SBS Khmer - SBS ខ្មែរ

លោកនាយករដ្ឋមន្ត្រីឆ្លើយតបចំពោះការរិះគន់ដល់ការរៀបចំ «អង្គរសង្ក្រាន្ត» នៅខេត្តសៀមរាប

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានឆ្លើយតប នឹងការរិះគន់ ពាក់ព័ន្ធនឹងការរៀបចំអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥។ តាមលោកនាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប គឺដើម្បីជំរុញជីវភាពពលរដ្ឋ អ្នកខេត្តសៀមរាប និងដើម្បីទាក់ទាញទេសចរ តាមរយៈការប្រើប្រាស់សេវាកម្មដឹកជញ្ជូន ម្ហូបអាហារ និងការស្នាក់នៅ ជាដើម។