ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

  1. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥

    1 ДН. ТОМУ

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥

    ១) ​ អ្នកឃ្លាំមើល ចាត់ទុក ការបង្កើតឱ្យមានច្បាប់ដកសញ្ជាតិ​ខ្មែរ​ពីពលរដ្ឋខ្មែរជាអំពើប្រល័យពូជសាសន៍ក្នុងសម័យទំនើប។ ២) អាជ្ញាធរអគ្គិសនីកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីនៅខេត្តជាប់ព្រំដែន​ថៃ​​ឈប់ចេញវិក្កយបត្រ និងថ្លៃសេវា ជាប្រាក់បាត។ ៣) ​ផលវិបាកនៃការមិនអនុវត្តកិច្ចព្រមព្រៀង​ក្រុងប៉ារីស៍ គឺជា​ដំណោះ​ស្រាយរួមនៃជម្លោះភូមិសាស្ត្រនយោបាយដែលនឹងបន្តវែង​ឆ្ងាយ។ ៤) អង្គការក្រៅរដ្ឋាភិបាល ធ្វើយុទ្ធនាការទាមទារយុត្តិធម៌ឱ្យ​សកម្មជន​ចលនាមាតាធម្មជាតិទាំង៥នាក់។ ៥) អ្នកវិភាគបារម្ភពីការផ្ទុះរដ្ឋប្រហារនៅថៃ បើទោះជាអ្នកស្រី Paetongtarn ត្រូវបានព្យួរតំណែងក៏ដោយ។

    24 хв
  2. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥

    2 ДН. ТОМУ

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥

    ១) លោក ហ៊ុន ម៉ាណែត៖ បើថៃហ៊ានបិទមិនឱ្យពលរដ្ឋខ្មែរចូល​ទៅ​លេងប្រាសាទមានជម្លោះ គឺស្មើនឹងឆ្លងបន្ទាត់ក្រហមរបស់កម្ពុជា។ ២) នាយករដ្ឋមន្រ្តីខ្មែរសាទរដែល​ ប្រទេសខ្មែរមានត្រីច្រើនរហូត​លក់​មិនអស់។ ៣) ​ អ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យ អ្នកនយោបាយខ្មែរប្រយ័ត្នការ​ប្រជែងនយោបាយជាមួយជាតិឯង នៅពេលប្រទេសរង​ការឈ្លាន​ពាន​ពីថៃ។ ៤) ក្រសួងសុខាភិបាល រកឃើញ​អ្នកជំងឺផ្តាសាយបក្សី H5N1មួយ​ករណី​ទៀត នៅខេត្តសៀមរាប។ ៥) តុលាការធម្មនុញ្ញថៃសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីពីអ្នកស្រី Paetongtarn តើជាការបញ្ជៀសរដ្ឋប្រហារយោធាបានឬទេ?

    21 хв
  3. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

    3 ДН. ТОМУ

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

    ១) លោក ដូណាល់ ត្រាំ ព្រមានថា អាមេរិកនឹងមិនបន្ត​ព្យួរការ​អនុវត្ត​ពន្ធ​លើសពី១០ថ្ងៃទៀតឡើយ។ ២) មន្ត្រីបក្សប្រឆាំង ចាត់ទុក ការឃុំខ្លួនឪពុកលោក ស៊ន តារា ជា​ល្បិច​កលនយោបាយកខ្វក់របស់លោក ហ៊ុន សែន។ ៣) ​លោក ហ៊ុន សែន អំពាវនាវឲ្យ ពលរដ្ឋខ្មែររួបរួមគ្នាជា​ចលនា​ជាតិ​និយមតែមួយដើម្បីវាយបំបាក់ចោរ សៀមឈ្លានពាន។ ៤) អភិបាលខេត្តកែប បញ្ជាឱ្យកងទ័ព ហាមដាច់ចំពោះការនាំចូល «ប្រេងឥន្ធនៈ ឧស្ម័ន បន្លែ ផ្លែឈើ និងផលនេសាទ» ពីប្រទេសថៃ តាម​ផ្លូវ​សមុទ្រ។ ៥) ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំប្រកាស ពីការរៀបចំវាយ​ប្រហារទីតាំងនុយក្លេអែរ អេរ៉ង់ម្ដងទៀត។

    24 хв
  4. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥

    6 ДН. ТОМУ

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥

    ១) មន្ត្រីបក្សប្រឆាំង ចាត់ទុកការទម្លាយអាថ៌កំបាំងទំនាក់ទំនងរវាងលោក ហ៊ុន សែន ជាមួយត្រកូលស៊ីណាវ៉ាត្រ ជាកំហុសក្រមសីលធម៌នយោបាយការទូតធ្ងន់ធ្ងរ។ ២) លោក ហ៊ុន សែន ចោទថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលចែកចាយក្រុមឧក្រិដ្ឋជនឆបោកអនឡាញធំបំផុត ខណៈ កម្ពុជា គឺជាជនរងគ្រោះពីប្រទេសថៃ។ ៣) អ្នកឃ្លាំមើលសង្គមអះអាងថា បើកម្ពុជាបង្កើតឱ្យមានច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរ គឺមានន័យស្មើនឹងបង្កើតច្បាប់រំលាយជាតិសាសន៍ឯង។ ៤) ក្នុងបរិបទសង្រ្គាមរបស់រុស្ស៊ី-អ៊ុយក្រែនចាប់ផ្តើមវិនិយោគលើឧស្សាហកម្មការពារជាតិរបស់ខ្លួនក្នុងទំហំ43ពាន់លានដុល្លារ។

    20 хв
  5. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥

    26 ЧЕРВ.

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥

    ១) នាវាកងទ័ពជើងទឹកអាមេរិកនឹងចូលចតនៅមូល​ដ្ឋានទ័ពរាម​នៅ​ខែសីហា ឆ្នាំ២០២៥ខាងមុខ។ ២) គណកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ការបិទព្រំដែនជា​ឯកតោ​ភាគី​ពី​សំណាក់ភាគីថៃគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ៣) លោក ហ៊ុន ម៉ាណែត ប្តេជ្ញាមិនឱ្យកម្ពុជាក្លាយជាគោលដៅ​នៃ​ការ​ប្រព្រឹត្តបទល្មើសគ្រឿងញៀន។ ៤) លោក ហ៊ុន សែន បានប្រាប់កងទ័ពកម្ពុជានៅតាមបន្ទាត់​ព្រំដែនឱ្យ​ត្រៀម​ខ្លួនវាយបកសត្រូវឈ្លានពាន។ ៥) ក្រុមប្រឹក្សាសិទិ្ធមនុស្សអឺរ៉ុបចុះហត្ថលេខាបង្កើតសាលាក្ដីពីសេស​កាត់​ទោសឧក្រិដ្ឋកម្ម​ឈ្លា​នពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

    21 хв

Опис

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Більше від каналу «The Cambodia Daily Khmer»

Теж може цікавити

Щоб прослухати епізоди з відвертим змістом, потрібно ввійти в систему.

Стежте за оновленнями для цього шоу

Увійдіть або зареєструйтеся, щоб стежити за шоу, зберігати епізоди й отримувати найновіші оновлення.

Виберіть країну або регіон

Африка, Близький Схід та Індія

Азіатсько-Тихоокеанський регіон

Європа

Латинська Америка та Кариби

Сполучені Штати Америки та Канада