វិសមភាព​សុខភាព​រវាង​ស្ត្រីនិង​បុរស

នាទីសុខភាពនិងអនាម័យ

ថ្វីបើ​ស្ត្រី​មាន​អាយុ​វែង និង​ចំនួន​ច្រើន​​ជាង​បុរស តែ​ស្ត្រី​មាន​សុខភាព​អន់​ជាង​បុរស។ ទោះ​បី​ជា​វិទ្យាសាស្ត្រ​ជឿន​លឿនខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​​ស្ត្រី​និង​បុរសនៅតែ​​មាន​​វិសមភាព​ផ្នែក​សុខភាពដដែល។ ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ការងារ ជីវិត​ផ្លូវ​ភេទ ឬ​សុខភាព​ផ្លូវ​ចិត្ត​ ផ្លូវកាយ​និង​ខួរក្បាល ​របស់​មនុស្ស​ស្រី​និង​មនុស្ស​ប្រុស នៅ​តែ​បន្ត​មានគម្លាតខ្លាំង។ ក្នុង​ឱកាស​ទិវានារី​អន្តរជាតិ៨មីនា​ កម្មវិធី​សុខភាព​ សូមចាប់​អារម្មណ៍​អំពី ​​​សុខភាព​ស្ត្រី​ តើ​ខុស​ពី​បុរស​យ៉ាងណា។

ពិភពលោកបច្ចុប្បន្ន​គិត​គូរខ្លាំង​អំពី​​សិទ្ធិ​ស្មើ​គ្នា​​រវាង​ស្ត្រី និង​បុរស​ ប៉ុន្តែគេ​ពិបាក​ជំនះ​ខ្លាំង​ណាស់​ក្នុង​ផ្នែក​សុខភាព។ ​វិសមភាព​សុខភាពបន្ត​មាន​គម្លាត​ខ្លាំង​រវាង​ស្ត្រី​និង​បុរស។ បើ​ទោះបី​ជា​វិទ្យាសាស្ត្រ​ជឿន​លឿន​ខ្លាំង​ទាំង​ផ្នែក​ស្រាវជ្រាវ​និង​ព្យាបាល​យ៉ាងណា​ក៏​ដោយ ក៏​ ​ស្ត្រី​ហាក់​នៅ​កៀន​ជញ្ជាំង ហើយ​ចំណុច​បាំង​ច្រើន។​

ពិភព​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​មិន​សូវ​ធ្វើ​ការ​សាកល្បងគ្លិនិក​​លើ​ស្ត្រី​ទេ ដោយយល់​ថា​បុរស​និង​ស្ត្រី​ដូច​តែ​គ្នា​។​ តែ​ដល់​ចេញ​លទ្ធផលមក គេ​នៅ​តែមិន​ដឹង​អំពី​លក្ខណៈ​ពិសេស​របស់​ស្រី​ចំពោះ​ប្រសិទ្ធភាព​ថ្នាំ​និង​ការ​វិវឌ្ឍ​របស់​ជំងឺ​នៅលើ​ខ្លួន​ស្ត្រី។ ​​កាយវិភាគ​វិទ្យា​នៃ​​​សរីរាង្គ​សំរើប​​ស្ត្រី​ទើបរក​ឃើញ​ដោយ​លម្អិត​នៅ​ឆ្នាំ​១៩៩៨ ​និងត្រូវ​រង់​ចាំ​ដល់​ថ្នាំ​២០០៥​ ទើប​មាន​​រូបភាព​ប្រដាប់​ភេទនេះ​ថត​ដោយ​បច្ចេកវិទ្យា​MRI។

សុខភាព​ផ្លូវកាយ

វិសមភាព​ដ៏​ធំ​មួយ​ទៀតរវាង​ស្ត្រី​និង​បុរស គឺ​ការ​អស់​រដូវ​ ដែល​ជា​ដំណាក់កាល​ធម្មជាតិ​មួយ​នៃ​ជីវិត​ស្ត្រី។ មុន​ទសវត្សរ៍​៥០-៦០ ផលវិបាក​នៃ​ការ​អស់​រដូវ​ល្មមៗ​ត្រូវ​គេ​ចាត់​ទុក​ជា​បញ្ហា​ផ្លូវ​ចិត្ត​របស់​ស្រី។ ឧទាហរណ៍​មួយ​ទៀត គឺ​ជំងឺ​អង់ដូមេទ្រីយ៉ូស ឈឺពោះ​ពេល​ធ្លាក់​រដូវ ដែល​ស្ត្រី​មួយ​ភាគ​១០​ឈឺ ត្រូវ​បាន​គេ​គិត​ពីមុន​ថា​ជា​រឿង​ធម្មតា​របស់​ស្រី​ និង​ទើបត្រូវ​បាន​គេ​ទទួល​ស្គាល់​​ថា​ជា​ជំងឺ​មួយ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះតែប៉ុណ្ណោះ។

