បទយកការណ៍

បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. 1 วันที่แล้ว

    កម្ពុជាអបអរសាទរការដាក់បញ្ចូលបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ប្រទេសកម្ពុជាបានរៀបចំពិធីអបអរសាទរការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែលធ្វើឡើងនៅទីក្រុងប៉ារីស កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ចំណែក ព្រឹត្តិការណ៍នៃការអបអរសាទរនេះ ត្រូវបានរៀបចំធ្វើឡើង កាលពីថ្ងៃ១៨ ខែកក្កដា នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ ពិធីអបអរសាទរនេះ ធ្វើឡើងក្នុងគោលបំណងនៃការគោរពរំឭកដល់វិញ្ញាណក្ខន្តជនរងគ្រោះក្នុងរបបខ្មែរក្រហម និងដើម្បីគាំទ្រនិងការពារបូជនីយដា្ឋនចងចាំនៃកម្ពុជាទុកជាគំរូនៃការផ្សះផ្សា និងសន្តិភាពសម្រាប់មនុស្សជាតិនិងពិភពលោក។

    11 นาที
  2. 2 วันที่แล้ว

    លោក ឃួន កៅ កែច្នៃផ្លែដូងស្តរដែលគ្មានប្រយោជន៍ទៅជារូបត្រីបែប ៣D

    ដូងគឺជាដំណាំមួយប្រភេទដែលផ្ដល់នូវអត្ថប្រយោជន៍ច្រើន។ ក្នុងនោះដោយគ្រាន់តែផ្លែដូងមួយផ្លែអាចឱ្យកសិករទាញយកផលទាំងសាច់ដូង ទឹកដូង ត្រឡោកដូង និងស្រកីដូង។ ដោយឡែក លោក ឃួន កៅ មានគំនិតច្នៃផ្លែដូងស្តរដែលមិនអាចបរិភោគបាន ទៅជារូបត្រីមានពណ៌ 3D សម្រាប់ជាវត្ថុអនុស្សាវរីយ៍យ៉ាងស្រស់ស្អាត និងទទួលបានការគាំទ្រច្រើនពីអតិថិជន។ អតីតវិចិត្រកររូបនេះ ក៏ចង់បង្រៀនកុមារក្រីក្រ ឬក្មេងកំព្រា ឱ្យចេះកែច្នៃផ្លែដូងស្តមិនបានការនេះ ឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍សម្រាប់លក់តាមតំបន់ទេសចរណ៍។

    8 นาที
  3. 4 วันที่แล้ว

    អ្នកនិយមអានភ្នំពេញប៉ុស្តិ៍ចង់ឃើញកាសែតវ័យចំណាស់នេះ ជាកាសែតបោះពុម្ពឡើងវិញ

    គិតមកដល់ឆ្នាំ២០២៥នេះ កាសែតភ្នំពេញប៉ុស្តិ៍គឺជាកាសែតផ្សាយជាអង់គ្លេស ដែលមានវ័យចំណាស់ជាងគេក្នុងប្រទេសកម្ពុជា។ ធ្លាប់បម្រើជាចំណីអារម្មណ៍អ្នកអានអស់រយៈពេល ៣៣ឆ្នាំ កាសែតមួយនេះបានសម្រេចបញ្ឈប់ការបោះពុម្ពជាក្រដាសនៅត្រឹមឆ្នាំ២០២៤ កន្លងទៅ។ អំឡុងឆ្នាំនោះ ភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយដោយប្តូរទៅជាទម្រង់អនឡាញទាំងស្រុង។ ក្នុងពិធីតាំងពិព័រណ៍រំលឹកស្នាដៃកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារ បណ្តាអ្នកនិយមអានកាសែតចំណាស់មួយនេះ ចង់ឃើញ ភ្នំពេញប៉ុស្តិ៍ផ្តល់ជម្រើសដល់អ្នកអាន តាមរយៈការបោះពុម្ពផ្សាយជាទម្រង់កាសែតឡើងវិញ។

    9 นาที
  4. 6 วันที่แล้ว

    បុណ្យជាតិបារាំងថ្ងៃ ១៤កក្កដា ត្រូវបានប្រារព្ធធ្វើយ៉ាងអធិកអធមនៅស្ថានទូតបារាំងក្រុងភ្នំ

    នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតបារាំងនៅកម្ពុជាបានប្រារព្ធពិធីអបអរទិវាបុណ្យជាតិបារាំង«14 Juillet» នៅក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីឥស្សរជនខ្មែរជាច្រើនរូប រួមនឹងសហគមន៍ជនជាតិបារាំងនៅកម្ពុជា។ ពិធីបុណ្យជាតិបារាំងនៅឆ្នាំនេះត្រូវបានប្រារព្ធនិងអបអរសាទរយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ស្របពេលដែលឯកអគ្គរដ្ឋទូតបារាំងលោក ហ្សាក់ ប៉ឺឡេត្រូវបញ្ចប់បេសកកម្មការទូតរយៈពេល៤ឆ្នាំ ប្រចាំនៅកម្ពុជា។

