ្យ​ឆាប់​ស្លាប់​ឬយ៉ាងណា? គាត់​បែរ​ជា​តប​មកវិញ ថា​បើ​ខ្ញុំ​ចង់​ជិះ​ឡាន​ទូលាយ​ គ្មាន​មធ្យោបាយ​ទេ។ ចម្លើយ​នេះ​កែច្នៃ​ដើម​ហេតុ​នៃការ​តវ៉ា​របស់ខ្ញុំ ដើម្បីរក្សា​ភាព​រលូន​នៃ​វិធានការ​ទប់​ស្កាត់​កូវីដ​ឱ្យ​ក្លាយ​ជាការ

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada