បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. قبل ٥ ساعات

    វិចិត្រករគំនូរ​កម្លោច​ស្លឹក​ត្នោត អាចរកចំណូលបានខ្ពស់

    ស្លឹកត្នោត មានអត្ថប្រយោជន៍សម្រាប់ដេរប្រក់លំនៅដ្ឋាន ត្បាញកន្ទេល ដេរមួក ធ្វើកន្ត្រក និងខ្ចប់ស្ករផែនជាដើម។ ដោយឡែកលោក រឿម ប៊ុនហាក់ ជាវិចិត្រករខ្មែរតែម្នាក់គត់ មានគំនិត​​ប្រើ​ដែក​ដុត​កម្ដៅទៅរោល​កម្លោច(ឬឆ្លាក់)លើបណ្ដូលស្លឹកត្នោតឱ្យចេញជារូបភាពផ្សេងៗ ដែលហៅថា សិល្បៈ​គំនូរ​កម្លោច​ស្លឹក​ត្នោត។ ក្រោយមាន​បទពិសោធ​ន៍ជិត ២០ ឆ្នាំ និង​កេរ្តិ៍ឈ្មោះ​ល្បី​ផ្នែក​វិចិត្រកម្ម​ដ៏កម្រ​នេះ លោក រឿម ប៊ុនហាក់ អាចលក់គំនូររបស់លោកបាន​​ចាប់ពី ៣០ ​ដុល្លារ​ទៅ​ដល់ ៣០០ ​ដុល្លារ ក្នុង១ផ្ទាំង។

    ٧ من الدقائق
  2. قبل يوم واحد

    ប្រជាពលរដ្ឋភៀសសឹកក្នុងភូមិអូរស្មាច់ចាប់ផ្តើមវិលចូលស្រុកវិញទាំងភាពភ័យខ្លាច

    នៅក្រោយលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹកកម្ពុជា មួយចំនួនធំ បានផ្តើមវិលត្រឡប់ចូលលំនៅដ្ឋាននិងកន្លែងធ្វើការរបស់ខ្លួនវិញជាហូរហែរ។ ជាក់ស្តែងស្ថិតនៅតាមតំបន់កៀកព្រំដែនខ្មែរ-ថៃ ក្នុងទីតាំងផ្សារថ្ម ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានចំងាយមិនដល់១គីឡូម៉ែត្រផងពីព្រំដែនថៃ ប្រជាពលរដ្ឋខ្មែរបានសម្រេចចិត្តវិលចូលលំនៅដ្ឋាននិងកន្លែងរកស៊ីរបស់ខ្លួនវិញ ទាំងនៅភ័យខ្លាច បន្ទាប់ពីការវាយប្រហារពីកងទ័ពថៃ កាលពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។  ស្តាប់បទយកការណ៍របស់ចាន់ លីដា ពីភូមិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។

    ١٠ من الدقائق
  3. قبل يومين

    លោក ជៀន សុផាន បើកបង្រៀនល្ខោនស្បែកធំ ដើម្បីអភិរក្សសិល្បៈល្ខោនបុរាណខ្មែរ

    ល្ខោនស្រមោលស្បែកធំជាទម្រង់សិល្បៈបុរាណខ្មែរមួយ ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក និងសម្តែងជាឈុតឆាកសំខាន់ៗតាមលំនាំរឿងរាមកេរ្តិ៍។ លោក ជៀន សុផាន ជាសិល្បករមានបទពិសោធន៍សម្ដែងល្ខោនស្បែកជាង ២៥ឆ្នាំ បានសម្រេចចិត្ត បើកបង្ហាត់បង្រៀនល្ខោនស្បែកធំក្នុងខេត្តសៀមរាប ដោយឥតគិតថ្លៃដល់កូនខ្មែរជំនាន់ក្រោយ។ មូលហេតុដែលជំរុញឲ្យសិល្បករទម្រង់ល្ខោនបុរាណរូបនេះបើកសាលាបង្ហាត់ ក៏ព្រោះតែលោកចង់ចូលរួមថែរក្សា និងផ្សព្វផ្សាយល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ឲ្យគង់វង្សយូរអង្វែងតទៅថ្ងៃខាងមុខ។

    ١٠ من الدقائق
  4. قبل ٥ أيام

    កម្ពុជារៀបចំព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព ក្នុងន័យលើកទឹកចិត្តកងទ័ពជួរមុខ

    មានអត្តពលិក និងពលរដ្ឋខ្មែរជាង១ពាន់នាក់ បានចូលរួមព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព នៅទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារទី៥សីហា។​ ទឹកចិត្តរបស់អត្តពលិកនិងពលរដ្ឋខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាមួយនេះ គឺដើម្បីបញ្ជាក់ពីការគាំទ្រដល់វីរភាពនៃកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងសមរភូមិជួរមុខ នៃសង្រ្គាមព្រំដែនកម្ពុជា-ថៃ។ បើទោះជាគ្មានអ្វីអាចរួមចំណែកបានក៏ដោយ តែពលរដ្ឋខ្មែរជឿថា ការផ្តល់កម្លាំងចិត្តពីចម្ងាយ ជាឱសថមិនអាចខ្វះបាន ដល់ស្មារតីកងទ័ពកម្ពុជាដែលកំពុងតតាំងនឹងខ្មាំងសត្រូវ។

    ٩ من الدقائق
  5. ٤ أغسطس

    ឪពុកម្តាយវីរជនកងទ័ពជួរមុខ ក្តុកក្តួលចិត្ត ប៉ុន្តែពួកគេមានមោទនភាពចំពោះកូនពលីដើម្បីជាតិ

    កាលពីរសៀលថ្ងៃទី២និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ខេត្តឧត្តរមានជ័យបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជូនវីរជនកងទ័ពជួរមុខដែលបានពលីនៅក្នុងសមរភូមិប្រយុទ្ធការពារទឹកដីនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការប្រយុទ្ធគ្នានេះបានធ្វើអោយវីរជនកងទ័ពជួរមុខកម្ពុជាបានពលីបាត់បង់ជីវិតនិងរបួសជាច្រើនរូប។ ឪពុកម្តាយវីរជនកងទ័ពជួរមុខ ជាពិសេសនៅក្នុងខេត្តឧត្តរមានជ័យ ទោះបីជាមានភាពក្តុកក្តួលក្នុងចិត្តខ្លាំងដោយសារការបាត់បង់និងឃ្លាតចាកកូនជាទីស្រលាញ់ ប៉ុន្តែទឹកចិត្តពួកគាត់នៅតែមានមោទនភាពចំពោះកូនដែលបានពលីនៅក្នុងសមរភូមិប្រយុទ្ធដើម្បីការពារបូរណភាពទឹកដីខ្មែរ។

    ٨ من الدقائق

حول

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

المزيد من RFI ខេមរភាសា / RFI Khmer

قد يعجبك أيضًا