កាលពី២ឆ្នាំមុន ពោលគឺកាលពីខែឧសភា ឆ្នាំ ២០២៣ រដ្ឋាភិបាលកូឡុំប៊ីបានស្ទុះស្ទារស្វែងរកកុមារកូឡុំប៊ី៤នាក់ដែលបាត់ខ្លួននៅក្នុងព្រៃអាម៉ាហ្សូន នៅក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះ។ គួរជម្រាបជូនដែរថា ទិន្នន័យ ព័ត៌មានពីផ្កាយរណបរបស់ទីភ្នាក់ងារESA ដែលបានចូលរួមចំណែកជួយឲ្យអាជ្ញាធរកូឡុំប៊ីអាចរកឃើញកុមារទាំង៤នាក់នៅក្នុងព្រៃអាម៉ាហ្សូន។ នៅក្នុងឱកាសខួប៥០ឆ្នាំនៃការបង្កើតទីភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់ថា ESA ការិយាល័យនិពន្ធគ្រប់ភាសារបស់វិទ្យុបារាំងអន្តរជាតិដែលជាដៃគូ បានរៀបចំបទយកការណ៍ ការវិភាគ និងបទសម្ភាសន៍ជាច្រើនទាក់ទងនឹងការងារ សមិទ្ធិផលរបស់ESA។ នៅក្នុងបទយកការណ៍ ឈាង បុប្ផាបានទៅជួបសម្ភាសន៍ ប្រធានRescue Internationalដែលមានទីស្នាក់ការនៅ ទីក្រុងឡាអេ ប្រទេសហូឡង់។ Rescue International បានប្រើទិន្នន័យរបស់ESA សម្រាប់ជួយស្វែងរកកុមារកូឡុំប៊ី។
信息
- 节目
- 频道
- 频率一日一更
- 发布时间2025年6月14日 UTC 15:29
- 长度11 分钟
- 分级儿童适宜