កាស្មៀរ តំបន់ប្រទាញប្រទង់ដែលធ្វើឲ្យឥណ្ឌា និងប៉ាគីស្ថានអាច​ផ្ទុះសង្រ្គាមនឹងគ្នាគ្រប់ពេ

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប៉ាគីស្ថាន និង​ឥណ្ឌា​កំពុងប្រុងប្រៀបខ្លួនធ្វើសង្រ្គាមនឹងគ្នាសាជាថ្មី ដោយសារតែការវាយប្រហារ​ភេរវកម្មក្នុង​តំបន់​កាស្មៀរឥណ្ឌា កាលពីថ្ងៃទី ២២​ខែ​មេសា ដែលបាន​សម្លាប់​អ្នកទេសចរឥណ្ឌាចំនួន​២៦នាក់។ ​ឥណ្ឌាបាន​ចោទប៉ាគីស្ថានថា ជាអ្នកនៅពីក្រោយ​ក្រុមភេរវនិយម ប៉ុន្តែ ប៉ាគីស្ថានបដិសេធ និងថា ឥណ្ឌា​កំពុងរកលេស​ដើម្បីធ្វើសង្រ្គាមវាយប្រហារ​ប៉ាគីស្ថាន។ ​ក្រៅតែពី​ចោទប្រកាន់ ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញ ទៅមក និង​ចាត់វិធានការសងសឹក​ផ្នែកការទូត ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ទាហាន​ឥណ្ឌា និង​ទាហាន​ប៉ាគីស្ថាន​នៅតាម​បណ្តោយព្រំដែនក្នុង​តំបន់​កាស្មៀរ​ចាប់ផ្តើម​បាញ់បោះដាក់គ្នា​ជារៀងរាល់ថ្ងៃ។ តើ​ឥណ្ឌា និង​ប៉ាគីស្ថាន​នឹង​ផ្ទុះសង្រ្គាមនឹងគ្នា​សាជាថ្មី? តើអ្នក​ណា​នឹង​អាច​អន្តរាគម ជួយ​​បន្ធូរបន្ថយភាពតានតឹងរវាងបងប្អូនសត្រូវទាំងពីរ?

នៅថ្ងៃទី ២២មេសា មនុស្ស២៦នាក់ស្លាប់ និង ១៧នាក់​រងរបួស​នៅពេល​ក្រុមសកម្មជនប្រដាប់អាវុធ​ចូលទៅបាញ់រះ​សម្លាប់មនុស្សនៅកន្លែងទេសចរណ៍​ក្នុង​តំបន់​ចាមុ និងកាស្មៀរឥណ្ឌា(Jammu Kashmir)។ អាជ្ញាធរ​ឥណ្ឌា​កំពុងតាមប្រមាញ់​ចាប់​ពួកភេរវជន​ដែល​​រដ្ឋាភិបាល​ក្រុងញូវដេលី​ជឿថា ជាគ្នីគ្នារបស់ក្រុមជ្រុលនិយមដែលមាន​មូលដ្ឋាន​នៅក្នុងទឹកដីប៉ាគីស្ថាន។ រដ្ឋាភិបាល​ឥណ្ឌា​នៅបាន​ចោទប្រកាន់​ប៉ាគីស្ថាន​ថា ជាអ្នកនៅពីក្រោយការវាយប្រហារ​ភេរវកម្មឆ្លងដែន និង​គំរាម​សងសឹកប្រទេសជិតខាងឲ្យចាស់ដៃ។ នេះមិនមែនជាលើកទី១ទេ ដែលឥណ្ឌា និងប៉ាគីស្ថានមើលមុខ​គ្នា​មិនចំ រហូត​ដល់​ទៅ​ផ្ទុះសង្រ្គាមនឹងគ្នា៣ដង ដោយសារ​​ជម្លោះកាស្មៀរ។

ហេតុអ្វីបានជា​ជម្លោះនៅ​កាស្មៀរនៅតែជាដើមហេតុធ្វើឲ្យប៉ាគីស្ថាន និង​ឥណ្ឌាអាច​ផ្ទុះសង្រ្គាមនឹងគ្នា?

យើងត្រលប់ទៅមើលប្រវត្តិដើមរបស់​តំបន់កាស្មៀរនេះឡើងវិញ។ នៅមុនពេល​​អង់គ្លេសប្រគល់ឯករាជ្យ​និងពុះចែកឥណ្ឌា ជា២ប្រទេស គឺ ឥណ្ឌា និង​ប៉ាគីស្ថាន ​កាស្មៀរធ្លាប់ជា​រដ្ឋមួយ​ក្នុងរដ្ឋ​សហព័ន្ធឥណ្ឌា ដែលមាន​ប្រជាជន​រស់នៅភាគច្រើនជា​អ្នកកាន់សាសនា​អ៊ីស្លាម ប៉ុន្តែ មាន​មេដឹកនាំ​ជាអ្នកកាន់សាសនា​ហិណ្ឌូ។ នៅក្នុងកិច្ចព្រមព្រៀង​ប្រគល់​ឯករាជ្យ ចក្រភពអង់គ្លេស​បាន​ទុក​ឲ្យប្រជាជន​កាស្មៀរជាអ្នកសម្រេចចិត្ត​ថា តើ​ត្រូវ​ភ្ជាប់ខ្លួន​ទៅប៉ាគីស្ថាន ឬ​ទៅ​នឹង​ឥណ្ឌា ឬ​ក៏ចង់ក្លាយជា​ប្រទេស​ឯករាជ្យ។

ដោយសារតែមានប្រជាជន​កាស្មៀរភាគច្រើនជាអ្នកកាន់សាសនា​អ៊ីស្លាម ប៉ាគីស្ថាន​ជឿថា កាស្មៀរប្រាកដជានឹងមកចុះចូលខាងខ្លួន ដូច​បណ្តាតំបន់ដទៃទៀតដែលមានប្រជាជន​កាន់សាសនាអ៊ីស្លាម។ ប៉ុន្តែ មហារាជ្យ​របស់​កាស្មៀរនៅ​សម័យនោះ រារែកមិនទៅខាងណាទាំងអស់ ក៏ព្រោះតែចង់នៅ​ឯករាជ្យ។ ការណ៍នេះ​បានធ្វើឲ្យ​ក្រុមបដិវត្តន៍អ៊ីស្លាម​នៅ​កាស្មៀរដែលចង់​ភ្ជាប់កាស្មៀរ​ទៅប៉ាគីស្ថាន​មិន​សប្បាយចិត្ត និងរៀបចំគម្រោងការចង់ដណ្តើមអំណាច ដោយមានជំនួយពីក្រុមកុលសម្ព័ន្ធនៅប៉ាគីស្ថាន។ ដោយសារតែ​បារម្ភខ្លាច​ការឈ្លានពាន​ពីក្រុមកុលសម្ព័ន្ធអ៊ីស្លាម​នៅប៉ាគីស្ថាន មហារាជ្យរបស់កាស្មៀរ​បានសម្រេច​ភ្ជាប់ខ្លួន​ទៅនឹងឥណ្ឌា​។ ឥណ្ឌាក៏​បាន​បញ្ជូនទាហាន​ទៅគ្រប់គ្រងដែនដី​មួយផ្នែកធំរបស់កាស្មៀរ(ចំនួន២ភាគ៣) ប៉ុន្តែ ប៉ាគីស្ថានមិនសុខចិត្ត និងបានបញ្ជូនទ័ពមក​កាន់កាប់ដែនដីកាស្មៀរ​ដែលនៅសល់។ ជម្លោះដណ្តើម​តំបន់កាស្មៀររវាង​ឥណ្ឌា និងប៉ាគីស្ថាន​បានកើតឡើង​តាំង​ពីពេលនោះមក។   

​នៅក្នុង​រយៈពេល​៧៨ឆ្នាំក្រោយ​ទទួល​ឯករាជ្យពីអាណានិគមអង់គ្លេស បងប្អូនសត្រូវ ឥណ្ឌា និង​ប៉ាគីស្ថានបាន​​ផ្ទុះ​សង្រ្គាមនឹងគ្នា ​ដល់​ទៅបីលើក ដោយសារ​តែ​តំបន់កាស្មៀរ។ លើកទី១ នៅ​​ឆ្នាំ​១៩៤៧ នៅប៉ុន្មានខែ​ក្រោយ​ទទួលបានឯករាជ្យពីអាណានិគមចក្រភពអង់គ្លេស។  លើកទី២ នៅ​​ឆ្នាំ​១៩៦៥ និងលើកទី៣ នៅ​​ឆ្នាំ​១៩៩៩ នៅពេល​ក្រុមប្រដាប់អាវុធអ៊ីស្លាមនៅកាស្មៀរ និង​ទាហាន​ប៉ាគីស្ថានរួមដៃគ្នា​វាយប្រហារ​លើទីបន្ទាយទាហានឥណ្ឌា និង​ចូលទៅ​កាន់កាប់​ទីតាំង​លើ​ភ្នំហិមាល័យ​​ក្នុង​ដែនដីកាស្មៀរ​ឥណ្ឌា។ ឥណ្ឌាបាន​សងសឹកវិញ ដោយ​បើកការវាយប្រហារ​ចូលក្នុង​ទឹកដីប៉ាគីស្ថាន ជាទីដែល​ឥណ្ឌាចាត់ទុក​ថា ជា​ទីតាំងសំបុករបស់​​ក្រុមអ៊ីស្លាមជ្រុលនិយម​ អ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម​ប្រឆាំង​ឥណ្ឌា។ ឥណ្ឌា និងប៉ាគីស្ថាន​បាន​ធ្វើ​សង្រ្គាម​ប្រយុទ្ធ​គ្នា​ដល់ទៅ៣ដង ប៉ុន្តែនៅតែមិនអាច​ដោះស្រាយឲ្យដាច់ស្រឡះ បញ្ហាកាស្មៀរ។

ឥណ្ឌានៅតែបន្ត​ចង្អុរមុខ​ច

Pour écouter des épisodes au contenu explicite, connectez‑vous.

Recevez les dernières actualités sur cette émission

Connectez‑vous ou inscrivez‑vous pour suivre des émissions, enregistrer des épisodes et recevoir les dernières actualités.

Choisissez un pays ou une région

Afrique, Moyen‑Orient et Inde

Asie‑Pacifique

Europe

Amérique latine et Caraïbes

États‑Unis et Canada