បទយកការណ៍

សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស ព្យាយាមពុះពាររនាំងពាណិជ្ជកម្មអន្តរជាតិ

លោក ស៊ឹម ឈុនលុយ ម្ចាស់សិប្បកម្មសាន់នី ហ្វីស បានវិនិយោគទាំងធនធាន ចំណេះដឹង និងជំនាញ កែប្រែហេដ្ឋារចនាសម្ព័ន្ធផលិតកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារមកជាទីកន្លែង ផលិតកម្ម ដែលអាចបំពេញបានតាមស្ដង់ដារអន្តរជាតិស្ដីពីសុវត្ថិភាពម្ហូបអាហារ (វិញ្ញាបនបត្រ HACCP)។ មានបទ​ពិសោធន៍២៥​ឆ្នាំ​ក្នុងអាជីវកម្មកែច្នៃផលិតផលជលផល ក្រោយប្រមូលផល ម្ចាស់សិប្បកម្ម សាន់នី ហ្វីស បាន​ត្រៀម​លក្ខណៈ​រួចរាល់ ដើម្បី ទទួលយកការ​ធ្វើសវនកម្មលើផលិតផលរបស់ខ្លួនពីសំណាក់អគ្គនាយកដ្ឋានសុខភាពសុវត្ថិភាពម្ហូបអាហារអឺរ៉ុប មុននឹងទទួលបាន​សិទ្ធិ​ពេញ​លេញ​នាំផលិតផល​ជល​ផលបឹង​ទន្លេ​សាប​ទៅទីផ្សារអឺរ៉ុប៕