​ពុក​ឆ្អឹង​ ត្រូវ​បាន​គេ​ចោទ​ថា​ជា​ជំងឺ​របស់​ស្ត្រីភេទ តែ​តាមការពិត មាន​​បុរស​ម្នាក់​ក្នុង​ចំណោម​៥​នាក់ឈឺ​​ពុក​ឆ្អឹង។ ​ជំនឿ​ដក់​ក្នុង​ចិត្ត​ថា​ជា​​ជំងឺរបស់​​ស្ត្រី ជា​​ផ្នែក​មួយ​នៃ​វិសមភាពសុខភាព​ដែរ​ ព្រោះ​វា​ធ្វើ​ឱ្យ​មាន​ភាព​យឺត​យ៉ាវ​ក្នុង​​វិភាគនិង​​ព្យាបាល​ជំងឺ​។

ការ​ពន្យារកំណើត​កូន ជា​បន្ទុក​ប្រកប​ដោយ​វិសមភាព​បំផុត។ ថ្វីបើមាន​ការ​បំផុស​និង​ពន្យល់​អំពី​សារៈ​សំខាន់​នៃ​​ស្រោម​អនាម័យក៏ដោយ​​ ក៏​ស្ត្រី​នៅ​តែ​មាន​បន្ទុក​ធ្ងន់​ក្នុង​ការ​​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត ​អម​ដោយ​ផល​រំខានដល់​សុខភាព​ជា​ទូទៅ​ដែល​មិន​គួរ​មើល​រំលង​សោះ។ នេះ​ក៏​ព្រោះតែទស្សនៈ​ស្ត្រី​ជា​អ្នក​ពរ​ពោះ​ ភារៈ​​ត្រូវ​ផ្អៀង​មក​ខាងស្រី។

សុខភាព​ផ្លូវ​ចិត្ត

សុខភាព​ផ្លូវ​ចិត្ត​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំងយ៉ាង​ច្បាស់​ពី​​វិសមភាព​នៃ​ភេទ​។ មិន​មែន​ត្រឹម​តែ​ជា​វិសមភាព​បណ្តាល​មក​ពី​ធម្មជាតិ​មនុស្ស​ស្រីប្រុស​ខុស​គ្នាទេ តែ​ស្ត្រី​ប្រឈម​នឹង​សម្ពាធ​​បទ​ដ្ឋាន​សង្គម ប្រពៃណី​ទៀត។ ប្រេវ៉ាឡង់​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​និង​ថប់​បារម្ភ​ខ្ពស់​ខ្លាំង​ណាស់​។ ចំណែក​បុរស​ បញ្ហា​ផ្លូវ​ចិត្ត​ច្រើន​តែ​បណ្តាល​មក​ពី​​ការ​ប្រព្រឹត្ត​គ្រឿង​ញៀន​ គ្រឿង​ស្រវឹង តែ​អត្រា​សម្លាប់​ខ្លួនដោយ​ជំងឺខូច​ចិត្ត​ខ្ពស់​ខ្លាំង​ជាង​ស្រ្តី។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និងលើ​ផ្លូវ​ភេទ​ ដែល​ជា​ប្រភព​នៃ​វិបត្តិ​ផ្លូវ​ចិត្តមួយ​ដែរ មាន​ស្ត្រី​ជា​ជន​រងគ្រោះ​យ៉ាង​យុត្តិធម៌។

សុខភាព​ផ្លូវ​ភេទ

ចុះ​បញ្ហា​​​ផ្លូវ​ភេទ តើ​យ៉ាងណា​ទៅ​វិញ? ស្ត្រី​និង​បុរស​មាន​សមភាព​ក្នុង​ផ្នែក​ចំណង់​ផ្លូវ​ភេទ​ហើយ​ឬ​នៅ? ចំណង់​ផ្លូវភេទ ក្នុង​ទម្រង់​ជា​ការ​ចង់​រួម​រក្ស ឬ​គ្រាន់​តែ​គំនិត​រវើ​រវាយ​ទាក់ទង​នឹង​រឿង​ភេទ អាស័្រយ​ទៅ​លើ​កត្តា​​ច្រើន ដូច​ជា​កត្តា​សង្គម កត្តា​អប់​រំ កត្តា​បុគ្គល ឬ​កត្តា​អរមូន ។ល។ និង​។ល។

ដោយ​សារ​អរមូន មាន​តួនាទី​ខ្លះ​ក្នុង​ចំណង់​តណ្ហា​ផ្លូវ​ភេទ។ ត្រង់​ចំណុច​នេះ ស្ត្រី​មានអរមូន​ឡើង​ចុះ ចំណង់​តណ្ហា​ផ្លូវ​ភេទ​ក៏​ឡើង​ចុះ​ទៅ​តាមអរមូន (​វដ្ត​រដូវ)។ ស្ត្រី​ខ្លះ​ម

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada