God's Word for You - Khmer

Lutheran Heritage Foundation

Who is Jesus Christ? What did He teach, and what do Christians believe? Where do I start? Let us tell you! In each episode of this podcast, we'll read a new chapter of God's Word For You, a Bible storybook written for teens and young adults, telling the story of who God is and what He's done for you! To request a FREE HARD COPY of this book anywhere in the world, contact the Lutheran Heritage Foundation (LHF). LHF translates, publishes, distributes and introduces books that are Bible-based, Christ-centered and Reformation driven in more than 150 languages. These books are FREE OF CHARGE to anyone who could use them. If you, a loved one, or your ministry could use these books, visit pubsearch.LHFmissions.org to see which books are available in your language, and to order your free copies.

  1. គុកភ្លើង (ដានីយ៉ែល ១-៣)

    -8 H

    គុកភ្លើង (ដានីយ៉ែល ១-៣)

    បន្ទាប់ពីប្រជាជនអ៊ីស្រាអែលមិនស្តាប់បង្គាប់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យប្រជាជាតិបរទេសបានឈ្នះសង្គ្រាមលើពួកគេ។ ពួកបាប៊ីឡូន ដឹកនាំដោយស្តេចនេប៊ូក្នេសា បាននាំយុវជនជាច្រើនចេញពីស្រុកយូដាទៅក្នុងឈ្លើយស្រុកបាប៊ីឡូន រួមទាំងដានីយ៉ែល សាដ្រាក់ មែសាក់ និងអ័បេឌនេកោ។ បុរសទាំងបួននេះនៅតែស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយព្រះបានប្រទានប្រាជ្ញា និងដំឡើងពួកគេឲ្យកាន់តួនាទីខ្ពស់នៅក្នុងវាំងរបស់ស្តេច។ ស្តេចនេប៊ូក្នេសាបានសាងសង់រូបព្រះមាសធំមួយ ហើយបញ្ជាឲ្យមនុស្សទាំងអស់ថ្វាយបង្គំវា។ ប៉ុន្តែសាដ្រាក់ មែសាក់ និងអ័បេឌនេកោបានបដិសេធ។ ស្តេចបានខឹងខ្លាំង ហើយបានឱ្យគេបោះពួកគេទៅក្នុងគុកភ្លើង។ ប៉ុន្តែព្រះជាម្ចាស់បានការពារពួកគេ។ ភ្លើងមិនបានប៉ះពាល់ដល់ពួកគេនោះឡើយ ហើយមានរូបទីបួនម្នាក់ — ដែលស្រដៀងនឹងព្រះបុត្រា — បានបង្ហាញខ្លួនជាមួយពួកគេក្នុងភ្លើង។ ស្តេចដែលភ្ញាក់ផ្អើល បានហៅពួកគេចេញពីគុកភ្លើង ហើយសរសើរតម្កើងព្រះជាម្ចាស់របស់អ៊ីស្រាអែលចំពោះព្រះចេស្តារបស់ទ្រង់ ។ ស្តេចបានចេញច្បាប់ថ្មីមួយដើម្បីគោរពព្រះជាម្ចាស់ និងបានដំឡើងសាដ្រាក់ មែសាក់ និងអ័បេឌនេកោឲ្យកាន់តួនាទីខ្ពស់ជាងមុននៅក្នុងបាប៊ីឡូន។ The Fiery Furnace (Daniel 1 – 3) After the people of Israel disobeyed God for many years, He allowed foreign nations to conquer them. The Babylonians, led by King Nebuchadnezzar, took many young men from Judah into captivity, including Daniel, Shadrach, Meshach, and Abednego. These four men remained faithful to God and were given wisdom and high positions in the king’s palace. King Nebuchadnezzar built a giant golden idol and commanded everyone to bow down to it. Shadrach, Meshach, and Abednego refused. The king angrily threw them into a fiery furnace, but God protected them. The fire did not harm them, and a fourth figure—like the Son of God—appeared with them in the flames. Amazed, the king called them out and praised the God of Israel for His power. He made a new law to honor God and promoted the three men to even higher positions in Babylon.

    11 min
  2. ហោរាយ៉ូណាស និងត្រីដ៏ធំសម្បើម (យ៉ូណាស ១-៤)

    8 AOÛT

    ហោរាយ៉ូណាស និងត្រីដ៏ធំសម្បើម (យ៉ូណាស ១-៤)

    ព្រះជាម្ចាស់បានមានបន្ទូលទៅហោរាយ៉ូណាសឲ្យទៅកាន់ក្រុងនីនីវេ ដើម្បីព្រមានប្រជាជនឲ្យបំបែកចេញពីវិធីអាក្រក់របស់ពួកគេ។ ប៉ុន្តែយ៉ូណាសមិនចង់ទៅទេ ដូច្នេះគាត់បានគេចខ្លួនឡើងនាវាមួយដែលកំពុងទៅទិសបញ្ច្រាស។ ព្រះជាម្ចាស់បានចាត់ភ្លៀងព្យុះដ៏ខ្លាំងមកលើសមុទ្រ ហើយអ្នកជិះនាវាបានរកឃើញថាយ៉ូណាសជាមូលហេតុនៃគ្រោះធម្មជាតិ។ តាមការស្នើសុំរបស់យ៉ូណាស ពួកគេបានបោះគាត់ចូលសមុទ្រ ហើយភ្លៀងព្យុះបានឈប់ភ្លាមៗ។ បន្ទាប់មក ត្រីធំមួយបានហែលមកលេបយ៉ូណាស ហើយគាត់ស្ថិតនៅក្នុងពោះត្រីធំនោះអស់រយៈពេល៣ថ្ងៃ៣យប់ ដោយបានអធិស្ឋានទៅកាន់ព្រះ។ ព្រះជាម្ចាស់បានបញ្ជាឲ្យត្រីនោះឱ្យខ្ជាក់យ៉ូណាសចេញនៅលើដីគោក។ លើកនេះ យ៉ូណាសបានស្តាប់បង្គាប់ព្រះ និងបានធ្វើដំណើរទៅកាន់ក្រុងនីនីវេ។ គាត់បានប្រកាសព្រមានប្រជាជនថា ទីក្រុងនឹងត្រូវបំផ្លាញក្នុងរយៈពេល៤០ថ្ងៃ។ ប្រជាជននិងស្តេចរបស់ពួកគេបានប្រែចិត្ត តមអាហារ និងបានអធិស្ឋានសុំសេចក្តីមេត្តា។ ព្រះដែលបានឃើញចិត្តស្មោះត្រង់របស់ពួកគេ បានអត់ទោសពួកគេ ហើយមិនបានបំផ្លាញទីក្រុងនោះឡើយ។ Jonah and the Great Big Fish (Jonah 1 – 4) God told the prophet Jonah to go to Nineveh and warn the people to turn from their evil ways. But Jonah didn’t want to go, so he ran away by boarding a ship heading in the opposite direction. God sent a powerful storm, and the sailors discovered that Jonah was the cause. At Jonah’s request, they threw him into the sea, and the storm immediately stopped. Then, a big fish swallowed Jonah, and he stayed in its belly for three days and nights, praying to God. God had the fish spit Jonah out onto dry land. This time, Jonah obeyed and went to Nineveh. He warned the people that the city would be destroyed in 40 days. The people and their king repented, fasted, and prayed for mercy. Seeing their sincere hearts, God forgave them and did not destroy the city.

    11 min
  3. ហោរាអេលីយ៉ាត្រូវបានលើកឡើងនៅក្នុង ព្រះរាជរថដែលមានសណ្ឋានដូចភ្លើង (១ពង្សាវតារក្សត្រ ១៩, ២ពង

    1 AOÛT

    ហោរាអេលីយ៉ាត្រូវបានលើកឡើងនៅក្នុង ព្រះរាជរថដែលមានសណ្ឋានដូចភ្លើង (១ពង្សាវតារក្សត្រ ១៩, ២ពង

    បន្ទាប់ពីហោរាអេលីយ៉ាបានយកឈ្នះពួកហោរារបស់ព្រះបាលរួចមកព្រះមហេសីយេសិបិលបានគំរាមសម្លាប់គាត់។ អេលីយ៉ាបានគេចខ្លួនចេញទៅវាលរហោស្ថាន ដោយបាក់ទឹកចិត្តនិងភ័យខ្លាច។ ព្រះបានចាត់ទេវតាមកទឹកមកថែរក្សាគាត់ ហើយផ្តល់កម្លាំងឲ្យគាត់ធ្វើដំណើរទៅភ្នំហូរេប។ នៅទីនោះ ព្រះបានមានបន្ទូលជាមួយអេលីយ៉ាតាមរយៈសម្លេងទន់ល្មើយ មិនមែនតាមទីសម្គាល់ដ៏អស្ចារ្យឡើយ។ ព្រះបានមានបន្ទូលឲ្យអេលីយ៉ាចាក់ប្រេងតាំងយេហ៊ូឱ្យធ្វើជាស្តេច និងអេលីសេឱ្យជំនួសតួនាទីជាហោរារបស់គាត់។ អេលីសេបានដើរតាមអេលីយ៉ា ហើយក្លាយជាជំនួយការដ៏ស្មោះត្រង់របស់គាត់។ ក្រោយមក ព្រះបានយកហោរាអេលីយ៉ាឡើងទៅស្ថានសួគ៌ដោយរទេះភ្លើង ក្នុងខ្យល់ព្យុះបក់ដ៏ធំនោះ។ ហោរាអេលីសេបានទទួលវិញ្ញាណរបស់អេលីយ៉ាជា២ភាគ ហើយបន្តបម្រើព្រះយ៉ាងស្មោះត្រង់ជាហោរានៅក្នុងប្រទេសអ៊ីស្រាអែល។ Elijah Taken Up in​ a Fiery Chariot (1 Kings 19; 2 Kings 2:1 – 22) After Elijah defeated the prophets of Baal, Queen Jezebel threatened to kill him. Elijah fled into the wilderness, discouraged and afraid. God sent an angel to care for him and gave him strength to travel to Mount Horeb. There, God spoke to Elijah through a gentle whisper, not through powerful signs. God told Elijah to anoint Jehu as king and Elisha as his prophetic successor. Elisha followed Elijah and became his loyal assistant. Later, God took Elijah to heaven in a chariot of fire and a whirlwind. Elisha received a double portion of Elijah’s spirit and continued serving faithfully as God’s prophet in Israel.

