SBS Khmer - SBS ខ្មែរ

នាយករដ្ឋមន្ត្រីកម្ពុជា ជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និយាយពីបទឈប់បាញ់រវាងកម្ពុជា-ថៃ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជួបជជែកតាមទូរសព្ទ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដើម្បីនិយាយពីបទឈប់បាញ់រវាងកម្ពុជា-ថៃ និងប្រសិទ្ធភាពការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន។ មេដឹកនាំកម្ពុជា និងម៉ាឡេស៊ី បានពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងក្រុមអ្នកអង្កេតការណ៍អាស៊ាន និងចំណាត់ការបន្ថែម ដើម្បីធានាប្រសិទ្ធភាពនៃប្រតិបត្តិការត្រួតពិនិត្យរបស់ក្រុមអ្នកអង្កេតការណ៍អាស៊ាន លើបទឈប់បាញ់រវាងកម្ពុជា និងថៃ។