    9 นาที
  5. 6 วันที่แล้ว

    ជនជាតិដើមភាគតិចមួយចំនួនអះអាងពីការបាត់បង់សិទ្ធិកាន់កាប់ដីដូនតារបស់ខ្លួន

    ជនជាតិដើមភាគតិច គឺជាក្រុមមនុស្សមានដើមកំណើត និងរស់នៅលើទឹកដីប្រទេសកម្ពុជា ជាយូរលង់មកហើយ។ ក្រុមនេះមានប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ភាសា និងរបៀបរបបរស់នៅដោយឡែក។ ជាប្រវត្តិសាស្ត្រ ការរស់នៅរបស់ជនជាតិដើមភាគតិច ពឹងផ្អែកទាំងស្រុងលើបរិស្ថានធម្មជាតិ ដោយផ្សារភ្ជាប់ទៅនឹងដីធ្លី ព្រៃឈើ ដើម្បីប្រកបមុខរបរជាចម្បងចិញ្ចឹមជីវិត។ ប្រឈមនឹងបាត់បង់ដីធ្លីដូនតា ទំនៀមទម្លាប់ប្រពៃណី ក្រុមជនជាតិដើមភាគតិចអំពាវទៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីធានាលើការអនុវត្តគម្រោងនៅថ្នាក់រដ្ឋបាលក្រោមជាតិ កុំឲ្យមានផលប៉ះពាល់អវិជ្ជមានណាមួយ ដល់ជីវភាពរស់នៅ ប្រពៃណី និងទំនៀមទម្លាប់ជនជាតិដើមភាគតិច៕

    11 นาที
  6. 13 ก.ค.

    កសិករដាំមៀនកោះក្របីត្អូញត្អែរថា ឆ្នាំនេះទីផ្សារមិនសូវល្អ

    កសិករដាំដុះផ្លែមៀននៅលើកោះក្របីបានរអ៊ូរទាំថា កសិផលផ្លែមៀននៅឆ្នាំនេះទីផ្សារផ្គត់ផ្គង់ហាក់មានភាពចង្អៀត បើធៀបឆ្នាំកន្លងទៅ។ កាលពីឆ្នាំទៅមិញ កសិករថា ការបញ្ជាទិញផ្លែមៀនពីឈ្មួញមានចំនួនច្រើន នៅដើមរដូវប្រមូលផល ខណៈនៅឆ្នាំនេះ ការបញ្ជាទិញផ្លែមៀនគឺស្ងាត់។ ករណីនេះ កសិករដាំផ្លែមៀន យល់ថា មកពីមានការផ្សព្វផ្សាយព័ត៌មានមិនល្អដែលថា ផ្លែមៀនសម្បូរសារធាតុគីមី និងបង្កប៉ះពាល់ដល់សុខភាពដូចជាកើតមានជំងឺទឹកនោមផ្អែម និងម្យ៉ាងអាចមកពីការនាំចូលផ្លែមៀនពីក្រៅប្រទេសដែលប៉ះពាល់ដល់ការផ្គត់ផ្គង់របស់កសិករក្នុងស្រុក។

    7 นาที
  7. 10 ก.ค.

    ខួប៩ឆ្នាំ៖ អ្នកធ្វើការងារសង្គមនៅតែផ្តោតលើសារៈសំខាន់នៃវីរៈភាពលោក កែម ឡី

    នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប៩ឆ្នាំនៃឃាតកម្មលើលោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃនេះដែរ ក្រុមអង្គការសង្គមស៊ីវិល ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រមាណ២០០នាក់ បានជួបជុំគ្នាដើម្បីដាក់កម្រងផ្កា និងថ្លែងសាររំឭកពីវីរៈភាពរបស់លោក កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោក្នុងរាជធានីភ្នំពេញ ទីដែលលោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់។ ភាពក្លាហាន និងស្នាដៃនៃការវិភាគបញ្ហាសង្គម និងនយោបាយរបស់លោក កែម ឡី ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកថាជានិមិត្តរូបនៃសេរីភាពក្នុងការបញ្ចេញមតិ។

    9 นาที

เกี่ยวกับ

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

เพิ่มเติมจาก "RFI ខេមរភាសា / RFI Khmer"

รายการที่คุณน่าจะชอบ

หากต้องการฟังตอนที่มีเนื้อหาไม่สุภาพ โปรดลงชื่อเข้า

รับทราบข่าวสารล่าสุดจากรายการนี้

ลงชื่อเข้าหรือลงทะเบียนเพื่อติดตามรายการ บันทึกตอน และรับข้อมูลอัปเดตล่าสุด

เลือกประเทศหรือภูมิภาค

แอฟริกา ตะวันออกกลาง และอินเดีย

เอเชียแปซิฟิก

ยุโรป

ละตินอเมริกาและแคริบเบียน

สหรัฐอเมริกาและแคนาดา