    11 min
  4. ហោរាអេលីយ៉ាបានឈ្នះពួកហោរារបស់ព្រះបាល (១ពង្សាវតារក្សត្រ ១៦-១៩)

    25 JUIL.

    ហោរាអេលីយ៉ាបានឈ្នះពួកហោរារបស់ព្រះបាល (១ពង្សាវតារក្សត្រ ១៦-១៩)

    បន្ទាប់ពីស្តេចសូឡូម៉ូន មានស្តេចជាច្រើននៅអ៊ីស្រាអែលបានបដិសេធព្រះ។ ម្នាក់ក្នុងចំណោមស្តេចអាក្រក់បំផុតគឺ ស្តេចអ័ហាប់។ អ័ហាប់បាននាំប្រជាជនឲ្យថ្វាយបង្គំព្រះបាល ជាព្រះក្លែងក្លាយ ហើយគំរាមសម្លាប់អ្នកណាដែលថ្វាយបង្គំព្រះដ៏ពិត។ ទោះយ៉ាងណា មានប្រជាជន ៧,០០០នាក់នៅតែស្មោះត្រង់ដល់ព្រះ។ ម្នាក់ក្នុងចំណោមពួកគេគឺ ហោរា អេលីយ៉ា។ ព្រះបានចាត់ឲ្យអេលីយ៉ា ទៅប្រាប់អ័ហាប់ថា ព្រះនឹងមិនឲ្យមានភ្លៀងធ្លាក់អស់រយៈពេលច្រើនឆ្នាំ ដើម្បីដាក់ទោសពួកគេ។ ដូច្នេះបានកើតមានគ្រោះទុរ្ភិក្សយ៉ាងធ្ងន់ធ្ងរ។ ដើម្បីការពារអេលីយ៉ា ព្រះបានចាត់គាត់ទៅលាក់ខ្លួននៅជ្រលងមួយជាទីដែលទ្រង់ប្រទានទឹកពីទឹកជ្រោះ និងអាហារពីសត្វក្អែកដែលបាននាំមកជារៀងរាល់ព្រឹកល្ងាច។ បន្ទាប់ពី៣ឆ្នាំ ព្រះបានបង្គាប់ឲ្យអេលីយ៉ាត្រឡប់ទៅជួបស្តេចអ័ហាប់វិញ ដើម្បីធ្វើការប្រកួតនៅលើភ្នំកាមែលបង្ហាញថា ព្រះណាជាព្រះដ៏ពិត។ ពួកហោរារបស់ព្រះបាលរាប់រយនាក់បានអធិស្ឋាន សុំឲ្យមានភ្លើងចុះពីស្ថានសួគ៌ ប៉ុន្តែមិនមានអ្វីកើតឡើងទេ។ អេលីយ៉ាបាននិយាយចំអកដាក់ពួកគេ ពីព្រោះគាត់ដឹងថា ព្រះបាលមិនមែនជាព្រះដ៏ពិតឡើយ។បន្ទាប់មក អេលីយ៉ាបានសង់ទីអាសនារបស់ព្រះ រួចចាក់ទឹកឱ្យជោគចំនួន១២ពាង រួចអធិស្ឋានទៅព្រះ ភ្លាមៗនោះ ព្រះបានចាត់ភ្លើងពីស្ថានសួគ៌មកដុតទាំងទីអាសនា យញ្ញបូជា និងទឹក។ បណ្តាជនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង! ហើយស្រែកថា “ព្រះជាម្ចាស់ជាព្រះពិត! ព្រះជាម្ចាស់ជាព្រះពិត!” អេលីយ៉ាបានបញ្ជាឲ្យគេចាប់ពួកហោរាព្រះបាល ហើយសម្លាប់ចោលទាំងអស់ បន្ទាប់មក ព្រះបានប្រទានទឹកភ្លៀងដល់រាស្ត្ររបស់ទ្រង់ម្តងទៀត. Elijah Defeats the Prophets of Baal (1 Kings 16 – 19) After King Solomon, many kings in Israel turned away from God. One of the worst was King Ahab, who led the people to worship Baal, a false god. Ahab even threatened to kill anyone who worshiped the true God. But 7,000 Israelites remained faithful, including a prophet named Elijah. God sent Elijah to tell Ahab that no rain would fall in Israel for years as punishment. A great drought came, causing famine. To protect Elijah, God led him to a valley where He provided water from a brook and food from ravens each day. After three years, God sent Elijah back to Ahab to challenge him to a contest on Mount Carmel to prove who the real God was. Hundreds of Baal’s prophets prayed for fire from heaven, but nothing happened. Elijah mocked them, knowing Baal was not real. Then Elijah built an altar to God, soaked it with 12 jars of water, and prayed. God sent fire from heaven that burned the altar, the sacrifice, and even the water. The people were amazed and declared, “God is the true God!” Elijah then had the prophets of Baal arrested and removed. After that, God sent rain back to Israel.

    10 min
  5. ពាក្យប្រាជ្ញាសម្រាប់រស់នៅ (សម្រិតសម្រាំងចេញពីគម្ពីរសុភាសិត)

    18 JUIL.

    ពាក្យប្រាជ្ញាសម្រាប់រស់នៅ (សម្រិតសម្រាំងចេញពីគម្ពីរសុភាសិត)

    បន្ថែមលើការគ្រប់គ្រងប្រកបដោយប្រាជ្ញា និងការសង់ព្រះវិហាររបស់ព្រះ នោះព្រះបានបណ្តាលស្ដេចសាឡូម៉ូន ឱ្យសរសេរសេចក្ដីបង្រៀន ប្រកបដោយប្រាជ្ញាមួយចំនួន ដែលមានដាក់បញ្ចូលក្នុងព្រះគម្ពីរ គឺក្នុងគម្ពីរសុភាសិត។ គម្ពីរសុភាសិតចែករំលែកនូវប្រាជ្ញារបស់ព្រះជាម្ចាស់ ដោយ សង្ខេបខ្លីៗ តែមានអត្ថន័យពេញលេញ។ សេចក្ដីបង្រៀន ប្រកបដោយប្រាជ្ញាត្រូវបានរៀបចំឡើង ដើម្បីជួយមនុស្សឱ្យ រស់នៅស្របតាមមាគ៌ារបស់ព្រះជាម្ចាស់។ វាផ្តល់ប្រាជ្ញាដល់ មនុស្សអំពីអ្វីដែលសំខាន់ចំពោះព្រះជាម្ចាស់។ គម្ពីរសុភាសិតបង្រៀនឲ្យមនុស្ស៖ ទុកចិត្តលើព្រះ និងពឹងផ្អែកលើបញ្ញារបស់ព្រះកោតខ្លាចព្រះ និងជៀសវាងអំពើអាក្រក់គោរពព្រះ ដោយការថ្វាយ និងជួយអ្នកដទៃឲ្យឪពុកម្ដាយចេះបង្រៀនកូន តាមរបៀបដែលព្រះសព្វព្រះហឫទ័យដឹងថា ប្រាជ្ញាមកពីព្រះមានតម្លៃលើសទ្រព្យសម្បត្តិ ឬកេរ្តិ៍ឈ្មោះ តាមរយៈគម្ពីរសុភាសិត ស្តេចសូឡូម៉ូនបានជួយមនុស្សឲ្យយល់ពីរបៀបរស់នៅ ដែលលគាប់ ព្រះហឫទ័យព្រះជាម្ចាស់។ Wise Words for Living (Selections from the Book of Proverbs)In addition to ruling wisely and building God’s temple, God inspired King Solomon to write a number of wise teachings that are included in the Bible in the book of Proverbs. Proverbs share the wisdom of God in short, meaningful sayings. They are designed to help people live according to God’s way. They give people wisdom about things that are important to God. The Proverbs teach people to: Trust in the Lord and rely on His understandingRespect God and turn away from evilHonor God through offerings and acts of kindnessRaise children in ways that please GodValue wisdom from God more than wealth or status Through Proverbs, Solomon helped people understand how to live a life that pleases God’s Will.

