ជម្រើសម្ហូបអាហារមានសារៈសំខាន់ណាស់សម្រាប់សុខភាព។ ពេលម៉ោងទទួលទានអាហារក៏សំខាន់ដែរ។ តើអ្នកដឹងទេ ថាម៉ោងទទួលទានអាហារ អាចជះឥទ្ធិពលអាក្រក់ដល់សុខភាព? អ្នកវិទ្យាសាស្ត្រផ្តល់សេចក្តីបំភ្លឺថាហេតុអ្វីត្រូវឆាប់ទទួលទានអាហារល្ងាច។
មនុស្សភាគច្រើនប្រុងប្រយ័ត្នខ្លាំងណាស់នៅពេលហូបចុកម្តងៗ។ មិនហ៊ានហូបនេះ តមអាហារនោះ ឬសុខចិត្តអត់ផងក៏មាន ដើម្បីរក្សារាង និងក្នុងបំណងថែរក្សាសុខភាពឱ្យបានល្អ។ ការហូបចុកពិតជាសំខាន់មែនហើយ ប៉ុន្តែពេលម៉ោងទទួលទានអាហារក៏សំខាន់ខ្លាំងដែរ ជាពិសេសអាហារពេលល្ងាចតែម្តង។ លោកអ្នកប្រាកដជាធ្លាប់ឮសេចក្តីណែនាំរបស់គ្រូពេទ្យ កុំឱ្យទទួលទានអាហារច្រើននៅល្ងាច និង ឆាប់ទទួលទានអាហារពេលល្ងាច ហើយមែនទេ?
ហេតុអ្វីត្រូវឆាប់ទទួលទានអាហារពេលល្ងាច?
គុណប្រយោជន៍មួយក្នុងចំណោមគុណប្រយោជន៍ជាច្រើននៃការឆាប់ទទួលទានអាហារល្ងាច គឺជួយសម្រួលដំណេក នៅពេលយប់។ នៅពេលបរិភោគអាហារពេលល្ងាច យប់ខ្លាំងពេក អ្នកនឹងរុញពន្យឺតពេលម៉ោងចូលសំរាន្ត និងរារាំងយន្តការរំលាយអាហារ។ នៅពេលក្រពះកំពុងកិនរំលាយអាហារ ខ្លួនប្រាណនឹងឡើងកម្តៅ។ ការឡើងកម្តៅសីតុណ្ហភាព ជាកត្តាមួយនាំឱ្យរំខានដល់ដំណើរងោយងុយ។ ដើម្បីមានអារម្មណ៍ងុយគេង និងអាចសំរាន្តលក់ស្រួល សីតុណ្ហភាពខ្លួនប្រាណត្រូវចុះត្រជាក់ជាងពេលធម្មតាបន្តិច។
ម្យ៉ាងទៀត ប្រសិនបើអ្នកមានបញ្ហាក្រពះ ឧស្សាហ៍ភើ ច្រាលឡើងជាតិអាស៊ីតផង នោះអ្នកត្រូវតែទទួលទានអាហារល្ងាចឱ្យបានយ៉ាងហោចបីម៉ោងមុនចូលសំរាន្តទើបល្អ។ ការទទួលទានអាហារល្ងាចច្រើនពេក បូកផ្សំនឹងអាហារសម្បូរទៅដោយជាតិខ្លាញ់ច្រើនទៀត នោះក្រពះច្បាស់ជាត្រូវពេលវេលាច្រើនសម្រាប់រំលាយ។ គ្រោះហានិភ័យកើតរោគច្រាលទឹកអាស៊ីត នឹងកើនឡើង ព្រោះការទំរេតខ្លួនដេក ក្រោយបាយហើយភ្លាម ជាពិសេសបើដេកផ្អៀងទៅខាងស្តាំ ប្រៀបដូចជាផ្កាប់ក្រពះចាក់អាហារឱ្យចេញមកវិញ។ អ៊ីចឹងហើយបានជាមានអាការៈឡើងច្រាលអាស៊ីត និងរលាកក្រពះ។
ជាងនេះទៅទៀត បើតាមអ្នកស្រាវជ្រាវ ការឆាប់ទទួលទានអាហារពេលល្ងាច អាចជាឱកាសអត់អាហារបានយូរម៉ោង គ្រប់គ្រាន់ល្អសម្រាប់សុខភាព។ ការអត់អាហារ យ៉ាងហោច១២ម៉ោងជាប់គ្នា ឬច្រើនជាងនេះ អាចជះឥទ្ធិពលវិជ្ជមាន ដល់ប្រព័ន្ធមេតាបូលិក ជាពិសេសមេតាបូលិកខាងចាត់ចែងជាតិស្ករ និងសម្ពាធឈាម។ អត់អាហាររយៈពេលវែងជាអន្ទាក់ចងភ្ជាប់នាំទៅរកការជួយបញ្ចុះហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
ទម្លាប់ល្អនេះអាចជួយកាត់បន្ថយគ្រោះកើតជំងឺសរសៃឈាមបេះដូងទៀត។ បើតាមការសិក្សាថ្មី ដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្របារាំង អ្នកដែលបរិភោគអាហារល្ងាចនៅក្រោយម៉ោង៩យប់ មានហានិភ័យកើតជំងឺសរសៃឈាមបេះដូង ២៨%លើសអ្នកដែលទទួលទានអាហារល្ងាចនៅមុនម៉ោង៨ល្ងាច។ ភាពខុសគ្នាមានកាន់តែច្បាស់ខ្លាំងសម្រាប់ស្ត្រីភេទ។ ឆាប់បាយល្ងាច ទំនងអាចចូលរួមចំណែកជួយគ្រប់គ្រងទម្ងន់មិនឱ្យឡើងគីឡូបានទៀតផង។
តើត្រូវទទួលទានអាហារល្ងាចនៅម៉ោងប៉ុន្មាន ដែលល្អបំផុតនោះ ?
សរីរាង្គកាយមនុស្សធ្វើសកម្មភាពបំប្លែងអាហារមិនដូចគ្នាទេ រវាងអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច។ មានន័យថា អាហារមួយចានក្នុងបរិមាណនិងគុណភាពដូចគ្នា តែទទួលទានខុសពេលម៉ោងគ្នា ជាបាយថ្ងៃត្រង់និងបាយល្ងាច នឹងជះឥទ្ធិពលទៅលើសុខភាពខុសគ្នាស្រលះ ជាពិសេសការបំប្លែងជាតិស្ករ។ សកម្មភាពធ្វើមេតាបូលិករបស់សរីរាង្គកាយ មានសក្តិសិទ្ធភាព ធ្លាក់ចុះទៅតាមពេលវេលា។ ឧទាហរណ៍ ការចាត់ចែងបំប្លែងអត្រាជាតិស្ករក្នុងឈាម បានល្អ ប្រកបដោយប្រសិទ្ធភាពខ្លាំងនៅពេលព្រឹក ជាងនៅពេលល្ងាច និងជាងនៅពេលយប់ ដែលអរមូនមេឡាតូនីន ចាប់ផ្តើមចេញសាយភាព ពោលគឺយើងចាប់ផ្តើមងងុយគេង។ គ្មានការបំប្លែង គ្មានសកម្មភាពមេតាបូលិកត្រឹមត្រូវ ខ្លាញ់នឹងកកស្តុកក្នុងពោះ។ នេះបើតាមកា
المعلومات
- البرنامج
- قناة
- معدل البثيتم التحديث أسبوعيًا
- تاريخ النشر٢٤ يوليو ٢٠٢٥ في ١٠:٤٨ ص UTC
- مدة الحلقة٩ من الدقائق
- التقييمملائم