ឥណ្ឌូណេស៊ី​ប្រកាស​ចង់​ប្រើ​​​នុយក្លេអ៊ែរ ​ដើម្បី​ធ្វើ​អន្តរកាលថាមពល

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដើម្បី​ឆ្លើយ​តប​ទៅ​នឹងសេចក្តី​ត្រូវ​ការកាន់តែ​ធំឡើងៗ ​ផ្នែក​ថាមពល​អគ្គិសនី​ ឥណ្ឌូណេស៊ី​ប្រកាស​ងាក​ទៅ​ប្រើ​​នុយក្លេអ៊ែរ ចាប់​ពី​ឆ្នាំ​២០៤០ទៅ។ ដំណឹង​នេះ​បាន​ទាក់ទាញក្រុមហ៊ុនធំគ្រាក់ៗ​នៅ​លើ​ពិភពលោកឱ្យ​មក​កាន់​ដៃ​ឥណ្ឌូណេស៊ី​ឆ្លង​អន្តរកាល​ថាមពល។​ ប៉ុន្តែអ្នក​ជំនាញ​ហាក់​មាន​មន្ទិល​សង្ស័យ​ខ្លាំង ព្រោះ​យល់​ថា​គម្រោង​សាង​សង់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ថ្លៃខ្លាំង ហើយ​ឥណ្ឌូណេស៊ី​មាន​ប្រវត្តិ​មិន​សូវ​ល្អ​ទេ ក្នុង​ការ​សម្រេច​សមិទ្ធិ​ធំៗ។

មាន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់​ទី​៤​នៅលើ​ពិភពលោក មាន​​សេចក្តី​ត្រូវ​ការ​ផ្នែក​ថាមពល​កាន់​តែ​ធំ​ឡើង​ៗ​ជា​លំដាប់​ស្រប​តាម​​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​រហ័ស ​ឥណ្ឌូណេស៊ី​បាន​សម្រេច​ចិត្ត​​ងាក​ទៅ​​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ ដើម្បី​សុវត្ថិភាព​យូរអង្វែង​នាពេល​អនាគត។ ជម្រើស​ប្រើ​ថាមពល​នុយក្លេអ៊ែរនេះ​ ក៏​ជា​នយោបាយ​ជាតិ​ សម្រាប់​នាំឥណ្ឌូណេស៊ី​​ឆ្លង​អន្តរកាល​ថាមពល។ រហូត​មក​ទល់​ពេល​នេះ ឥណ្ឌូណេស៊ី​​រំពឹង​យ៉ាង​ខ្លាំង​លើ​ថាមពលផូស៊ីល (​ធ្យូងថ្ម និង​ឧស្ម័នធម្មជាតិ) ដែល​សម្បូរ​ហូរហៀនិង​​​មាន​តម្លៃ​ថោក ប៉ុន្តែ​​បញ្ចេញ​ផ្សែង​បំពុល​បរិស្ថាន​ខ្លាំងណាស់។

ឥណ្ឌូណេស៊ី​បាន​កំណត់​កាលបរិច្ឆេទឆ្លង​អន្តរកាល​ថាមពល​ដើម្បី​អាកាសធាតុ ប្រកប​ដោយ​​​មហិច្ឆតា​ដ៏​ធំធេង​ខ្លាំង​ក្រៃ។ លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ស៊ូប្រីយ៉ាតូ បាន​ធានា​ផ្តល់​សុវត្ថិភាព​ថាមពល​ជូន​ប្រទេស ដោយ​លុប​បំបាត់ថាមពល​ដើរ​ដោយ​​ធ្យូង​ថ្ម ក្នុង​រយៈ​ពេល​១៥​ឆ្នាំ និង​សម្រេច​កម្មវត្ថុ​បញ្ចេញ​ឧស្ម័ន​កាបូនិក​សូន្យ នៅ​ឆ្នាំ​២០៥០។ ដូច្នេះ ដើម្បីជំនួស​ថាមពល​ធ្យូង​ថ្ម ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីត្រូវការ​សម្បើម ហើយ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក ​ឥណ្ឌូណេស៊ី​ចាំបាច់​ត្រូវ​​តែ​ប្រើ​នុយក្លេអ៊ែរ។

បើ​តាម​គម្រោង ​ឥណ្ឌូណេស៊ី នឹង​​អភិវឌ្ឍ​មជ្ឈមណ្ឌល​ថាមពល​ដើរ​ដោយ​នុយក្លេអ៊ែរ​ ដែល​មាន​សមត្ថភាព​ផ្តល់​ចរន្ត​អគ្គីសនី​ដល់​ទៅ​១០ជីហ្កាវ៉ាត់ នៅ​ឆ្នាំ​២០៤០ ដោយ​មានទីតាំង​​សរុប​ប្រមាណ​២៩មណ្ឌល។​ ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ តំបន់​ភាគកណ្តាល តំបន់​ខាង​កើត ​នៃ​ប្រទេសនិង​ជិត​កន្លែង​យក​រ៉ែ​ដែល​ល្មោភ​ថាមពល​ខ្លាំង មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ត្រូវសាង​សង់​នៅតាម​តំបន់ខុសៗគ្នា ​​នៅ​ក្រៅ​កោះ​ជ្វា (Java)​ និង​ផ្តុំ​គ្នា​ជាពិសេស​នៅ​តំបន់​ភាគ​ខាង​ជើងកោះ​​ស៊ូម៉ាត្រា ​កោះ​រីយ៉ូ (ខាង​ជើង) កោះប័រនេអូ(លិច​និងកើត) កោះលេឡែប និងកោះ​ប៉ាពូអាស៊ី។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដំបូង នៅ​លើ​កោះ​Bornéo នឹង​អាច​ចាប់​ដំណើរ​ការ​មុនគេ​បាន​នៅ​រវាង​ពី​ឆ្នាំ​២០៣០ទៅ​២០៣២។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ Bahlil Lahadalia រដ្ឋមន្ត្រី​ក្រសួង​ថាមពល​និង​ធនធាន​រ៉ែ កាលពី​ខែ​មេសា ដោយ​បន្ថែម​ថា ម៉ាស៊ីន​ប្រតិករ​ទីមួយ​ មាន​សមត្ថភាព​ត្រឹម​២៥០ទៅ​៥០០មេហ្កាវ៉ាត់ទេ។ ជា​ប្រភេទ​ម៉ាស៊ីនបច្ចេកវិទ្យាប្រតិករ​តូច (Small Mudular Reactor) ​មិន​សូវ​ខ្លាំង​ដូច​ម៉ាស៊ីនប្រតិករធំៗ​ប្រើ​ក្នុង​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅលើ​ពិភពលោកដែល​មាន​កម្លាំង​ដល់​ទៅ​១៦៥០មេហ្កាវ៉ាត់ ប៉ុន្តែ​ស៊ីចង្វាក់​​ខ្លាំង​នឹង​ស្ថានភាព​ភូមិសាស្ត្រ​ឥណ្ឌូណេស៊ី។

ជា​សរុប នាពេល​អនាគត ​នុយក្លេអ៊ែរនឹង​ជួយ​ផលិត​​ថាមពល​បាន​ប្រមាណ​ពី​៤៥ទៅ​៥៤ជីហ្កាវ៉ាត់ ឬ​ត្រូវ​ជា​ប្រមាណ​១០%​នៃ​សមត្ថភាព​ថាមពល​របស់​ប្រទេស ដែលមាន​កម្មវត្ថុ​ប្រើ​ថាមពល​កើត​ឡើង​វិញ (ថាមពល​វាយោ ថាមពល​ព្រះអាទិត្យ ថាមពលជីវៈ...) ឱ្យ​ដល់​៨០%​​ពី​នេះ​ដល់​ឆ្នាំ​២០៦០។ សល់​ប៉ុន្មាន​ឥណ្ឌូណេស៊ី​នឹង​ប្រើ​​ឧស្ម័នធម្មជាតិ​ ​សម្រាប់​បំពេញ​កម្មវត្ថុ​ថាមពល។

គម្រោង​នុយក្លេអ៊ែរ​ឥណ្ឌូណេស៊ី​នេះ​បាន​ទទួល​ចំណាប់​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​យក្ស​ផ្នែក​ថាមពល​នុយក្លេអ៊ែរ ជា​ច្រើន​នៅ​លើ​ពិភពលោក។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ថា​កំពុង​​ផ្តើម​ពិភាក្សា​ជាមួយ​ក្រុមហ៊ុនអាមេរិក បារាំង ចិន រុស្ស៊ី​។ មិន​ដឹង​ថា​តើ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល​ម៉ាក្រុង នៅ​ឥណ្ឌូណេស៊ី​ នា​ថ្ងៃ​ទី​២៨​ឧសភា​២០២៥​នេះ​ អាច​មាន​ផ្តោត​លើ​សំណុំ​រឿង​នុយក្លេអ៊ែរ​នេះ​ដែរ​ឬ​យ៉ាង​ណា​ទេ។ ​អគ្គនាយក​ក្រុមហ៊ុន​អគ្គិសនី​បារាំងEDF ដែល​អម​​ដំណើរ​លោក​ម៉ាក្រុង​ទៅ​ហ្សាកាតា ក៏​មិន​បញ្ជាក់​ព័ត៌មានទាក់ទង​នឹង​សំណើ​ចង់​បាន​កិច្ចសហប្រតិបត្តិការ​សាង​សងសង់​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ឥ

Uygunsuz bölümleri dinlemek için giriş yapın.

Bu şov ile haberdar kalın

Şovları takip etmek, bölümleri kaydetmek ve en son güncellemeleri almak için giriş yapın veya kaydolun.

Ülke veya bölge seçin

Afrika, Orta Doğu ve Hindistan

Asya Pasifik

Avrupa

Latin Amerika ve Karayipler

ABD ve Kanada