    6 min
  6. ស្តេចសាឡូម៉ូនដ៏ឈ្លាសវៃ (១ពង្សាវតារក្សត្រ ១-៣; ៦-៨)

    11 JUIL.

    ស្តេចសាឡូម៉ូនដ៏ឈ្លាសវៃ (១ពង្សាវតារក្សត្រ ១-៣; ៦-៨)

    គ្រាដែលស្តេចដាវីឌជិតសោយទិវង្គត ទ្រង់បានបង្គាប់ ឱ្យសាឡូម៉ូនជាបុត្រាថា “ចូរមានចិត្តក្លាហានឡើង ចូរ ប្រព្រឹត្ដគ្រប់អ្វីៗទាំងអស់ ដែលព្រះជាម្ចាស់តម្រូវឱ្យធ្វើ។ ចូរ រស់នៅតាមរបៀប ដែលព្រះសព្វព្រះហឫទ័យឱ្យបុត្រធ្វើតាម ក្រឹត្យវិន័យ និងបញ្ញត្តិរបស់ទ្រង់ ដើម្បីឱ្យបុត្រនឹងទទួលបាន ភាពជោគជ័យលើគ្រប់កិច្ចការទាំងអស់ដែលបុត្រធ្វើ”។ បន្ទាប់ពីស្តេចដាវីឌសោយទិវង្គត សូឡូម៉ូនបានក្លាយជាស្តេចថ្មីនៃប្រជាជាតិអ៊ីស្រាអែល។ យប់មួយ ព្រះជាម្ចាស់បានបង្ហាញព្រះអង្គក្នុងសុបិន និងមានព្រះបន្ទូលថា៖ “សុំអ្វីមួយដែលអ្នកចង់ឲ្យខ្ញុំផ្តល់។” សូឡូម៉ូនបានសុំប្រាជ្ញា ដើម្បីអាចដឹកនាំប្រជាជាតិបានត្រឹមត្រូវ។ ព្រះបានពេញចិត្តនឹងសំណូមពរនេះ និងបានប្រទានប្រាជ្ញាដល់ទ្រង់ ជាមួយនឹងទ្រព្យសម្បត្តិ និងកិត្តិយសផងដែរ។ សូឡូម៉ូនបានបង្ហាញប្រាជ្ញានេះនៅពេលនារីពីរនាក់ចូលមកស្តេច ដោយអះអាងពីទារករបស់ពួកគេរៀងៗខ្លួន។ ដើម្បីសម្រេចថា ម្តាយពិតជាអ្នកណា ស្តេចបានបញ្ជាឲ្យពុះទារកជាពីរ។ ម្ដាយពិតបានអង្វរសុំឲ្យផ្តល់កូនតូចនោះទៅឲ្យនារីម្នាក់ទៀតចុះ ដើម្បីសង្រ្គោះជីវិតកូនរបស់ខ្លួន។ ដោយសារតែការប្រតិបត្តិប្រាជ្ញានេះ ស្តេចបានសម្រេចថា នារីនោះជាម្តាយពិតប្រាកដ។ ប្រាជ្ញារបស់សូឡូម៉ូនបានល្បីទូទាំងបណ្តាប្រទេសមានអំណាចនានា។ នៅឆ្នាំទីបួននៃការដឹកនាំ ស្តេចសូឡូម៉ូនបានចាប់ផ្តើមសាងសង់ព្រះវិហារនៅទីក្រុងយេរូសាឡឹម។ ទ្រង់បានសហការជាមួយស្តេចហ៊ីរ៉ាមមកពីប្រទេសជិតខាង។ ព្រះវិហារនេះត្រូវបានសាងសង់យ៉ាងស្រស់ស្អាត ដោយមានគំនូរចម្លាក់រូបលម៉ើ ផ្កា និងទេវតា បំពាក់ដោយមាស។ បន្ទាប់ពីប្រាំបីឆ្នាំ ការសាងសង់ព្រះវិហារបានបញ្ចប់។ ហិបនៃសេចក្តីសញ្ញា ត្រូវបានដាក់ក្នុងទីបរិសុទ្ធបំផុត ហើយសិរីល្អរបស់ព្រះបានពេញក្នុងព្រះវិហារ។ ស្តេចសូឡូម៉ូនបានថ្វាយយញ្ញបូជាជាមួយសត្វ រាប់ពាន់ក្បាល ហើយប្រជាជាតិអ៊ីស្រាអែលបានអបអរសាទររយៈពេល ១៤ ថ្ងៃ។ ស្តេចសូឡូម៉ូនបានគ្រប់គ្រងអ៊ីស្រាអែលរយៈពេល ៤០ ឆ្នាំ។ Wise King Solomon (1 Kings 1 – 3; 6 – 8) As King David neared death, he instructed his son Solomon to be strong and obedient to God's commands to ensure success. After David died, Solomon became king. One night, God appeared to Solomon in a dream and told him to ask for anything. Solomon humbly asked for wisdom to govern the people justly. God was pleased and granted him great wisdom, along with riches and honor. Solomon soon displayed his wisdom when two women came to him with a dispute over a baby. Both claimed to be the child's mother. Solomon proposed to divide the baby, prompting the real mother to offer to give up her child to save his life. Solomon then declared her the true mother.​Solomon’s fame for wisdom spread far and wide. In his fourth year as king, he began building a magnificent temple for the Lord in Jerusalem. He partnered with King Hiram of Tyre for materials. The temple was built with care and adorned with gold, carvings, and sacred furnishings. After seven years, the Ark of the Covenant was placed in the Most Holy Place, and God's glory filled the temple. To dedicate the temple, Solomon offered thousands of sacrifices and held a fourteen-day celebration. He ruled Israel wisely for 40 years.

    11 min
  7. អំពើបាបដ៏ធ្ងន់ធ្ងររបស់ស្តេចដាវីឌ (២សាំយូអែល ១១-១២:២៥; ទំនុកដំកើង ៥១)

    4 JUIL.

    អំពើបាបដ៏ធ្ងន់ធ្ងររបស់ស្តេចដាវីឌ (២សាំយូអែល ១១-១២:២៥; ទំនុកដំកើង ៥១)

    ប៉ុន្មានឆ្នាំក្រោយមក នៅនិទាឃរដូវ កងទ័ពអ៊ីស្រាអែល បានចេញទៅប្រយុទ្ធជាមួយនឹងពួកអាំម៉ូន ដែលដឹកនាំដោយមេដឹកនាំកងទ័ពអ៊ីស្រាអែលម្នាក់ឈ្មោះយ៉ូអាប់។ រីឯស្តេច ដាវីឌគង់នៅក្រុងយេរូសាឡឹមវិញ។នៅល្ងាចមួយ ពេលកងទ័ពបានចេញទៅ ស្តេចដាវីឌ បានក្រោកឡើងដើរនៅលើដំបូលដំណាក់របស់ទ្រង់។ ពីលើ ដំបូលដំណាក់ ទ្រង់ក៏បានឃើញនារីស្រស់ស្អាតម្នាក់កំពុង ងូតទឹក។ កាលណាដាវីឌកាន់តែសម្លឹងមើលស្ត្រីនោះ ទ្រង់កាន់តែប្រាថ្នាចង់បាននាងកាន់តែខ្លាំងឡើងៗ។ ស្តេចដាវីឌក៏បានចាត់អ្នកនាំសារឱ្យទៅរកស្ត្រីនោះ។ ស្តេចដាវីឌបានប្រាប់អ្នកនាំសារឱ្យនាំបាតសេបាមកថ្វាយទ្រង់ជាប្រញាប់។ ស្តេចដាវីឌមិនបានគិតអំពីអ៊ូរី ដែលជាប្តីរបស់នាងបាតសេបាកំពុងប្រយុទ្ធដើម្បីទ្រង់ទេ។ ស្តេចដាវីឌមិនបានគិតអំពីបញ្ញត្ដិរបស់ព្រះជាម្ចាស់ដែលប្រាប់ថា “កុំឱ្យប្រព្រឹត្ដអំពើផិតក្បត់”។ ស្តេចដាវីឌមិនបានគិតអំពីការពិតដែលថា ទ្រង់បានលួច ប្រពន្ធរបស់បុរសម្នាក់ផ្សេងទៀតទេ។ ស្តេចដាវីឌបានគិតតែ អំពីអ្វីដែលទ្រង់ចង់បានប៉ុណ្ណោះ។ ពេលនាងបាតសេបាទៅដល់ដំណាក់ ស្តេចដាវីឌបានផ្ទុំជាមួយនាង។ ពីរបីសប្តាហ៍ក្រោយមក នាងផ្ញើសារទៅស្តេចដាវីឌ ថា នាងមានផ្ទៃពោះហើយ។ ស្តេចដាវីឌដឹងថា កូនក្នុងផ្ទៃ នាង ជាកូនទ្រង់។ ទ្រង់ដឹងថា មិនយូរមិនឆាប់ មនុស្សគ្រប់គ្នា នឹងដឹងថា ទ្រង់បានលួចប្រពន្ធរបស់អ៊ូរី។ ដូច្នេះ ស្តេចដាវីឌមានផែនការ ដើម្បីព្យាយាមលាក់បាំងអំពើបាបរបស់ទ្រង់។ ស្ដេចដាវីឌផ្ញើលិខិតមួយច្បាប់ទៅយ៉ូអាប់ដោយបញ្ជាឱ្យគេធ្វើឃាតអ៊ូរី។ ពេលអ៊ូរីស្លាប់ទៅ ស្តេចដាវីឌបានយកនាងបាតសេបាមកធ្វើជាមហេសីរបស់ទ្រង់។ ប៉ុន្តែ ព្រះមិនសព្វព្រះហប្ញទ័យនឹងអ្វីដែលដាវីឌបានធ្វើនោះទេ។ ដូច្នេះ ព្រះជាម្ចាស់បានចាត់ហោរាណាថាន់ឱ្យទៅជួប និងទូលប្រាប់ស្តេចដាវីឌអំពីរឿងអ្នកមានបានយកកូនចៀមតែមួយដ៏តម្លៃរបស់បុរសក្រីក្រ។ ស្ដេចដាវីឌមានសេចក្តីខ្ញាល់ខ្លាំងចំពោះបុរសអ្នកមាននោះ។ ទ្រង់មានបន្ទូលថា “បុរសអ្នកមាននោះសមនឹងស្លាប់ ដោយព្រោះបានធ្វើរឿងបែបនេះ!”។ ហោរាណាថាន់តបថា៖ “បុរសអ្នកមាននោះ គឺជាអង្គ ទ្រង់នេះហើយ!”។ ស្តេចដាវីឌបានលន់តួបាបចំពោះមុខណាថាន់។ ហោរាណាថាន់ទូលស្តេចដាវីឌថា “ព្រះបានដកអំពើបាបរបស់ទ្រង់ចេញហើយ។ ទ្រង់នឹងមិនស្លាប់ទេ តែកូនប្រុសទ្រង់ ដែលនឹងកើតមកនោះនឹងត្រូវស្លាប់ពិតជាមិនខាន”។ នៅទីបំផុត ព្រះបានបណ្តាលកូនប្រុសរបស់ស្តេចដាវីឌ និងនាងបាតសេបា ធ្លាក់ខ្លួនឈឺខ្លាំង និងស្លាប់បាត់ទៅ។ មួយរយៈ ក្រោយមក នាងបាតសេបាបង្កើតបានកូនប្រុសម្នាក់ទៀត ឱ្យស្តេចដាវីឌ។ ក្មេងប្រុសនោះមានឈ្មោះថា សាឡូម៉ូន។ David’s Grave Sin (2 Samuel 11–12:25; Psalm 51) Some years later, in the spring, the Israelite armies went out to battle against the Ammonites. The leader of the Israelite army was a man named Joab. King David remained in Jerusalem. One evening, while the armies were gone, David got up and walked around on the roof of his palace. From his roof, he saw a beautiful woman taking a bath. The moreDavid looked at the woman, the more he wished she were his. King David sent a messenger to find out who the woman was. David did not think about Uriah, who was out fighting for him. David did not think about God’s commandment, which says, “You shall not commit adultery.” David did not think about the fact that he was stealing another man’s wife. David only thought about what he wanted. When Bathsheba arrived at the palace, King David made love to her. A few weeks later, she sent a message to King David to tell him that she was pregnant. David knew the baby was his. He knew that soon everyone would know that he had stolen Uriah’s wife. So King David came up with a plan to try to cover up his sin. King David sent a letter to Joab, ordering Uriah’s murder. After Uriah died, King David made her his wife. But God was not pleased with what David had done. So God sent His prophet Nathan to go and tell King David the parable about a very rich man who had many flocks of sheep, but instead of killing one of his sheep to eat, he took the and killed the poorman's only precious lamb. David was horrified. He said, “The rich man deserves to die for doing such a thing!” Nathan replied, “You are that man!King David confessed to Nathan, and Nathan told King David, “The Lord has taken away your sin. You will not die. But the son who has been born to you will die.” Finally, God made King David and Bathsheba’s son very sick, and he died. Sometime later, another son was born to King David and Bathsheba. The...

    12 min
  8. ស្តេចដាវីឌ (១សាំយូអែល ២៧-៣១; ២សាំយូអែល ១-១០; ១៣-២៤)

    27 JUIN

    ស្តេចដាវីឌ (១សាំយូអែល ២៧-៣១; ២សាំយូអែល ១-១០; ១៣-២៤)

    ក្រោយពីដាវីឌសម្លាប់យក្សកូលីយ៉ាតមក ស្ដេចសូលក៏ចាប់ផ្តើមមានចិត្ដច្រណែននឹងគាត់។ ទីបំផុត ស្ដេចសូលមានចិត្ដច្រណែនចង់ប៉ងសម្លាប់ដាវីឌជាច្រើនលើក។ ដើម្បីការពារខ្លួន ដាវីឌ និងទាហានជំនិតរបស់គាត់៦០០នាក់ បានរត់គេចចេញពីស្រុកអ៊ីស្រាអែល ទៅស្នាក់នៅបណ្តោះអាសន្នក្នុងទឹកដីភីលីស្ទីន។ ព្រះជាម្ចាស់បានលែងគង់នៅជាមួយស្ដេចសូលទៀតហើយ។ ទីបំផុត ស្តេចសូលក៏បានស្លាប់ក្នុងចម្បាំងនឹងពួកភីលីស្ទីន។ ឥឡូវនេះ ដាវីឌត្រឡប់មកអ៊ីស្រាអែលវិញដោយសុវត្ថិភាព។ ទោះបើស្តេចសូលធ្លាប់បានព្យាយាមសម្លាប់រូបគាត់ជាច្រើនដងក្តី តែដាវីឌនៅតែមានទុក្ខក្រៀមក្រំ នៅពេលស្តេចសូលបានស្លាប់ទៅ។ ស្តេចដាវីឌមានអាយុ៣០ឆ្នាំ ពេលទ្រង់ឡើងសោយរាជ្យ។ ស្តេចដាវីឌដណ្តើមបានក្រុងយេរូសាឡិមពីពួកយេប៊ូស។ ដោយសារព្រះបានគង់នៅជាមួយទ្រង់ស្តេចដាវីឌកាន់តែមានអំណាចខ្លាំងឡើងៗ។ ដោយមានជំនួយពីព្រះផង ស្តេចដាវីឌនិងកងទ័ពអ៊ីស្រាអែលបានវាយឈ្នះ ពួកភីលីស្ទីន ហើយដេញពួកគេចេញពីទឹកដីអ៊ីស្រាអែល។ ស្តេចដាវីឌចង់ឱ្យក្រុងយេរូសាឡិម ក្លាយជាទីក្រុងរបស់ព្រះ។ ដូច្នេះ ស្តេចដាវីឌនិងទាហានដ៏ឆ្នើមបំផុត ចំនួន៣ម៉ឺននាក់នៅអ៊ីស្រាអែលបាននាំគ្នាដង្ហែហិបនៃសេចក្តីសញ្ញា ឆ្ពោះទៅ កាន់ក្រុងយេរូសាឡិម។ ស្តេចដាវីឌដំឡើងរោងឧបោសថពិសេសមួយ។ ស្តេចដាវីឌចង់សង់ព្រះវិហារដ៏ស្រស់ស្អាតមួយ ដើម្បីធ្វើជាកន្លែងដាក់ហិបនៃសេចក្តីសញ្ញា។ នៅយប់មួយ ព្រះជាម្ចាស់មានបន្ទូលទៅកាន់ហោរាណាថានឱ្យប្រាប់ស្តេចដាវីឌនៅពេលទ្រង់សោយទិវង្គតទៅ នោះបុត្រាទ្រង់ផ្ទាល់នឹងបន្តឡើងជាស្តេចអុីស្រាអែល។ បុត្រារបស់ដាវីឌនឹងសង់ព្រះវិហាររបស់ព្រះ​ ហើយបល្ល័ង្ករបស់ដាវីឌនឹងនៅស្ថិតស្ថេរជារៀងរហូត។ នេះ ជាសេចក្តីតាំងសញ្ញាដ៏អស្ចារ្យមួយ ដែលព្រះបានធ្វើជាមួយស្តេចដាវីឌ។ King David (1 Samuel 27–31; 2 Samuel 1–10; 13–24) After David killed Goliath, King Saul became very jealous of him. Eventually, King Saul became so jealous that he tried to kill David on numerous occasions. To keep himself safe, David and his 600 men escaped from Israel and lived for a time in the land of the Philistines. God was no longer with King Saul. Eventually, Saul was killed in a battle with the Philistines. It was now safe for David to return to Israel. Even though Saul had tried to kill him many times, David was sad that Saul had died. David was 30 years old when he became king. King David captured the city of Jerusalem from the Jebusites. Because God was with him, David became more and more powerful. With God’s help, David and Israel’s army defeated the Philistines and drove them out of the land. David wanted Jerusalem to be God’s city. So David and 30,000 of the best soldiers in Israel brought the Ark of the Covenant to Jerusalem. David set up a special tabernacle for it. King David wanted to build a beautiful temple in which to house the Ark of the Covenant.​ One night, God told Nathan to tell David that when he dies, one of his own sons will become Israel’s king. David’s son will be the one to build God's temple and David's throne will last forever. This was a wonderful covenant that God made with King David.

    7 min

À propos

Who is Jesus Christ? What did He teach, and what do Christians believe? Where do I start? Let us tell you! In each episode of this podcast, we'll read a new chapter of God's Word For You, a Bible storybook written for teens and young adults, telling the story of who God is and what He's done for you! To request a FREE HARD COPY of this book anywhere in the world, contact the Lutheran Heritage Foundation (LHF). LHF translates, publishes, distributes and introduces books that are Bible-based, Christ-centered and Reformation driven in more than 150 languages. These books are FREE OF CHARGE to anyone who could use them. If you, a loved one, or your ministry could use these books, visit pubsearch.LHFmissions.org to see which books are available in your language, and to order your free copies.