ដំណេក៖ តើ​​ឥរិយាបថ​គេង​ណា​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព?

នាទីសុខភាពនិងអនាម័យ

ដំណេកស្កប់ស្កល់ នឹង​ជួយឱ្យ​មាន​​សុខភាពល្អ​។ ផ្ទុយទៅ​វិញ បើដំណេក​មិន​ល្អ មិន​គ្រប់​គ្រាន់ សុខភាព​អាច​នឹង​ធ្លាក់​ចុះ​ទៅ​តាម​នោះដែរ។ ប៉ុន្តែ​សួរ​ថា​តើ​ត្រូវប្រកាន់​យក​ឥរិយាបថ បែប​ណា​នៅ​ពេល​ដេក ទើប​លក់​ស្រួល និង​មិន​ប៉ះពាល់​ដល់​សុខភាព? គេង​ផ្កាប់ ឬ​គេង​ផ្ងារ ? គេង​ផ្អៀង ខាង​ស្តាំ ឬ​ខាង​ឆ្វេង? តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​មាន​ដំណេកល្អ និង​ស្កប់​ស្កល់ កុំ​ឱ្យ​ភ្ញាក់​កណ្តាល​យប់? បើ​​ឧស្សាហ៍​ភ្ញាក់​កណ្តាលយប់ តើ​អាច​មាន​បញ្ហា​សុខភាព​អ្វី​ខ្លះ?

បច្ចុប្បន្ន​នេះ មនុស្ស​ទូទៅ​ សំរាន្ត​តិច​ជាង​កាលពី​៣០ឆ្នាំ​មុន ជា​មធ្យម​មួយម៉ោងកន្លះ។  ទាំងនេះ ក៏​ដោយ​សារ​តែ​របៀប​របប​រស់​នៅប្រចាំ​ថ្ងៃ​ខុស​ពី​មុន​ និង​សម្បូរ​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​ជាង​មុន។ នៅប្រទេសបារាំង ប្រជាពលរដ្ឋ​បារាំង​៨០% បានប្រកាស​ថា មាន​បញ្ហា​ដំណេក ដោយតែង​តែភ្ញាក់​នៅពេល​យប់ និង​ប្រើពេល​ប្រមាណ​៣៩នាទី​ទម្រាំលក់ទៅវិញ។ នេះបើតាម​ការ​​អង្កេតរបស់​វិទ្យាស្ថានជាតិ​ផ្នែកដំណេករបស់​បារាំង។

បើ​តាម​វេជ្ជបណ្ឌិតផ្នែក​ចិត្តសាស្ត្រ​ជំនាញ​ផ្នែក​ដំណេក លោក Shelby Harris គ្មាន​​អ្វី​ចម្លែកដែល​ មនុស្ស​ម្នាក់ៗ​អាច​​ភ្ញាក់ពេល​យប់​ ​ប្រមាណ​ពី​ប្រាំ​ទៅ​៧ដង​ឯណោះក្នុង​មួយយប់ៗ ហើយ​​​​គេងលក់​ទៅ​វិញ​ភ្លាមនោះ។ មានមូលហេតុ​ច្រើន​ដែល​បណ្តាល​ឱ្យ​ភ្ញាក់​ញយ​ទាំង​កណ្តាល​យប់ បែបនេះ។ គេ​សង្ស័យ​និង​​ចោទ​ទៅ​លើ​ទម្លាប់​អាក្រក់​ក្នុង​ការរស់​នៅ​ ដូច​ជា​ហូប​ចុក នៅ​​យប់​ជ្រៅពេក ទើប​អាហារ​កិន​មិន​បាន​ល្អ ឬ​មក​ពី​មើល​អេក្រង់​ មើល​ទូរស័ព្ទ​ច្រើន​។លនិង។ល។

ភ្ញាក់​កណ្តាល​យប់​ ជា​ប្រចាំ​ គួរ​ឱ្យព្រួយ​បារម្ភ

ដំណេក​គ្មាន​​គុណភាពល្អ ឧស្សាហ៍​ភ្ញាក់​ ក៏​អាច​បណ្តាល​មក​ពី​មានបញ្ហា​សុខភាពផ្លូវកាយ ឬ​ផ្លូវ​ចិត្ត​។ ការឈឺ​ចុក​ចាប់ ការរាន់​នោម​ចង់​លេច​យ៉ាង​បន្ទាន់ បណ្តាលមកពី​ប្រូស្តាតធ្វើ​ទុក្ខ ការ​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត ស្ត្រេស សុទ្ធ​សឹង​​ជា​ប្រភព​ធ្វើ​ឱ្យ​គេងមិន​លក់ ឬគេងចេះ​តែ​ភ្ញាក់​ដែរ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ខ្វល់​ចាប់​អារម្មណ៍និង​គួរ​ចោទ​ជាសំណួរ​នោះ គឺ​ការ​ភ្ញាក់​យប់ យ៉ាង​ទៀង​ទាត់ នៅ​ម៉ោង​តែមួយ ជា​រៀង​រាល់​យប់។ យើង​គួរ​តែ​ឆ្ងល់និង​ស្វែង​រក​ចម្លើយ​ជុំ​វិញ​ទម្លាប់​ដ៏​អាក្រក់​នេះ។

ដូច​ពាក្យ​ចាស់​តែង​ពោល​ថា លក់​មួយ​វឹង ដំណេក​ជា​វដ្ត​នៃ​ការ​សម្រាក​​​ដែល​មាន​រយៈ​ពេល​៩០​ទៅ​១១០នាទី​ប្រទាក់​បន្ត​គ្នា។ ដូច្នេះ​ក្នុង​មួយ​យប់​ៗ មនុស្ស​យើង​ឆ្លង​កាត់​វដ្ត​ដំណេក​ច្រើន​ណាស់។ ហើយ​ក្នុង​មួយ​វដ្តដំណេក មានចែក​ជា​​បី​បួន​ដំណាក់កាល​ទៅ​ទៀត។ ដំណាក់កាល​ដំបូង ជា​ការ​​លក់រលីវៗ បន្ទាប់មក​ជា​វគ្គ​​លង់​លក់ខ្លាំង​​ និង​ចុង​ក្រោយ​ជា​វគ្គ​យល់​សុបិន។ ពី​ក្បាល​ព្រលប់​ វដ្ត​ដំណេក​នីមួយៗ​មាន​​វគ្គ​លង់លក់​វែង​ មាន​ន័យ​ថា​យើង​គេង​លង់​លក់​ ស្កប់​ស្កល់​ខ្លាំង ទោះ​បី​ជា​ភ្ញាក់​នៅ​ចន្លោះ​វគ្គ​ណាមួយ​ក៏​យើង​គេង​លក់​ទៅ​វិញ​ភ្លាម​​ដោយ​មិន​ដឹង​ខ្លួន​ផង។ តែ​នៅ​ពេល​យប់​កាន់​តែ​ជ្រៅ​ ការ​ភ្ញាក់​កាន់​តែ​ងាយ និង​ក្រោយ​ពី​សំរាន្ត​បាន​បី​-បួន​ម៉ោង វគ្គ​លង់លក់ខ្លាំង​មាន​រយៈ​ពេល​​កាន់​តែ​ខ្លី ហើយវគ្គ​​ដំណេក​ស្រាល​និង​វគ្គ​យល់​សប្តិ​កាន់​តែវែង ទើប​ហានិភ័យភ្ញាក់​កណ្តាល​យប់កើន​​ឡើង​​កាន់តែ​​ខ្ពស់។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​ខ្លះ​ ភ្ញាក់​ជា​ប្រចាំ​ និង​ជា​ស្វ័យប្រវត្តិ​នៅ​ម៉ោង​៣​ឬ​៤ ទៀប​ភ្លឺ ព្រោះ​បើអ្នកមាន​ទម្លាប់​​​ចូល​ដេក​ទៀង​ទាត់ នៅម៉ោង​១១​ឬ​ម៉ោង​១២អាធ្រាត្រ​ អ្នក​ច្បាស់​ជា​ងាយ​ភ្ញាក់​នៅ​៣ឬ​៤​ម៉ោង​ក្រោយ។ លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Greg Murray ដែល​ជា​នាយក​មជ្ឈមណ្ឌល​សុខភាព​ផ្លូវ​ចិត្ត​នៃសកលវិទ្យាល័យ​បច្ចេកវិទ្យា​Swinburne របស់​អូស្ត្រាលី បាន​ពន្យល់​ថា ការ​ភ្ញាក់​នៅ​ម៉ោង​បី​-បួន​ទៀប​ភ្លឺ ព្រោះ​តែ​សេចក្តី​ត្រូវការ​ផ្នែក​ដំណេក​បានធ្លាក់​ចុះ។ ការ​បញ្ចេញ​អរមូន​ងងុយមេឡាតូនីន បាន​ឡើង​ដល់​កំរិត​កំពូល ហើយ​កំរិត​អរមូន​ស្ត្រេសCortisol​ ក៏​​ចាប់ចេញ​ច្រើន​ឡើងៗ​ដើម្បី​ត្រៀម​ធ្វើ​សកម្មភាព​នៅ​ពេល​ថ្ងៃ​។

ម្យ៉ាង​ទៀត អាយុក៏​មាន​ចំណែកដែរ។ ចាប់​ពី​៥៥ឬ​៦០​ឆ្នាំ​ឡើង​ទៅ ការ​ភ្ញាក់​យប់កើត​មាន​​កាន់​តែ​ញយ ព្រោះ​សមត្ថភាព​ផលិត​អរមូនដំណេក​ធ្លាក់​ចុះ​កាន់​តែ​ខ្សោយ។ ស្ទើរ​​​អរមូន​មេឡាតូនីន​  មនុស្ស​វ័យ​ចំណាស់​នេះ​ងាយ​ភ្ញាក់​នៅ​ម៉ោង​៤-៥​ភ្លឺ ហើយ​មិន​អាច​លក់​ទៅ

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada