បទសម្ភាស

លោក អឿង ចន្ថា៖ កម្ពុជានឹងទទួលរងព្យុះជាង១០ទៀត តែព្យុះខ្លះមិនមានឥទ្ធិពលធំដុំទេ

ក្រសួងធនធានទឹក និងឧត្តុនិយមឲ្យដឹងថា ព្យុះទី១៤ ឈ្មោះ ណងហ្វា នឹងមានឥទ្ធិពលលើសមុទ្រអានដាម៉ាន ឈូងសមុទ្រថៃ អាងទន្លេមេគង្គលើរបបមូសុងនិរតី និងនៅលើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ដល់ថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៥។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមបានថ្លែងថាកម្ពុជានៅទទួលរងឥទ្ធិពលពីព្យុះជាង១០ទៀត ក្នុងចំណោមព្យុះសរុបប្រចាំឆ្នាំ២០២៥ ប្រមាណ ២៥ព្យុះ។ តាមលោក អឿង ចន្ថា ព្យុះខ្លះមិនមានឥទ្ធិពលធំដុំដល់កម្ពុជាទេ និងព្យុះខ្លះទៀតក៏អាចនាំមកនូវទឹកភ្លៀងច្រើន និងបង្កជាទឹកជំនន់ដែរចំពោះតំបន់ខ្លះ។